ក្ឌាំងៗ ផាំង!ឈូ...
តំណក់ទឹកភ្នែកហូរស្រក់ស្របគ្នាជាមួយតំណក់ទឹកភ្លៀង
ដែលកំពុងធ្លាក់ចុះយ៉ាងខ្លាំងក្លា ប្រៀបបីខឹងសម្បារនឹងនរណាម្នាក់ ដូចមនុស្សពីរនាក់ដែលកំពុងតែពាក់មុខយក្សដាក់គ្នាឥឡូវនេះ។
«អ្ហឹកៗៗ»ដៃតូចៗលេីកជូតទឹកភ្នែកចេញពីថ្ពាល់ កែវភ្នែក
ខ្លោចផ្សាសម្លឹងមេីលមនុស្សប្រុសចិត្តចង្អៀតចង្អល់ជាលេីកចុងក្រោយ មុននឹងរត់ចាកចេញទៅទាំងមេឃកំពុងតែបង្អុរ
ភ្លៀង។
«អ្ហឹកៗៗៗ»ទឹកភ្លៀងធ្លាក់កាន់តែខ្លាំង ទឹកភ្នែកហូរចុះ
កាន់តែច្រេីនដូចគ្នា។ គេឈឺចាប់ គេតូចចិត្តដែល ជុងហ្គុក
ដេញ រឹតតែខូចចិត្តជាមួយពាក្យ ខ្ញុំនិងអ្នក របស់គេ។ គេគិត
ចង់កាត់ផ្ដាច់ទំនាក់ទំនងពូក្មួយពីពេលនេះហេីយហ៎?បាន!
ហ្វៀ នឹងបំពេញបំណងឲ្យចុះ។
កាយតូចរួញញ័រដូចកូនសត្វ អង្គុយជ្រកភ្លៀងនៅខាង
មុខរបងភូមិគ្រឹះ លូកដៃទទឹកសឹងស្ពឹកកម្រេីកមិនរួច ទាញ
យកទូរស័ព្ទ សម្រេចចិត្តខលទៅរក K ព្រោះគេជាទីពឹង
ចុងក្រោយរបស់ខ្លួនហេីយ។
«ហេតុអ្វីមិនលេីក?»ព្យាយាមម្ដងហេីយ ម្ដងទៀត
K នៅតែមិនព្រមលេីកទូរស័ព្ទរបស់ខ្លួនដដែល។ ថេយ៉ុង យំ
កាន់តែខ្លាំង ព្យាយាមទាក់ទងទៅរក K ម្ដងទៀត។
«លេីកទៅៗ សូមអង្វរ ហេតុអ្វីក៏មិនលេីក?អ្ហឹកៗៗ»
មេឃនៅតែមិនរាំង ឯខ្លួនកាន់តែត្រជាក់សឹងក្លាយជាដុំទឹក
កក អស់ជម្រេីសមានតែផ្ញេីសារសំឡេងទៅរកសង្សារ។
បេីកមេីលពេលណា គេនឹងបានដឹងអំពីទុក្ចលំបាករបស់ខ្លួន
ពេលនោះ។
«K... អ្ហឹកៗ ពូហ្គុក ដេញអូនចេញពីផ្ទះហេីយ អ្ហឹក អូនគ្មានកន្លែងត្រូវទៅទេ បងមកយកអូនទៅនៅជាមួយផង អ្ហឹក
ពូហ្គុក ខឹងអូនហេីយ គាត់លែងទុកអូនជាក្មួយទៀតហេីយ
អ្ហឹកៗ គាត់-គាត់ហៅអូនថា អ្នក អ្ហឹក គាត់ហៅខ្លួនឯងថាខ្ញុំ
អូន-អូនអន់ចិត្តណាស់ បងមកយកអូនទៅនៅជាមួយផង
អ្ហឹកៗ»ពាក្យពេចន៍រ៉ាយរ៉ាប់ពោរពេញដោយទឹកភ្នែកលាយ
ឡំជាមួយអារម្មណ៍អន់ចិត្ត ខកចិត្ត ឈឺចាប់ របស់អ្នកជា
សង្សារ ពិតជាបានពាំនាំទៅដល់ K តាមប្រព័ន្ធទូរស័ព្ទពិត
មែន។
