Ep52:អូន​ឆ្កួត​ហេីយ​មែនទេ?សារ៉ារាហ្វៀ​ ឆ្កួត​ហេីយ​?

1.3K 163 8
                                        

«ចៅហ្វាយ​ធ្វេី​ឆ្កួត​ស្អីហ្នឹង!!!?»មកដល់​ពាក់​កណ្ដាល​ផ្លូវ​ ទេីប​ ឃីង​ ចាប់អារម្មណ៍​នឹងភាព​ស្ងៀម​ស្ងាត់​របស់​ចៅហ្វាយ​។
គិតថាស្ងាត់​ ព្រោះ​ពិបាក​ចិត្ត​ ចង់នៅ​ម្នាក់ឯង​ តែតាមពិតសំងំ
អារដៃសោះ។

ងឺត!!!
អង្គរក្ស​រូប​សង្ហា​ អែបឡានទៅកៀន​ថ្នល់​ ស្ទុះរត់ទៅបេីក
ទ្វារ​ក្រោយ​ ចូលទៅ​កញ្ឆក់កាំបិតចេញពីដៃមាំ​ តែទាញមិន
ឈ្នះសោះ។ ខ្សោះអស់ឈាមទាំង​ថ្លុកហេីយ​ នៅមាន​កម្លាំង​ទៀត?

«យេីង​ឈឺ»​ ជុងហ្គុក​ ទម្លាក់​កាំបិត​ចុះ​ លេីកដៃ​ខ្ទប់មុខ​ បាំងមិនឲ្យកូន​ចៅ​ឃេីញ​ទឹកភ្នែក​ ដែល​កំពុងតែ​ចុះ។ តែគិតឫ
ថាអាចលាក់​ ឃីង​ ខានែល​ បាន?

«ឈឺព្រោះ​ឃេីញ​ម្ចាស់​តូចយំ​ រួចក៏យក​កាំបិត​មកអារដៃ
ខ្លួន​ឯងឲ្យឈឺ​ស្មេីគ្នាមែនទេ?»ទោះបី​មិន​ឆ្លេីយ​ ក៏គេដឹង
ចម្លេីយ​ថាបែបណាដែរ។ ចន​ ជុងហ្គុក​ នេះ​មិន​ធម្មតា​ទេ​ តែ
ស្រឡាញ់​ហេីយ​ ស្រឡាញ់​ស្ទេីរស្លាប់​ស្ទេីររស់បែបនេះ។

«ហ្វៀ​ យំ​ខ្លាំង​ណាស់​»មិន​ឆ្លេីយ​នឹងសំណួរ​ បែរជាពោល​ពី​ហ្វៀ​ឥត​ដាច់ពីមាត់។ បារម្ភ​គ្រប់​ដង្ហេីម​ចេញចូល។
អ្នក​ចាកចេញ​ក៏ឈឺចាប់។

«ហ្ហឹម»ឃីង​ ឈរ​ដក​ដង្ហេីម​ធំនៅ​ក្បែរ​ទ្វារ​ឡាន​ ព្រោះមិនអាច​ជួយ​អ្វី​ចៅហ្វាយ​បាន​ ក្រៅពីរង់ចាំឲ្យ​ស្ងប់​អារម្មណ៍​
ជាងនេះសិន​ សឹមបន្តដំណេីរទៅព្រលានយន្តហោះ។

«ហ្វៀ​ដួល​ ហ្វៀ​ច្បាស់​ជាឈឺ»មិនបាន​ងាកក្រោយមេីល
ពិតមែន​ ប៉ុន្តែ​គេ​ឃេីញ​គ្រប់​សកម្មភាព​ទាំងអស់​នៅ​ក្នុង​កញ្ចក់
ឡាន។ គេឈឺ​ គេ​ពិបាក​ទ្រាំ​ ចង់ចុះទៅលួង​ ឱបឲ្យបាត់យំនិង
ទទួល​បានភាព​កក់​ក្ដៅដូចរាល់ដង​ តែគេមិនអាច​ធ្វេី​បាន​ គ្រប់​
យ៉ាង​មានតែពាក្យថាទ្រាំ​ ហេីយ​វិធី​ទ្រាំ​របស់​គេគឺអារដៃសម្រក់ឈាម។

ប្រអប់ដៃ​ពោរពេញ​ដោយ​ឈាម​ក្រហម​ឆ្អិន​ឆ្អៅ​ ទាញ
ទូរស័ព្ទ​ដៃមួយគ្រឿងទៀត​ខលទៅម្ដាយ​ គ្រាន់​តែ​ អ្នកស្រីធំ
ចុច​ទទួល​ភ្លាម​ ជុងហ្គុក​ ក៏​និយាយ​បញ្ចេញ​អារម្មណ៍​ភ្លែតមិន
ទុកយូរ៖

កែវភ្នែក​ ចន​ ជុងហ្គុក​ វគ្គ២Where stories live. Discover now