ស្ដាប់ពាក្យពេចន៍ចេញពីបបូរមាត់បុរសជាទីស្រឡាញ់
ហេីយ ទឹកភ្នែកក៏ជ្រាបចុះដោយឯកឯង។ ស្ដាប់ហេីយ មាន
អារម្មណ៍ថារំភេីប តែក៏សោកសៅស្មានមិនត្រូវ ក្នុងទ្រូង
ហាក់ហេងហាង ប្រៀបដូចកំពុងតែបាត់បង់របស់ម៉្យាងដ៏មាន
តម្លៃនៅក្នុងជីវិត។
«បងនាំអូនទៅគេង»កំលោះតូច ងក់ក្បាលយល់ព្រម
វិនាទីបន្ទាប់ រាងកាយស្រាលស្ងេីកក៏ស្ថិតនៅលេីដៃរឹងមាំ
នាំយកទៅក្នុងបន្ទប់ ទម្លាក់ចុះលេីពូកថ្នមៗ រួចឡេីងទៅលេី
ក្បាលគ្រែ យកក្បាលម្ចាស់បេះដូងដាក់លេីដេីមភ្លៅ។
«គេងទៅ បងអានរឿងប្រលោមលោកកំដរអូន»អស់
កម្លាំងផង ងងុយសឺៗផង ត្របកភ្នែកក្រាស់កម្រាស់ពីរជាន់ដូច
រូបគំនូរ បិទសន្សឹមៗ ខណៈត្រចៀកផ្ទៀងចាំស្ដាប់ប្រលោម
លោកដែលលោកមហាសេដ្ឋី នឹងជ្រេីសរេីសយកមកអាន
ឲ្យខ្លួនស្ដាប់។
«អូនកុំយំណា ពេលដែលគ្មានបង! បងមិនចង់ឃេីញអូន
យំទេ ទឹកភ្នែកអូនស្រក់ពេលណា បេះដូងបងក៏ឈឺផ្សាពេល
នោះ»
«ចេះអានរឿងស្នេហាទៀតហ្ន៎!»
«បងដឹងថាអូនចូលចិត្ត»តបរួច ប្រុសកំលោះក៏ចាប់ផ្ដេីម
អានបន្ត។ នៅក្នុងសំណេរ សរសេរដូចតទៅ៖
«រយៈពេលកន្លង ដែលយេីងបានរស់នៅ រួមសុខរួមទុក្ខ
ជាមួយគ្នា វាពិតជាមានន័យណាស់សម្រាប់បង! បងអរគុណអូនដែលចូលមកក្នុងជីវិតបង បំពេញចន្លោះខ្វះខាតនៃបេះដូង
បង! បងបានជឿលេីចក្រវាល ជឿថាចក្រវាល បាននាំអូនមក
ឲ្យបងវិញ បន្ទាប់ពីយេីងបែកគ្នាអស់រយៈពេលជាច្រេីនឆ្នាំ
ដល់ឥឡូវនេះ ចក្រវាលបំបែកពួកយេីងម្ដងទៀតហេីយ! បងឆ្ងល់ណាស់ ជួបហេីយម្ដេចព្រាត់? តែបងគ្មានជម្រេីស
ទេ បងត្រូវតែចាកចេញដេីម្បីលេងល្ខោនជីវិតមួយនេះឲ្យបានពេញលេញ»ជុងហ្គុក ផ្អាកអាន ឱនមុខសម្លឹងមេីល
ក្មេងនៅលេីដេីមភ្លៅ ដែលទន់ភ្នែករកលក់កាន់តែខ្លាំងមែនទែន ទេីបបន្តអានសំណេរសរសេរចេញពីមាត់ខ្លួនឯងបន្ត៖
