Ep20:ជិះកង់​ទៅរកលោកពូ...

2.2K 179 5
                                        

   «មួយឆ្នាំ?»
​      «គឺមួយម៉ោង​ អ្ហឹកៗ​»មួយម៉ោង។ ត្រឹមតែ​មួយម៉ោង​ប៉ុណ្ណោះ​ មួយម៉ោងក្រោយ​ ទៅរក​អ្វី​ប្លែកៗ​លេងទៀតហេីយ។

     ជុងហ្គុក​ ងក់ក្បាល​តិចៗ​ ទល់​អណ្ដាត​នឹង​ថ្ពាល់​ ហួស​ចិត្ត​
នឹង​ចម្លេីយ​មនុស្ស​ក្នុង​ដៃ។ ឃេីញ​យំ​ល្ហេម​ល្ហាម​ អណ្តឺត-
អណ្តក​ ដក​ដង្កាមាន់​ ស្រែក​ដង្ហេីយរក​ជំនួយ​ ពេលជួយហេីយ​ គប់​គ្រាប់​បែកដាក់កណ្ដាលមុខ។

     «ថ្ងៃក្រោយ​ កុំហៅពូជួយទៀត​​ឲ្យ​សោះ»ថាចប់​ ដៃដែល
ក្រសោបកាយតូចក៏​ទម្លាក់ចុះឲ្យដេកលេី​ស្មៅ​ រួច​ក្រោកឈរ
អស់​កម្ពស់​ បង្ហាញ​រាង​សង្ហា​ ស៊កដៃ​ជ្រែង​ហោប៉ាវខោ​ ដេីរចេញទៅ​ ប៉ុន្តែ​៖

      «លលេងសោះ​ ចេះងរ​ដូចក្មេងទៅកេីតដែរ»កំលោះ​តូច​
បួចមាត់​ ខឹង​ចិត្ត​ រួច​ងេីប​បោសដីចេញពី​ខ្លួន​ រត់ទៅតាមលោក
ពូពីក្រោយ​ រួចក៏៖

     «កុំឱបពូ​»អត់​ខ្វល់។ ហ្វៀ​ មិន​ខ្វល់អ្វីទាំងអស់​ សំខាន់​
ចង់ឱប​ ទោះបី​ប្រកែក​ ឫស្រែកដេញក៏​ ហ្វៀ​ មិន​ខ្វល់។ ហ្វៀ​
ស៊ូ​ ធ្វេី​មនុស្ស​មុខក្រាស់ឲ្យតែបានឱបលួងលោកពូ​ចាស់
ងរដូចក្មេង។

     «លែង!»
     «អត់​! ហិហិ»មាត់​ប្រកែកថាអត់​ ស្រប​ច្រមុះ​ញីញក់
ឈ្មុលឈ្មុស​ ថែលថេីប​ពាសពេញ​ផែន​ខ្នងធំទូលាយ​ ហាក់
កំពុងតែ​យក​ចិត្ត​យក​ថ្លេីមដោយ​កាយវិការ​ ម្ញិកម្ញក់​ គួរឲ្យ​
ស្រឡាញ់​របស់​ខ្លួន​។

     «ប្រាប់​ថា​ឲ្យ​លែង»
     «គេ​ធ្វេី​លេងសោះ​ ខឹងគេដែរ»
     «ខ្ញុំ​ប្រាប់​ថាឲ្យលេង!»
     «អ្ហឹកៗៗ»​ទីបំផុត​ក៏ព្រមលែង។ លែងទាំងទឹកភ្នែកហូរចុះ
ដូចបាក់​ទំនប់។ ទឹកភ្នែក​ហូរ​មធ្យម​ ងំ​បំពង់ក​ប្រឹង​ស្រែក​ខ្លាំង​ៗ
រួច​រត់​ចូល​ក្នុង​វិមានទាំង​អារម្មណ៍​អន់ចិត្ត។

     «ហ្វៀ​...»បាន​ត្រឹមតែ​ដង្ហេីយហៅ​ស្រាលៗ​ និង​ តាម
សម្លឹង​មេីល​មនុស្ស​ទេីបរត់ចេញទៅពីក្រោយ។ សម្ដែង​ ធ្វេី​
ខឹងលេងៗសោះ​ ក្មួយខឹងមែនទែន។

     ធ្វេី​ខឹង​ដាក់​គ្នា​ទៅវិញទៅមក​ ឈ្លោះគ្នាឯងៗ​។ គិតទៅ
មនុស្ស​យេីង​ហ្ន៎​ រឿងមិនគួរឲ្យ​ឈ្លោះក៏​ឈ្លោះកេីតដែរ។

កែវភ្នែក​ ចន​ ជុងហ្គុក​ វគ្គ២Où les histoires vivent. Découvrez maintenant