«ហ្វៀ...យ៉ាងម៉េចហេីយចៅ?រងាខ្លាំងទេ?ពួកនាង! ឆាប់
យកកន្សែងស្ងួតមកនេះភ្លាម!»គ្រាន់តែឃេីញចៅប្រុសមក
ដល់ ស្ត្រីចំណាស់ស្រែកបញ្ជាមនុស្សក្រោមបង្គាប់ឲ្យយក
កន្សែងស្ងួតមក ដេីម្បីរុំខ្លួនញ័រញាក់ឲ្យបាត់ចេញពីភាពរងាតែត្រូវម្ចាស់រាងកាយបដិសេដយ៉ាងដាច់អលង្កា៖
«មិនបាច់ទេ! ខ្ញុំមានអាវលោកពូដណ្ដប់ហេីយ»
«តែអាវនេះសេីមទេ បេីពាក់យូរនឹងឈឺបានណា»
«លោកយាយខ្វល់ពីមនុស្សដ៏គួរឲ្យអាម៉ាស់ម្នាក់នេះដែរ
ហ៎?»កំលោះតូច លេីកចិញ្ចេីមសួរសំណួរ ដែលលោកយាយ
គ្មានចម្លេីយផ្ដល់ឲ្យ ក្រៅពីភាពស្ងៀមស្ងាត់។
.........
កាយស្ដេីងគេងនៅលេីគ្រែ ដណ្ដប់ភួយដល់ត្រឹមក
ទុកតែមុខស្លេកៗតែគួរឲ្យស្រឡាញ់មកខាងក្រៅ សម្រាប់
ដកដង្ហេីម បេីមិនអ៊ីចឹងទេ ច្បាស់ជាស្ទះស្លាប់មិនខាន។
«តឹងច្រមុះណាស់ ដកដង្ហេីមមិនចេញទេ»សំឡេងស្រាលស្អកបន្លឺឡេីងតិចៗរអ៊ូរទាំដាក់ស្រីបម្រេីឲ្យសម្លឹងមេីល
មុខគ្នា មិនដឹងថាគួរជួយយ៉ាងណា។ បេីពេលហៅពេទ្យមក
ក៏ចចេសមិនព្រមឲ្យពេទ្យព្យាបាល យកថ្នាំឲ្យលេបក៏ខ្ជាក់
ចោលអស់ សុខចិត្តដេកចំហរមាត់ដកដង្ហេីមយ៉ាងលំបាកក៏
មិនព្រមទទួលជំនួយពីលោកយាយដែរ នៅអន់ចិត្តរឿងដែល
លោកយាយទះកំផ្លៀងកាលពីព្រឹកមិញមិនទាន់បាត់។
«ពូសេីចស្អី?»វត្តមានលោកពូក៏ចូលមកដល់។ ប៉ុន្តែ មិន
មែនមកមេីលក្មួយទេ មកសេីចចំអកក្នុងន័យមនុស្សស្រឡាញ់
គ្នាច្រេីនជាង។
«តស់! ងូតទៅនឹងបានឲ្យពេទ្យមកពិនិត្យ»ជុងហ្គុក មិន
បានតប តែដេីរចូលទៅជិតកាយតូច ចាប់បកភួយចេញអស់
តែត្រូវម្ចាស់រាងកាយស្ទុះស្រវា យកមកដណ្ដប់ដល់ត្រឹម.កវិញ។
«អត់ងូតទេ»មិនប្រកែកតែមាត់ កែវភ្នែកក៏ក្រហម
រលីងរលោងរកយំ។ លោកព្រះអេីយ គ្រាន់តែរឿងប៉ុណ្ណឹង
សោះក៏ល្ហេមល្ហាមដែរ ដឹងប្រពន្ធអ្នកណាទេ។
