Ep56: គាត់ថាលោកម្ចាស់​អន់ខ្លាំងណាស់! ធ្វេី​ឲ្យ​គេមានកូនហេីយ មិន​ទទួល​ខុសត្រូវ!

1.6K 198 12
                                        

      ចក្រភព​អង់គ្លេស...​

      យប់​ងងឹត​ ពពក​ខ្មៅ​ខ្មួលខ្មាញ់បាំងបិទ​ ក៏​រសាត់បាត់អស់។
ថ្ងៃថ្មីក៏ចូលមក​ រះនាំពន្លឺ​ដ៏​ភ្លឺ​ស្រាល​ស្រទន់​ ហាក់​លួងលោម​
អារម្មណ៍​ ឆក់យក​មនោសញ្ចេតនា​ស្នេហា​ឲ្យ​កាន់តែ​ជ្រាល
ជ្រៅ។ ពន្លឺ​ព្រះ​អាទិត្យ​ ប្រៀបដូចជា​ក្ដី​សង្ឃឹម​ដ៏ធំមួយ​ ដែល
មេីលហេីយ​ ទឹកចិត្តដែល​បាត់បង់​ ក៏​ស្រាប់តែវិល​ត្រលប់មក
ចូល​ក្នុង​បេះដូង​វិញ​ ឲ្យ​ក្លាហាន​ ឲ្យ​រឹងមាំ​ ហ៊ានពុះពារ​ ហ៊ាន​
ចាកចេញ​ទៅ​រក​មនុស្ស​ជាទីស្រឡាញ់​។

      កាយតូច​ស្រឡូន​ គ្រង​ឈុត​ពណ៌​ក្រហម​ សមជាមួយ
សម្បុរ​សថ្លា​ ពាក់វែនតា​ខ្មៅ​ការពារ​ភ្នែក​ និង​ ជួយបង្កេីន
សម្រស់​ឲ្យ​ស្រស់​ស្អាត​ខ្លាំង​ទ្វេដង។ បបូរ​មាត់​ក្រហមស្រាល
មិនដិតពេក​ តែឃេីញហេីយចង់តែ​ជញ្ជក់​ ក្រេបយក​រសជាតិ
ផ្អែម។ ដៃទន់ដូច​បន្លាក្រូច​ លូក​រលាស់សក់​ពណ៌​ទង់ដែង
របស់​ខ្លួន​ បង្ហាញ​ចិញ្ចៀននៅលេីដៃនាង​ពាក់ជាប់ដល់រាល់
ថ្ងៃ​ រួចយក​ក្រ​ណាត់​តូចស្ដេីង​ពណ៌​ផ្កាឈូក​ ចងលេីថ្ងាស​ក្រោម​សក់​វែង​រលាស់​លុប​គុម្ព​ត្រចៀក ស្រប​អាវ​ឆែកវាល​បង្ហាញ​ដេីមទ្រូង​ និង​ ខ្សែក​អង្កាំគុជខ្យង។ ការ​តែងខ្លួន​ មេីលទៅដូចជាជំនាន់​លោកយាយសាងជី​​អ៊ីចឹង​ ប៉ុន្តែ​បែរជា​ស្អាត​ ទាក់ទាញ​ មេីលហេីយ​ ចង់មេីល​ទៀត​ ត្រជាក់ភ្នែកចង់ឲ្យ​ទស្សនា​ ធ្វេី​ឲ្យ​ចលាចល​ ផ្អេីល​អស់​មនុស្ស​ម្នាពេញ​
ព្រលានយន្តហោះ។

      «ទៅវិមានចន»កាយតូច​ ចូល​ក្នុនឡាន​តាក់សុី​ បន្លឺ
ប្រាប់​តៃកុងឡាន​ដោយ​ប្រេីប្រាស់ភាសា​អង់គ្លេស​ រួចលេីក
ដៃ​ខ្ទប់បេះដូង​ ដែល​កំពុងតែ​លោត​ញាប់​ស្ទេីរ​ធ្លាយចេញមក
ក្រៅ។

     «ដល់ហេីយ​អ្នកប្រុស»តៃកុងឡាន​បន្លឺឡេីង​ ដាស់
អ្នក​កំពុងតែ​អន្លង់​អន្លោចគិតដល់​ឋាន​ព្រះចន្ទ ឲ្យ​ងេីប​ ងាក
មេីល​អ្វីៗដែលនៅ​ជុំវិញ​ខ្លួន​។ ទាំង​អាកាស​ធាតុ​ រចនាបថ​
បរិយាកាស​ គ្រប់​យ៉ាង​ស្ទេីរតែផ្ទុយ​ស្រឡះពី​ប្រទេស​កូរ៉េ​
ខាងត្បូង​ ជាពិសេសគឺវិមានដ៏​ធំ​ស្កឹមស្កៃ​ ដែលសង់ឆ្ងាយ
ដាច់ពីគេ​ នៅឯជាយក្រុង​ ពុំមាន​ផ្ទះឫ​សណ្ឋាគារ​សង់ជិត
ឡេីយ។ ពោលគឺនៅដាច់ដោយឡែក​ ឃេីញ​ហេីយ​ពិត
ជា​ទទួល​បាន​អារម្មណ៍​ស្ងប់​សុខ​ គ្មាន​អ្វី​រំខាន​ចិត្ត​ និង​ គួរឲ្យ​
ចង់រស់នៅខ្លាំងណាស់។

កែវភ្នែក​ ចន​ ជុងហ្គុក​ វគ្គ២Where stories live. Discover now