«ធ្វេីសន្លប់សិន អឹក»គិតគំនិតថ្មីចេញបានហេីយក៏ប្រះខ្លួន
ដេកស្រពាបលេីថ្នល់ ហាក់បីដូចជាត្រូវរបួសក្រោកមិនរួចអ៊ីចឹង។
«ម៉េចមិនចេញមកមេីល?គេដឹងមុនទេដឹង?គួរបេីកភ្នែក
មេីលអត់ហ្ន៎?»ចាំហេីយ ចាំទៀត ម្ចាស់ឡាននៅតែមិនព្រម
ចេញមកមេីល មិនអស់ចិត្តទេីបលួចបេីកភ្នែកព្រេីមៗ ពេលឃេីញថាទ្វារឡានចាប់ផ្ដេីមបេីកក៏ធ្វេីជាបិទភ្នែកសន្លប់ម្ដង
ទៀត។
«ឡានគ្មានបញ្ហាទេចៅហ្វាយ»កំលោះរូបសង្ហា ចុះចេញ
ពីក្នុងឡាន ទៅពិនិត្យគ្រប់ជ្រុងជ្រោយទាំងអស់ ក្រោយឃេីញថាមិនអី ក៏លេីកដៃអូខេបង្ហាញប្រាប់ចៅហ្វាយថាគ្មានបញ្ហា។
«ចុម!អត់គិតមកលេីកមនុស្សទេ?មនុស្សនៅទីក្រុងពិតជា
អត់ចិត្តមែន!»ធ្វេីសន្លប់តែឯង រអ៊ូរទាំតែឯង នឹកខឹងចិត្តដ្បិតគ្មានអ្នកណាខ្វល់ជាមួយខ្លួន។ គេខ្វល់តែពីឡានថ្លៃរបស់គេ
ពិតជាគួរឲ្យខឹងមែន! ចុម! ភ្លេចគិតថាខ្លួនសម្ដែង ច្រឡំធ្វេីដូច
មែនទែន។
«គួរធ្វេីបែបណាចំពោះជនឆរបោកម្នាក់នេះចៅហ្វាយ?»
កំលោះតូចលួចបេីកភ្នែកធំៗរួចបិទវិញយ៉ាងរហ័ស ពេលឮ
ប្រយោគស្លុតចិត្តចេញពីមាត់អ្នកបេីកឡាន។
កុំលេងអ៊ីចឹងៗអី គាំងបេះដូងជនឆរបោកថ្មីថ្មោងឥឡូវ
ហេីយ។
«ថាម៉េច?បុកឲ្យស្លាប់រួចយកធ្វេីបុណ្យ?»ឃីងខានែល
ដែលគេស្គាល់ថាជាជំនិតដៃស្ដាំរបស់មហាសេដ្ឋីវ័យកណ្ដាល
ចន ជុងហ្គុក ប្រឹងស្រែកខ្លាំងៗ ដេីម្បីបំភ័យអ្នកខ្លះឲ្យនៅលេង
សុខងេីបក្រេស រត់វឹងយកតែម្ដង ប៉ុន្តែ...
«ចង់ទៅណាអាល្អិត?»ចាប់ទាល់តែបាន។ មិនថារត់
លឿនប៉ុនណាក៏មិនអាចគេចផុតពីកណ្ដាប់ដៃពិឃាដរបស់
លោកអង្គរក្សឃីងខានែលបានដែរ។
«ប្រញាប់ទៅផ្ទះម៉ែឈឺ»កំលោះតូចក្រមិចក្រមេីម ឆ្លាត
តែរាងឡិកឡក់ដូចឡានរលុបលេខប្រិចភ្នែកមិចៗ ធ្វេីមុខគួរឲ្យស្រឡាញ់ ព្រមទាំងពោលពាក្យយ៉ាងពីរោះស្រទន់បូករួម
នឹងភាពកម្សត់ តែសួរថាអ្នកស្ដាប់អាណិតអត់? បន្តិចក៏គ្មានដែរ ព្រោះដឹងចរិតពពួកអ្នកឆរបោកច្បាស់ តែថ្ងៃនេះហេងអី
ប៉ះចំអ្នកឆរបោកក្មេងហេីយស្អាតទៀត គួរឲ្យស្ដាយណាស់
ត្រូវចូលគុកទាំងវ័យក្មេង។
