04:ធូររលុង

Start from the beginning
                                        

"ធ្វើកិច្ចការរបស់ឯងបន្តទៀតចោះ...តើកូនម្នាក់នេះទៅណានៅក្នុងបន្ទប់ក៏រកមិនឃើញនោះដែរ"

.នៅខាងក្រោយផ្ទះ ថេយ៉ុងបានយកសម្រាមមកចោលហើយក៏ស្រាប់តែបានឮនៅសម្លេងប្លែក កំលោះតូចក៏ដើរចូលទៅឲ្យជិតដើម្បីស្តាប់សម្លេងនោះឲ្យកាន់តែច្បាស់។

"អ្ហាស៎...តិចៗបងសម្លញ់ប្រយ័ត្នមានគេមកឃើញណា...." នារីរូបស្រស់ម្នាក់កំពុងតែអោបកររបស់កំលោះសង្ហាដែលពួកគេកំពុងតែធ្វើរឿងមិនគប្បីនៅខាងក្រោយផ្ទះនេះ។

" កុំបារម្ភអីណាអូនសម្លាញ់ គ្មាននរណាមកទីនេះនោះទេ" ព្រោះតែយល់ថាគ្រប់គ្នាគឺរវល់នៅក្នុងកម្មវិធីទើបរាងក្រាស់និយាយបែបនេះដោយនាយមិនបានដឹងនោះឡើយថាកំពុងតែមានក្មេងប្រុសម្នាក់សម្លឹងមើលមកពួកគេ។

" អាស៎..អាស៎..." សម្លេងថ្ងូចថ្ងូររបស់មនុស្សពីប្រុសស្រីពីរនាក់បានបន្លឺឡើងកាន់តែខ្លាំងដែលធ្វើឲ្យអ្នកដែលបានលបមើលនោះឡើងព្រឺសម្បុរទៅហើយ។

" អាក្រក់ថោកទាបមែន ដូចខ្វះកន្លែងសុីចុកគ្នាយ៉ាងចឹង?? "គ្រឹប!! និយាយចប់ថេយ៉ុងក៏ងាកខ្លួនដើរចេញទៅវិញ តែនរណាទៅដឹងថាអាល្អិតម្នាក់នេះបានជាន់ជាមួយមែកឈើដែលបង្កឲ្យមានសម្លេងឮដល់អ្នកម្ខាងទៀតនោះ។

" អ្នកណានៅត្រង់នោះ??"អ្នកទាំងពីរបញ្ឈប់សកម្មភាពរួចក៏ងាកទៅរកប្រភពសម្លេង។

"ងាប់ហើយអាថេយ៍...គុណម៉ែគុណឪជួយកូនផង...." ថេយ៍ចាប់ផ្តើមភ័យខ្លួនលើដៃសំពះរំលឹកគុណម៉ែគុណឪឲ្យមកជួយខ្លួន។

"យើងសួរថាអ្នកណា...."សម្លេងមាំរបស់ជុងហ្គុកបានបន្លឺឡើង។

"ម៉េវ....ម៉េវ ...." ដោយអស់ជំរើសថេយ៉ុងមិដឹងថាត្រូវធ្វើបែបណាគេក៏ធ្វើជាសម្លេងរបស់ឆ្មាឡើងមក។

" តាមពិតជាកូនម៉េវសោះ..."

"គ្រាន់តែជាឆ្មានោះទេ យើងមកបន្តរឿងរបស់យើងទៀតទៅណា.."

" អត់ទេយើងអស់អារម្មណ៍ហើយ..."និយាយហើយនាយកំលោះក៏ដើរចេញទៅបាត់។

"ស្អីគេ?? សុីយើងហើយចង់បោះយើងចោលតើមែមទេ? ដេកស្រមៃទៅចាំមើលយើងនឹងចាប់លោកឲ្យបាន"

រឿង ពិសោធន៍ស្នេហ៍🌾☘️ Where stories live. Discover now