ពិធីមង្គលការរបស់លោកមហាសេដ្ឋីវ័យ៣៦ឆ្នាំនៃចក្រភពអង់គ្លេស ចន ជុងហ្គុក និង អនាគតអ្នកស្នងមរតកវិមានក្រហម
នៃប្រទេសកូរ៉េខាងត្បូង បានប្រារព្ធឡេីងទៅយ៉ាងរលូន
ប្រកបទៅដោយភាពរីករាយនិងស្នាមញញឹម។
រៀបការហេីយបានតែ៣ថ្ងៃ សារ៉ារាហ្វៀ បានសុំស្វាមី
ពេញច្បាប់ ពេញមុខពេញមាត់របស់ខ្លួន ទៅប្រទេសកូរ៉េខាងត្បូង ដេីម្បីសួរសុខទុក្ខ និង ប្រាប់ដំណឹងល្អទៅលោក
ឪពុកអ្នកម្ដាយ ខណៈស្វាមីចំណាស់ ហាក់មិនចង់ឃ្លាតពី
ភរិយាសោះ ណាមួយចង់ទៅលេងបងថ្លៃនិងបងស្រីផង
ទេីបសម្រេចចិត្តចាកចេញទៅជាមួយគ្នា ដោយទុក ហ្វីតូ
ឲ្យនៅជាមួយលោកយាយទួត។
ប្រទេសកូរ៉េខាងត្បូង
វិមានក្រហម
ជុងហ្គុក កាន់ដៃភរិយា បណ្ដេីរគ្នាទៅកាន់ផ្នូររបស់
លោក គីម សុងហូ និង អ្នកស្រី ចន សារ៉ា ដោយនៅក្នុងដៃ
ទាំងសងខាងរបស់ សារ៉ារាហ្វៀ មានកាន់ផ្កាកុលាបសចំនួនពីរ
បាច់។
ជំហានវែងៗបញ្ឈប់លែងដេីរ ចោលក្រសែភ្នែកសម្លឹង
មេីលទៅកាន់ផ្នូររបស់បងស្រីនិងបងថ្លៃ ខណៈភរិយា យក
ផ្កាទាំងពីរបាច់ទៅដាក់លេីផ្នូររបស់លោកប៉ាអ្នកម៉ាក់ រួចបោះ
ជេីងថយក្រោយបីជំហាន មុននឹងលុតជង្គង់លេីឥដ្ឋ និយាយ
ទៅកាន់អ្នកមានគុណទាំងពីរ៖
«បែកគ្នាប៉ុន្មានថ្ងៃហេីយ លោកប៉ាអ្នកម៉ាក់សុខសប្បាយទេ?ថ្ងៃនេះ ហ្វៀ មកលេង យកផ្កាមកជូន និង មកណែនាំ
ស្វាមីឲ្យប៉ាម៉ាក់ស្គាល់»សារ៉ារាហ្វៀ ញញឹមងាកសម្លឹងមេីល
ស្វាមី ដែលកំពុងតែដេីរតម្រង់មករកខ្លួន រួចលុតជង្គង់ចុះជិតគ្នា។
«សួស្ដី! បងទាំងពីរសុខសប្បាយទេជាងមួយពាន់ប្រាំរយ
ថ្ងៃមកនេះ?ខ្ញុំនៅឯចក្រភពអង់គ្លេសមិនសូវជាសុខសប្បាយ
ប៉ុន្មានទេ តែថ្មីៗនេះល្អប្រសេីរខ្លាំងណាស់ ទេីបមានឱកាសមកលេងបងម្ដងទៀត»ជុងហ្គុក បញ្ឈប់សម្ដី ខណៈដៃត្រូវ
ភរិយាចាប់យកមកកាន់ រួចលេីកចិញ្ចៀនទាំងពីរវង់បង្ហាញ
ដាក់រូបថត។
