" ធូររលុងមិនឃើញស្រួលត្រង់ណាផង..." ដើរមកដល់កន្លែងដែលថេយ៍កំពុងតែពួននាយសង្ហារក៏ពោលឡើងទាំងរៀបចំសម្លៀកបំពាក់របស់ខ្លួនឲ្យមានរប្រៀបមុននឹងដើរចូលទៅខាងក្នុងកម្មវិធីវិញ។
" ថោបទាបមែន ប្រុសម្នាក់នេះ..." ក្រោយជុងហ្គុកដើរផុតទៅបាត់ថេយ៉ុងក៏បានចេញមកពីកន្លែងដែលគេពួនមុននេះ ហើយក៏ពោលឡើងទាំងហួសចិត្តនឹងបុរសម្នាក់នេះជាខ្លាំង នេះសីុកូនស្រីគេហើយនៅមកពោលពាក្យបែបនេះទៅកើតដែរ??គ្រាន់តែស្តាប់សម្តីរបស់នាយគេដឹងបាត់ទៅហើយថានាយជាមនុស្សប្រុសប្រភេទណានោះ។ ដោយញិតម្នាក់ឯងអស់ចិត្តហើយថេយ៉ុងក៏ដើរចូលទៅខាងក្នុងដូចគ្នា។
" ថេយ៉ុងមកនេះបន្តិច..."គ្រាន់តែដើរចូលមកដល់ខាងក្នុងភ្លាមថេយ៉ុងក៏ត្រូវបានអ្នកស្រីចន ហៅគេឲ្យទៅរកគាត់ ថេយ៍ក៏ដើរទៅរកអ្នកស្រីចន ដែលកំពុងតែតែនិយាយជាមួយនឹងបុរសម្នាក់មើលទៅពួកគាត់ទងពីរស្និតស្នាលគ្នាខ្លាំងណាស់ហើយបុរសម្នាក់នោះក៏សង្ហារខ្លាំងណាស់ដែរ។
"បាទលោកស្រី! លោកស្រីមានអ្វីឲ្យខ្ញុំបម្រើមែនទេ??"ថេយ៍និយាយទាំងអោនមុខចោះ ព្រោះតែអ្នកនៅក្នុងកម្មវិធីនេះម្នាក់ៗសុទ្ធតែស្រស់ស្អាតនឹងមានសម្លៀកបំពាក់ថ្លៃៗចំណែកគេត្រឹមជាក្មេងបម្រើនៅក្នុងផ្ទះនេះទើបរាងតូចមិនហ៊ានងើយមុខសម្លឹងមើលនរណានោះឡើយ។ហើយសម្លៀកបំពាក់របស់គេក៏មិនមានថ្មីណាស់ណានោះដែរ បើនិយាយពីក្លឹបវិញគឺមិនល្អទល់តែសោះព្រោះតែគេរត់ទៅមកមួយថ្ងៃហើយបែកញើសឲ្យជោកខ្លួនតែម្តង។
" យ៉ុងហ្គីនេះគឺ គីមថេយ៉ុងដែលមីងបានប្រាប់ឯងមុននេះនោះអី!!"
" គេពិតជាស្រស់ស្អាតដូចជាអ្នកមីងនិយាយពិតមែន! សួស្តីក្មេងតូចយើងឈ្មោះថាមីនយ៉ុងហ្គី ហៅយើងថាស៊ូហ្គាក៏បាន" មីនយ៉ុងហ្គីឬក៏យើងអាចហៅម្យ៉ាងទៀតថា ស៊ូហ្គានាយកំលោះជាមិត្តសិ្នតរបស់រាងក្រាស់របស់យើងចនជុងហ្គុកពួកគេទាំងពីរមានអាយុស្រករគ្នា ហើយពួកគេក៏បានស្គាល់គ្នាតាំងពីតូចក្រូចឆ្មារផងដែរ។ មីនយ៉ុងហ្គីមានសម្បុរសរស្លេកស្រស់សង្ហារមានមន្តស្នេហ៍មិនខុសគ្នាប៉ុន្មានពីជុងហ្គុកនោះឡើយ។ ខុសតែម្យ៉ាងគឺនាយមិនមែនជាមនុស្សព្រានដូចជុងហ្គកនោះទេហើយបច្ចុប្បន្ននេះនាយក៏មានគូរដណ្តឹងរួចមកហើយដែរដោយ គូរដណ្តឹងរបស់នាយគ៏នៅតែសិក្សានៅថ្នាក់វិទ្យាល័យនៅឡើយនោះទេព្រោះតែគេមានអាយុស្រកនឹងថេយ៉ុងផងដែរ។
04:ធូររលុង
Start from the beginning
