ខឹងចិត្តពេក នាយតូចស្ទុះចេញពីបន្ទប់មនុស្សចាស់លេង
រឿងមិនគួរលេង ចុះទៅជាន់ខាងក្រោមបាត់ ចំណែកលោក
ស្រីធំវិញ ពេលចៅចេញទៅបាត់ ក៏លួចដេីរសន្សឹមៗទៅតាម
មេីលនៅមាត់ទ្វារ។
«តែលោកយាយលេងរឿងមិនគួរលេងសោះ!»បេីថាមកអង្គុយលេងនៅក្រោមដេីមឈេី ហាក់បីដូចជាមិនសម តែបេីថាមកនិយាយទូលពិតរៀបរាប់ប្រាប់លោកពូ បីដូចជាសមជាង។
ជុងហ្គុក ស្ដាប់ហេីយក៏ហួសចិត្តមិនស្ទេីរដែរ មិននឹក
ស្មានថាអ្នកម៉ាក់របស់ខ្លួនចេះលេងអីប្លែកៗដូចហ្វៀដែរ តែ
បេីគិតយូរៗទៅ យាយចៅនេះ ចរិតបេះបិទតែម្ដងហេីយ ទាំង
ដែលមិនមែនយាយចៅបង្កេីតផង។
"លោកយាយចាស់ហេីយ ពេលខ្លះក៏ចង់លេងសប្បាយ
ដូចយេីងក្មេងៗដែរ ហ្វៀមិនគួរប្រកាន់មនុស្សចាស់ពេកទេ»
ជុងហ្គុក ដាក់ទូរស័ព្ទនៅលេីតុ បេីកកាមេរ៉ាតម្រង់ប៉ះចំរូបរាង
មាំមួន មុខមាត់ដ៏សង្ហារបស់ខ្លួនឲ្យក្មួយបានឃេីញ ព្រមទាំង
ព្យាយាមជួយនិយាយឲ្យហ្វៀស្ងប់អារម្មណ៍ ឈប់ខឹងជាមួយ
លោកយាយទៀត ក្នុងនាមខ្លួនជាអ្នកនៅកណ្ដាល។
«ពូកាន់ជេីងម៉ាក់! មិនកាន់ជេីងក្មួយ!»ថេយ៉ុង តបទៅ
វិញទាំងមុខក្រញូវមេីលមិនយល់ ប៉ុន្តែ ជុងហ្គុក ឃេីញហេីយ
បែរជាគិតថាខ្ជូតគួរឲ្យស្រឡាញ់ទៅវិញ។
"ហ្វៀក៏ដឹង ពូតែងតែនៅខាងហ្វៀរហូត មិនថាហ្វៀខុស
ឫត្រូវ ឫនៅក្នុងកាលៈទេសៈណា ក៏ពូនៅតែឈរខាងហ្វៀ
ជានិច្ច ដោយមិនរារែកចិត្តឡេីយ»បបូរមាត់ដែលពេបខឹងមុន
នេះស្រាប់តែរម្សាយជាញញឹមញញេម ហាមមិនបាន។ ហាមម្ដេចបាន បេីសម្ដីផ្អែមម្លុឹងៗ?
«សម្ដីផ្អែមរលួយអ៊ីចឹង លួចលាក់មានស្រីទេដឹង?»
ឃីង ដែលឈរនៅក្បែរទ្វារ ឮហេីយជាអ្នកសេីចទៅវិញ។
សេីចនឹងសំណួរលេងសេីចបង្កប់មែនរបស់ម្ចាស់តូច រឹតតែ
អស់សំណេីចនឹងចៅហ្វាយ ដែលអាយុប៉ុននេះហេីយ នៅ
មិនទាន់រកម្ចាស់បេះដូងបានទៀត។ មិនដឹងពេលណា ឃីង
ខានែល មានក្មួយពនឹងគេទេ។
