Ep47: បង​ស្រឡាញ់​អូន

1.9K 178 6
                                        

ម្ចាស់​ក្សត្រី​ និង​ ព្រះរាជបុត្រា​ មិនអាច​ទទួល​យកនូវការមិនឲ្យ​តម្លៃនេះបាន​ ទេីប​នាំគ្នា​ចាកចេញ​ទៅអស់។ ការដែល
មក​ ព្រោះ​ទទួល​បានការ​អញ្ជេីញ​ គិតថា​ សារ៉ារាហ្វៀ​ ក៏ពេញ
ចិត្ត​នឹង​ទំនាក់​ទំនង​ផ្សាភ្ជាប់ទៅ​កាន់​អនាគត​មួយនេះ​ តែការ
ពិត​ ម្ចាស់​សាមី​ខ្លួន​ មិន​សូម្បីតែ​បានដឹង​បន្តិច​ផង។ បេីជ្រុលជា​មិនពេញចិត្តហេីយ​ ទោះបី​ស្រឡាញ់​ ក៏គ្មានមុខនៅ​ទៀតដែរ​ ព្រោះមានអារម្មណ៍​ថា​ខ្លួន​ឯងអន់ណាស់​។ ងារជា​ព្រះរាជបុត្រា​ តែមកដណ្ដេីម​សង្សារ​គេ។ ដឹងដល់ណា​ ខ្មាសគេដល់​ហ្នឹង​!។

«គម្រោង​ការណ៍​របស់​ខ្ញុំ​ខ្ទេច​អស់​ហេីយ​ អ្ហឹក​ៗ»ខឹង
ណាស់! ខឹងកូននិងចៅ​ប្រុសរហូតដល់យំ​ខ្លួន​ឯងហេីយ​ ខឹង
ឡេីង​ញ័រ​ខ្លួន​ ខឹងឡេីង​ថប់​ដង្ហេីម​ស្ទេីរស្ទះ។

«ប្រាប់​មកថាកូន​កុហក​ម៉ាក់?ប្រាប់មកថាអ្វីដែលកូន
និយាយ​មុននេះគឺជាការកុហក?»លោក​ស្រីសាងជី​ ដេីរ
សំដៅទៅរកកូនប្រុស​ ស្រែកសួរ​ទាមទារ​រក​ចម្លេីយ​។ តែ
ចម្លេីយ​ដែលគាត់ចង់បានមានតែមួយ​ប៉ុណ្ណោះ​ គឺ​ ជុងហ្គុក​
ត្រូវនិយាយថាវាគឺជាការ​កុហក​។ ចំណែក​ចម្លេីយ​ផ្សេង​ទៀត
គាត់​មិន​ត្រូវការទេ។

«អ្វីដែល​ខ្ញុំ​ចង់​និយាយ​ ខ្ញុំ​និយាយ​ប្រាប់​ម៉ាក់​អស់​ហេីយ​»
បេី​អ្នក​ម៉ាក់មិន​បំពាន​ពាក្យ​សន្យា​ជាមួយ​នឹងកូនប្រុស​ កូន
ប្រុសក៏មិន​សម្រេច​ចិត្ត​ធ្វេី​រឿងនោះ​មុនរៀបការដែរ។

លោកស្រីធំ​ ដាក់​ខ្លួន​អង្គុយ​លេី​សាឡុង​មួយទំហឹង​ ទាញ
ប្រេងខ្យល់មកហិត​ ស្របទឹកភ្នែកហូរ​ឥត​ដាច់​ តែមាត់​នៅតែ
ខ្លាំង​ តាម​តតាំង​សួរនាំកូនប្រុសមិនឈប់​ ចង់ឲ្យ​ ជុងហ្គុក​ និយាយ​ថាគេនិង​សារ៉ារាហ្វៀ​ មិនទាន់​ជ្រុលជ្រុសជាមួយគ្នា
ទេ។

«ជុងហ្គុក​! ប្រាប់​ម៉ាក់មក! ប្រាប់​មកថាវាមិនមែនជាការពិត!»ជុងហ្គុក​ ធុញថប់នឹង​សំណួរ​ដដែលៗ​របស់​ម្ដាយ
ជាពន់ពេក​ ដល់​ថ្នាក់​តប់​ប្រមល់​ ចង់កេីត​ជំងឺ​ស្ត្រេស​ តែក៏បាន​ម្ចាស់​ចិត្ត​ជួយចេញមក​ឆ្លេីយ​ជំនួស។ តែ​ចម្លេីយ​ដែល​ឆ្លេីយ​នោះ​ ធ្វេី​ឲ្យ​លោកពូនឹកស្មានមិនដល់សោះថា​ សារ៉ារាហ្វៀ​ ដ៏​គួរឲ្យ​ស្រឡាញ់​របស់​គេ​ អាច​និយាយ​ពាក្យ​ទាំង​អស់​នោះចេញមករួច​ ដោយ​ពុំមានការ​ខ្មាសអៀនទាល់តែសោះ។ ប្រហែលជាចង់​ធ្វេីបាបលោកយាយឲ្យដឹងដៃ​ម្ដងទេដឹង?

កែវភ្នែក​ ចន​ ជុងហ្គុក​ វគ្គ២Where stories live. Discover now