Ep60:កូនហៅតា

1.8K 196 10
                                        

«អូម៉ាយហ្កត!បងហៅអូនកាហ្វៀ?»សារ៉ារាហ្វៀ​ បូញមាត់​ សម្លក់សម្លឹង​ សែនគ្រឺតក្នាញ់នឹងប្រុសចាស់មុខសង្ហា​ បេីគិតតាម​អារម្មណ៍​ស្រឡាញ់​ ហួងហែង​ម្ដងៗ​ ចង់តែលេប​ចូល​ក្នុង​ពោះឲ្យបាត់​ កុំឲ្យ​អ្នក​ណាឃេីញឆក់យកទៅ​ តែស្ដាយ​មនុស្ស​ធំពេក​ ខ្ពស់​ពេក​ វែងពេក​ លេបមិនចូល។

«តែអូនក៏ហៅបងថាអា!»
«ពីពេលណា?អូនមិនដឹងទេ!»
«កុំមក​ធ្វេី​មុខភ្លេី​ បងក្នាញ់អូនណាស់!»
«ក្នាញ់​ស្អីកូនមួយហេីយ!»
«អូននៅតែជាក្មេង​សម្រេាប់បង»ជាក្មេង​ ដែលត្រូវការៗ
ថែទាំ​ ថ្នាក់ថ្នម​ លួងលោម​ទាំង​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ។ និយាយ​តាមត្រង់ទៅ​ គេ​ពិតសប្បាយ​ចិត្ត​ណាស់​ បេីពេលនោះ​ គ្មាន
វត្តមាន​ ហ្វីតូ​ មនុស្ស​ជាទីស្រឡាញ់​របស់​ខ្លួន​ប្រាកដ​ជាយ៉ាប់
មិនខាន។

កាយមាំ​ត្រកងកាយតូច​ស្រាលដែល​ខានប៉ះពាល់
អស់​ពេលជា​ច្រេីន​ឆ្នាំ​ ដាក់​ទម្លាក់លេីស្មៅក្រោមដេីមផ្កា
សាគូរ៉ា​ ដែលមាន​ផ្កា​ធូលីប​ចម្រុះពណ៌ស​ ផ្កាឈូក​ និងលឿង
ដាំជាជួរនៅខាងមុខ​ អួតសម្រស់​ ជះក្លិនដ៏​ក្រអូបប្រហេីរ​ ធ្វេី
ឲ្យ​អារម្មណ៍​ផ្លូវ​ចិត្ត​ហាក់​ស្ងប់​ស្ងាត់​ សោយសុខ​ គ្មានអ្វីមក
រំខាន។

«អូន​លំបាក​ខ្លាំងណាស់​ត្រូវទេ ពេលដែល​គ្មាន​បងនៅក្បែរ?»គេស្រមៃមិនចេញទេ​ នៅពេលដែល​ ហ្វៀ​ អង្គុយ​លេី​រទេះរុញ​ តែពពោះកូនប្រុសឲ្យគេ​ ទាំង​ខ្លួន​ពុំអាចដេីរ
បាន​ មិនអាចងេីបឈរបាន​ មិនអាចធ្វេី​អ្វី​តាមចិត្តដែលចង់បាន។ តេីហ្វៀ​ លំបាកប៉ុនណា​ ពេលដែលកូន​ធ្វេី​ទុក្ខ​?តេីតូចចិត្តប៉ុនណា​ ពេលដែល​គ្មាន​បុរស​ម្នាក់​នេះនៅ​ក្បែរ​ ចាំ
ជួយមេីលថែសម្រាល​បន្ទុក?​ តេី​ធ្លាប់​លួចយំ​ប៉ុន្មាន​ដងពេលដែលនឹករលឹកដល់​ ចន​ ជុងហ្គុក​?​

ហ្វៀ​ របស់គេពូកែណាស់! រឹងមាំណាស់​! អាច​ឆ្លងផុត​គ្រោះ​ធំ​បាន​យ៉ាង​ជោគជ័យ​ គេពិតជាមាន​មាន​មោទនភាពលេីក្មេង​ប្រុសដែល​ខ្លួន​តែងតែញ៉ោះថាកូន​មនុស្ស​ទេីបកេីត។ ​ គេពិតជា​សប្បាយ​ចិត្ត​​ ដែល​ទេវតា​ប្រទាន​ គីម​ សារ៉ារាហ្វៀ​ ឲ្យ​ក្លាយជា​គូគ្រង​របស់​ ចន​ ជុងហ្គុក​។

កែវភ្នែក​ ចន​ ជុងហ្គុក​ វគ្គ២Место, где живут истории. Откройте их для себя