«ពិតមែនឫ?»កំលោះចាស់ ធ្វេីជាលេីកចិញ្ចេីមសួរ សម្ដែងទឹកមុខភ្ញាក់ផ្អេីល ពេលឮក្មួយក្រៅខោប្រាប់ថា
ស្រឡាញ់។
«ស្រឡាញ់ចង់ងាប់ទៅហេីយ»ថេយ៉ុង ពេបមាត់យំ
អណ្ដឺតអណ្តក ខ្សឹបខ្សួល ខ្សេតខ្សត ប៉ផ្ដឺកប៉ផ្ដក់ ដកចង្កាមាន់
ទ្រង់ល្ហេមល្ហាមសម្បេីមណាស់ គ្រាន់តែបញ្ជាក់ប្រាប់លោក
ពូថាស្រឡាញ់សោះ សំខាន់មិនទាន់ច្បាស់ផងថាស្រឡាញ់
ក្នុងនាមអ្វី។
«ដល់ម្លុឹងផងឫហ្វៀ»ជុងហ្គុក ហាក់អស់សំណេីច តែបាន
ត្រឹមតែសេីចនៅក្នុងចិត្ត ទេីបលូកដៃស៊កចូលប្រឡោះក្លៀក
នាយតូច លេីកពីលេីក្បាលឡានដាក់ចុះលេីដី រួចក្រសោប
ថ្ពាល់ក្រពុំថ្នមៗ៖
«ពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃដេីរលឿនខ្លាំងណាស់!
ពូមិនខ្វល់ថាថ្ងៃមុខជួបរឿងអ្វី សុំត្រឹមហ្វៀ រស់នៅជាមួយបច្ចុប្បន្នឲ្យបានល្អបំផុត! ធ្វេីរឿងដែលគួរធ្វេី ចៀសនូវរឿងដែល
មិនគួរធ្វេី! ថែរក្សាខ្លួនឲ្យបានល្អណា កុំប្រហែសឲ្យសោះ!
ភារកិច្ចបំពេញទៅតាមកាលៈទេសៈសមរម្យ កុំបង្ខំ នាំភាព
អន្ដរាយដល់ខ្លួនឯង»មិនដឹងថាថ្ងៃខាងមុខ ជួបជាមួយអ្វីខ្លះនោះទេ តែដឹងត្រឹមថា គេចង់ឲ្យក្មេងប្រុសម្នាក់នេះរស់នៅ
ជាមួយបច្ចុប្បន្នឲ្យបានល្អបំផុត។ អនាគត មេីលមិនឃេីញឡេីយ មិនដឹងមានមុខមាត់បែបណា សឫខ្មៅ អាក្រក់ឫល្អ
ក៏មិនដឹង។ ហេតុអ្វី មនុស្សគ្រប់គ្នាខ្វល់ពីអនាគតម្ល៉េះ?ខ្វល់
ជ្រុល រហូតធ្វេីបាបខ្លួនឯងនាពេលបច្ចុប្បន្នឲ្យរង់ទុក្ខមិនចេះ
ចប់មិនចេះហេីយ។ សូមខ្វល់ពីថ្ងៃនេះផង កុំខ្វល់ពីអ្វីដែល
មេីលមិនឃេីញពេក។
«ហេតុអ្វីថ្ងៃនេះរៀបរាប់ច្រេីនម្ល៉េះលោកតា?»ថេយ៉ុង
ធ្វេីជាសួរញ៉ោះលេង តែចម្លេីយដែលទទួលបានស្ដាប់ឮហេីយ ញញិមលែងសមទៅវិញ៖
«ក៏ព្រោះតែពូបារម្ភពីហ្វៀ ហេីយក៏ស្រឡាញ់ហ្វៀទុកដូចជាហ្វៀក្មួយបង្កេីតរបស់ពូ»និយាយ បានត្រឹមតែនិយាយ ប៉ុន្តែ
អ្នកស្ដាប់ ស្ដាប់ហេីយយកមកគិត អ្វីដែលទទួលបានគឺការឱន
មុខចុះ ខាំបបូរមាត់ អន់ចិត្តខ្លាំងជាពន់ពេក។
