ថេយ៉ុង បានត្រឹមតែសម្លក់ដាក់បុរសពាល ហៅខ្លួនសុទ្ធតែអូនឲ្យផ្អែមរលួយក្នុង រួចរត់ចូលក្នុងឡានលាក់បាំងថ្ពាល់ដែលកំពុងតែក្រហមដូចផ្លែម្ទេសទុំ។
«លោកដូចជាហួសហេតុពេកហេីយណា!»ខេវិន ដេីរ
ទៅជិត ជុងហ្គុក ព្រមទាំងខាំធ្មេញ បន្លឺសំឡេងចេញអារម្មណ៍
អារម្មណ៍ខឹង ហួងហែង។ ត្រឹមជាពូក្មួយសោះ ម្ដេចក៏ឱបថេីប
ជ្រុលម្ល៉េះ? ហ្វៀ ពេលនេះធំហេីយ មិនមែនជាកូនទារកដូច
ពីមុនទេ។ ចង់ឱប ចង់ថេីប ឲ្យចេះមេីលពេលវេលានិងពាក្យថាសមគួរផង។ ញាតិមិត្ត ជិតខាង មេីលមក វាមិនល្អ ខ្លាចគេថា៖
គោចាស់ចង់សុីស្មៅខ្ចី! យកសាច់ឯង ព្រោះខ្លាចបែក
ទ្រព្យ!
«ត្រង់ណាដែលថាហួសហេតុ?»កន្លែងណាខ្លះដែល
ហួសហេតុ?និយាយមក គេចាំស្ដាប់ ក្រែងលអាចនឹងកែ
តម្រូវតាមក្មេងជំនាន់ក្រោយខ្លះៗនោះអី។ គួរឲ្យអស់សំណេីចណាស់! ។
«ត្រង់ពេលដែលលោកឯងឱបថេីប ហ្វៀ នោះអី!»ខេវិន តបទៅវិញទាំងច្រឡោតខឹង ទប់មិនបាន។ មនុស្សប្រុសម្នាក់
នេះ ពិតជាពូកែសម្ដែងធ្វេីពេីមែន។ គួរឲ្យស្អប់!
«ហួសហេតុត្រង់ណា?ធម្មតា ពូស្រឡាញ់ក្មួយ ពូតែងតែឱបក្មួយហេីយ អ្វីដែលសំខាន់ក្មួយព្រមឈរស្ងៀមៗឲ្យពូថេីប ពូមានបានចាប់បង្ខំឯណា?»កំលោះចាស់ សេីចក្នុងដេីម
ក ស៊កដៃជ្រែងហោប៉ាវខោ រួចដេីរចូលក្នុងឡាន សម្លឹងមេីល
ក្មេងសេរីក្រោយ ចិត្តក្ដៅ ចង់បង្ហោះម៉ូតូបុកឡាន លោកពូ
សម្ដីមុត។
«មេីលមុខពូធ្វេីអី?»ប្រុសកំលោះវ័យកណ្ដាល ងាកចាប់
អារម្មណ៍ក្រសែភ្នែកក្មួយវិញម្ដង។ សម្លក់អីសម្លក់យ៉ាងហ្នឹង
ប្រយ័ត្នជ្រុះគ្រាប់ភ្នែកណាអូនហ្វៀ។
«ពូនិយាយអីខ្លះជាមួយលោកខេវិន?»មេីលតាមទឹកមុខ
ម្នាក់ៗ បញ្ជាក់ថាមិនមែននិយាយរឿងល្អទេ ជាពិសេសមុន
នឹងបំបែកផ្លូវគ្នាអម្បិញមិញនេះ ម្នាក់ៗដូចចង់ហែកសាច់ ហុត
ឈាមគ្នា។
