Ep54:រយៈ​ពេល១ឆ្នាំ​ដែលពួកគេបែកគ្នា​ បានឆ្លងកាត់​រដូវ​កាល​ជាច្រេីន

1.3K 155 13
                                        

​រដូវផ្ការីក​...
ផ្ការីក​ស្អាតណាស់​ តែគួរ​ឲ្យ​ស្ដាយ​ ខ្ញុំ​បែរជា​អង្គុយ​មេីល​
ម្នាក់​ឯងទៅវិញ។ កន្លង​ផុត​ច្រេីន​ខែហេីយ​ សុខភាព​ផ្លូវ​ចិត្ត​ខ្ញុំ​
ក៏​គ្រាន់បេីបន្តិចដែរ​ ខ្ញុំ​អាច​ធ្វេី​អ្វី​ជា​ច្រេីន​ដោយ​ខ្លួន​ឯងបាន
ទោះបី​ខ្ញុំ​កំពុងអង្គុយលេី​រទេះរុញ​ក៏ដោយ។

មកដល់ពេលនេះ​ មិនដឹងជាថ្ងៃទីប៉ុន្មានទៅហេីយទេ
ដែលខ្ញុំតែងតែមក​អង្គុយ​ក្រោម​ដេីម​ផ្កា​សាគូរ៉ាដ៏ធំបែកមែក
សាខា​ រង់ចាំ​លោកពូ​តែម្នាក់ឯង​ តាំងពីព្រលឹមរហូតដល់
ព្រលប់​ ទេីបចូល​បន្ទប់​សម្រាក។

កាលពី​បែកគ្នា​ថ្មីៗ​ ខ្ញុំ​បាន​ព្យាយាម​ទាក់ទងទៅលោកពូ
មិនលុះពេលទេ​ ព្រោះ​ខ្ញុំ​ចង់ឮ​សំឡេង​របស់គាត់​ ចង់ដឹង
សុខទុក្ខគាត់​ ចង់ដឹងថាគាត់​ឥឡូវ​នេះ​បែបណាដែរ?​ តែការ
ខិតខំប្រឹងប្រឹង​របស់​ខ្ញុំ​ តែងតែនាំភាព​អស់​សង្ឃឹម​មករក​ខ្ញុំ​វិញ​ជានិច្ច។ ព្រោះ​ខ្ញុំ​ទាក់ទង​ទៅគាត់មិនបាន​ សំបុត្រ​ដែល​ផ្ញេី​ទៅក៏មិនដែល​​បានទទួល​ត្រលប់មកវិញសោះ​ តែ​ខ្ញុំ​នេះ​ មិនដឹងជាឆ្កួត​ដល់កម្រិតណាទេ​ ទេីបចេះតែលួចមាន​សង្ឃឹម​ ថែមទាំងឆ្កួត​ ​មក​អង្គុយ​ចាំផ្លូវគាត់​រៀងរាល់​ថ្ងៃទៀត។ រាល់​ថ្ងៃនេះ​ កុំតែបានរៀនតាម​អនឡាញយោងទេ​ កុំអី​ មិនដឹងថាខ្ញុំ​ មានអារម្មណ៍​ថា​ខ្លួន​ឯងអត់​ប្រយោជន៍​ប៉ុនណានោះទេ។

«ពូហា៎​! ចូលដល់​រដូវផ្ការីក​ហេីយ​ណា​ ពេលណាពូ
ត្រលប់មករក​ហ្វៀ​វិញ​?»

រដូវ​ស្លឹកឈេីជ្រុះ...

រដូវផ្ការីក​ក៏​ឈានទៅបាត់​ ជំនួស​មកវិញនៅ​រដូវកាលថ្មី
គឺ​រដូវ​ស្លឹកឈេី​ជ្រុះ។ គ្រប់​យ៉ាង​ក៏បាន​ផ្លាស់​ប្ដូរ​អស់​ទៅតាម
ពេល​វេលា​ អារម្មណ៍​ស្នេហា​របស់​លោកពូ​ ចំពោះ​ហ្វៀ​ក៏
មិនដឹងថា​ឥឡូវ​នេះប្រែប្រួលយ៉ាងណា​ក្ដី ចំណែកហ្វៀ​ វិញ​
គឺនៅ​ដដែល។ នៅ​អង្គុយ​លេី​រទេះរុញ​ រៀន​ផង​ រង់ចាំ​ផ្លូវ​លោកពូ​ដូចដេីម​ ក្រោម​ដេីម​សាគូរ៉ា​ទីកន្លែង​សាង​ស្នេហ៍ដ៏
ល្អ​របស់​ពួកយេីង។ ប៉ុន្តែ​ពេលនេះ​ គ្មានផ្កាទៀតទេ​ ជ្រុះអស់
ហេីយ​ សល់តែស្លឹក​ហ្នឹង​! ហិហិ​ ហ្វៀ​ ចេះតែសេីចទៅទេ
តាមពិតគ្មាន​អ្វី​កំប្លែងផង​។

កែវភ្នែក​ ចន​ ជុងហ្គុក​ វគ្គ២Where stories live. Discover now