ស្បៃរាត្រីបានឈានចូូលមកដល់ ភាពងងឹតស្លុបគ្រប
ដណ្ដប់ពេញវិមានក្រហម។កំលោះតូច ដេកប្រះទៅមកៗ។
ទៅឆ្វេងម្ដងទៅស្ដាំម្ដង ចិត្តមិនស្ងប់ មិនស្រណុក ព្រោះត្រូវ
គេងឃ្លាតពីលោកពូដែលជាទីពឹងតែម្នាក់គត់របស់ខ្លួន តែ
កាលៈទេសៈបង្ខំឲ្យឃ្លាតគ្នាទាល់តែបាន។
កាយស្ដេីងងេីបចេញពីគ្រែឃីងសាយ មានទំហំដ៏សែន
ធំ ទម្លាក់ជេីងចុះ ជាន់លេីឥដ្ឋការ៉ូ ដេីរទៅបេីកទ្វារ បោះ
ជំហានចុះទៅជាន់ខាងក្រោម។
«មេឃងងឹតខ្លាំងម្ល៉េះ?សូម្បីតែផ្កាយរះមួយក៏គ្មាន»ខ្លួនតូច
ចិត្តខ្លាំង ចេញមកទីធ្លាវិមានដោយមិនខ្លាចរអា។ កែវភ្នែក
ពោរពេញទៅដោយទុក្ចកង្វល់ជាច្រេីន ដែលលាក់បាំងមិនឲ្យ
អ្នកណាដឹង ងេីយសម្លឹងមេីលមេឃដោយអារម្មណ៍សោក
សៅ។
«មេឃហាក់ដឹងចិត្តខ្ញុំណាស់»ខ្មៅណាស់ ងងឹតណាស់
គ្មានពន្លឺ គ្មានរស្មី ប្រៀបដូចជីវិតដែលមាននាពេលនេះ។ជា
ក្មេងប្រុសម្នាក់ តស៊ូរៀនចប់វិទ្យាល័យទាំងលំបាកលំបិន
ដោយមានជំនួយពីមណ្ឌលក្មេងកំព្រា។ អាចថា សំណាងក៏
ថាបាន ដែលត្រូវឪពុកម្ដាយបោះបង់ចោល ហេីយទទួលបាន
ជម្រកថ្មីមួយដ៏សែនកក់ក្ដៅ។ ទោះបីជា ខ្វះខាតសម្ភារៈ
ចំណីអាហារ លុយកាក់ ក៏ដោយក្ដី តែថា...
តែថា កូនឯណាមិននឹករលឹកឪពុកម្ដាយបង្កេីតនោះ?
«មិនថាពុកម៉ែ មានមុខមាត់បែបណា ក្រខ្សត់ប៉ុនណា
ចិត្តខ្មៅគ្មានមេត្តាដាក់កូនខ្លាំងកម្រិតណា ក៏កូននៅតែនឹក
នៅតែគិត ហេីយក៏លួចស្រមៃ ថាពុកមានរូបរាងបែបនេះ
ម៉ែមានរូបរាងបែបនោះ ហិហិ ត្រឹមជាការស្រមៃក៏ជួយឲ្យ
អារម្មណ៍ក្មេងកំព្រាបានល្អប្រសេីរបន្តិចដែរ ហិហិ»មាត់សេីច
ទឹកភ្នែកហូរគ្មានសំឡេង ប្រជែងនឹងសំណេីចអួលណែនកប់
ស្ទះពេញប្រអប់ទ្រូង។
អ្នកណាខ្លះយល់អារម្មណ៍ខ្ញុំពេលនេះ?
ខ្យល់ត្រជាក់ចាប់ផ្ដេីមធ្លាក់ចុះ នាំភាពរងាមកដល់រាងកាយតូចស្ដេីងឲ្យអង្គុយឱបខ្លួន សម្លឹងមេីលទៅផ្ទៃខាងលេីមេឃ
ដែលខ្យល់កំពុងតែបក់ផាត់ពពកខ្មៅឲ្យឃ្លាតទៅឆ្ងាយ បង្ហាញ
ពន្លឺភ្លឺស្រាលស្រទន់ចូលមក។
