មេឃផ្គររន្ទះក្ឌុងក្ឌាំងៗ ភ្លៀងសឹងតែបាក់មេឃ ពពកខ្មៅ
ខ្មួលខ្មាញ់ជុំជិតព្រះសូរិយា ខ្យល់កន្រ្តាក់បោកបក់ផាំងៗបន្លាច បក្សីបក្សាឲ្យហោះហេីរចូលទ្រនំ នៅលេីដងផ្លូវក៏បង្កេីតបាន
ជាការស្ទះចរាចរណ៍ កកកុញ ទៅមុខមិនរួច បកក្រោយក៏មិន
កេីត។ តែការស្ទះនៅខាងក្រៅ មិនស្មេីនឹងចិត្តបុរសម្នាក់ដែល
ស្ទះរហូតភ្លេចដកដង្ហេីមម្ដងម្កាលនោះទេ។
«ខាងមុខមានគ្រោះថ្នាក់ចរាចរណ៍ ទៅមិនរួចទេទាន៎»
ឃីង ងាកប្រាប់ចៅហ្វាយ ដែលអង្គុយលេីកៅអីមិនសុខ។ ងេីបចុះ ងេីបឡេីង នៅមិនស្ងៀម ចាប់តាំងពីទទួលដំណឹង
មិនល្អពីវិមានក្រហម។ សំណាងហេីយ ដែលអាកាសធាតុ
ស្រាប់តែប្រែប្រួល ខកជេីងយន្តហោះ មិនអាចទៅចក្រភព
អង់គ្លេសបាន ប្រសិនជាទៅបាន ប្រហែលជាគេស្ទះខ្យល់
មុនត្រលប់មកដល់ប្រទេសកូរ៉េខាងត្បូងវិញមិនខាន។
«ចៅហ្វាយចង់ទៅណា?»កំលោះសង្ហាជាអង្គរក្ស ចាប់
ឆ្លេឆ្លាឡេីងភ្លាមៗ ពេលអ្នកជាចៅហ្វាយនាយ ស្រាប់តែបេីក
ទ្វារឡានចេញ រត់សំដៅទៅវិមានទាំងភ្លៀងកំពុងតែស្រក់។
ជុងហ្គុក មិនបានខ្វាយខ្វល់ជាមួយការសួរនាំរបស់ជំនិត
គេគិតតែម៉្យាងប៉ុណ្ណោះ គឺរត់ឲ្យដល់គោលដៅ។ អារម្មណ៍
ពេលនេះនៅមិនស្ងប់ទេ មិនដឹងថាហ្វៀ យ៉ាងម៉េចទៅហេីយ។ គេជាមនុស្សចាស់ អាយុច្រេីន ដឹងរឿងជារឿយៗ
ផង នៅធ្វេីចិត្តដល់ឥឡូវមិនទាន់បាន ចុះទ្រាំកូនក្មេងទេីបតែ
គ្រប់អាយុ១៨ឆ្នាំ ទេីបតែធ្លាក់ពីលេីជណ្ដេីរជាន់ទី៣ សតិ
អារម្មណ៍នៅទន់ខ្សោយ រាងកាយនៅកម្រេីកមិនចង់កេីត
តេីនឹងទទួលបានដោយរបៀបណា?
ហេតុផលនេះហេីយ ទេីបគេប្រឹងលាក់មកទល់ពេល
នេះ។ តែថ្ងៃនេះ គ្រប់យ៉ាងបែបធ្លាយព្រោះតែម្ដាយខ្លួន។
ក្រសែភ្នែកមួយនោះ ស្នាមញញឹមមួយនោះ ធ្វេីឲ្យកូនប្រុស
ម្នាក់នេះមានអារម្មណ៍ខ្លាចរអាខ្លាំងណាស់។
