Ep50: បងនឹង​សម្លាប់​គេ​ ហេីយ​ដណ្ដេីមយកអូន​ត្រលប់មកវិញ

2.6K 219 7
                                        

ស្បៃ​រាត្រីឈានចូលមកដល់​ ពេល​វេលា​នៃការចាកចេញក៏កាន់តែខេីចខ្លីទៅៗ។ សេសសល់​ពេលវេលាតិច
តួច​ កំលោះ​ចាស់​ ព្យាយាម​ណាស់​ក្នុង​ការ​សាង​សេចក្ដី​ស្នេហា​ ភាពផ្អែម​ល្ហែម​ និង​ អនុស្សាវរីយ៍​ ជា​មួយ​មនុស្ស​ជាទី
ស្រឡាញ់​។

«មកចាប់កក់សក់អី​កណ្ដាល​យប់ទេ! ចាំថ្ងៃទៅអត់ទេ​ ពូ
ហ៎!!!»ម្ចាស់​តូចនៃ​វិមាន​ក្រហម​រអ៊ូរទាំទាំងមិនសុខចិត្ត​ ពេល
ដែល​ត្រូវលោកពូលេីកដាក់​ក្នុង​អាងទឹក​ ដុសខ្លួន​ កក់សក់ឲ្យ
ធ្វេីមេីលតែនេះ​ ជាលេីក​ចុងក្រោយ​ក្នុង​ជីវិត​អ៊ីចឹង​ប្រុសម្នាក់
នេះ!។

ជុងហ្គុក​ មិនខ្ចីមាត់​ សំងំកក់សក់​តិចតួចដែលទេីបតែដុះ
បាន​ស្ដេីងៗធ្វេីមិនដឹង។ មិនដឹងតែខាងក្រៅ​ តែ​ខាង​ក្នុង​ខ្ទេចខ្ទាំ
អស់​ហេីយ​។

«ថ្នមៗ​ណា​ ប្រយ័ត្ន​របូតឆ្អឹងមួយទៀត​ ហិហិ»កំលោះ​តូច
សេីចលិចភ្នែក​ ញ៉េះប្រុសចាស់ដែលលូកដៃ​ដុស​ខ្នងឲ្យ​ខ្លួន
តែគេមិនបានតប​ បែរជាឱនថេីប​កញ្ចឹង​សខ្ចីទៅវិញ។

​      ២០នាទីក្រោយ...
ខ្លួន​តូច​ត្រូវរុំជិតដោយ​កន្សែង​ពោះ​​គោ​ពណ៌​ស​ ដោយ
មាន​ដៃមាំ​ក្រសោបឱបជាប់យកទៅដាក់លេីពូក​ រួច​ស្លៀក
ពាក់​ខោអាវ​គេងយប់​ និង​ ពាក់​ស្រោមជេីង​រូបតុក្កតា​ខ្ជូតៗឲ្យ​
វិនាទីបន្ទាប់ក៏យកឡេ​លាប​មុខ​ លាបបេីផ្ទៃមុខ​សរលោងស្រិលថ្នមៗ​ ចុងក្រោយ​គឺកាត់​ក្រចកដៃ។

«ចាំកាត់ព្រឹកទៅហ្ហីពូ?»សារ៉ារាហ្វៀ​ ងរង៉ក់​តាមបែប
ក្មេង​ចូលចិត្ត​ឲ្យ​លោកពូលួង។ ជាពិសេស​ពេលដែលមាននៅ
ជិត​ជាមួយ​មនុស្ស​ប្រុសកក់ក្ដៅ​ ពូកែ​ថ្នម​ ពូកែតាមចិត្តទៀតក៏
រឹតតែ​បានដៃ។

«ទុកព្រឹកមិនបានទេ​»
«ម៉េចអ៊ីចឹង?»
«ខ្ញាំខ្នងពូ​ឈាមរាល់តែលេីក»
«មែនហ៎?សុំមេីលតិចមេីល៍»
«អត់ឲ្យមេីលទេ»
«រិះម្ល៉េះ?សុំមេីលបន្តិចក៏មិនបាន​ សំខាន់​ឲ្យ​អត់គេនៅលេី
ទៀត»
«ហ៊ឹះៗ​ ចាំងេីបឈរ​ខ្លួន​ឯងបាន​ ចាំពូឲ្យនៅលេីម្ដង! ហ្ន៎?»
«Okayyyyy»​ និយាយ​ចប់​ ក្រចកក៏កាត់បានខ្លីនិងស្អាត
រួចរាល់​។ កំលោះ​តូច​លេីក​ក្រចកដៃមកមេីល​ សញ្ជឹងគិតមួយ
ស្របក់​ ទេីបបន្លឺឡេីង៖

កែវភ្នែក​ ចន​ ជុងហ្គុក​ វគ្គ២Место, где живут истории. Откройте их для себя