កាយមាំ ហាប់ណែន មុឺងម៉ាត់ មុះមុត ស្លៀកខោខូប៊យ
ជេីងធំ រហែកជង្គង់សងខាង ជាមួយអាវយឺតដៃខ្លីពណ៌ប្រផេះ
បង្ហាញស្នាមសាក់ពេញមួយតួដៃ ខណៈសក់ពណ៌ខ្មៅវែងដល់កញ្ចឹងក ក៏លេីកពាក់កណ្ដាលកួចចងឡេីងលេី ស្របដៃ
ខាងឆ្វេងកាន់បារីមួយដេីម ដៃខាងស្ដាំកាន់វ៉ាលិសកាន់ទៅ
ជាមួយ។ គេប្ដូរចិត្តហេីយ នៅចាំទៀតមិនបានទេ ត្រូវតែ
ហោះទៅប្រទេសកូរ៉េខាងត្បូងឥឡូវនេះ រឿងផ្សេងចាំគិត
ទៀត សំខាន់ពេលនេះ នឹកអ្នកនៅសែនឆ្ងាយសឹងតែស្ទះ
ដេីមទ្រូងទៅហេីយ។
«ជូនយេីងទៅព្រលានយន្តហោះ រួចត្រលប់មកវិញមក
មេីលការខុសត្រូវនៅទីនេះជំនួសយេីង!»ជុងហ្គុក លេីកបារី
មកបឺតជក់បង្ហុយ ផ្លុំខ្យល់ទៅលេីអាកាស រួចងាកប្រាប់ជំនិត អំពីគោលបំណងរបស់ខ្លួន។
«បាទទាន៎!»មានរឿងជាច្រេីនដែលចង់សួរ តែស៊ូលេប
ទុកក្នុងពោះវិញ ព្រោះមិនចង់រំខានអារម្មណ៍ល្អៗរបស់ចៅ
ហ្វាយនាយដែលទេីបតែមានត្រលប់មកវិញថ្មីៗនេះ។
ឡានពណ៌ខ្មៅ ស៊េរីទំនេីបចុងក្រោយគេបង្អស់លំដាប់
ប្រទេស បរយឺតៗចេញពីបរវេណវិមាន ឆ្លងកាត់ដេីមផ្កា
សាគូរ៉ាទាំង៤ដេីម ដែលម្ចាស់វិមានដាំដោយផ្ទាល់ដៃ ខណៈ
មនុស្សតូចល្អិតម្នាក់ក៏មានវត្តមាននៅទីនោះ។
«ឡានអ្នកណាគេបង?»កំលោះតូច ងាកសួរមនុស្សក្បែរខ្លួន ស្របដៃឈោងបេះផ្កាសាគូរ៉ាមកហិត ទាំងដែល
មនុស្សនៅក្នុងវិមាននេះ ពុំមានអ្នកណាហ៊ានប៉ះពាល់សោះ។
«ឡានលោកម្ចាស់! ឮល្ហៀងៗមកថាលោកម្ចាស់ទៅ
ប្រទេសកូរ៉េខាងត្បូង នែ៎! ម៉េចក៏រពិសដៃម្ល៉េះ? ផាច់ៗ»រវល់
តែប្រាប់ ភ្លេចមេីលដៃតូចស្រឡូនឈោងបេះផ្កាសាគូរ៉ា
អស់ជាច្រេីន ជាហេតុធ្វេីឲ្យនាងទ្រាំមិនបានក៏ទះដៃនៅ
មិនស្ងៀមតិចៗ។
សារ៉ារាហ្វៀ មិនបានខ្វល់ជាមួយនឹងការស្ដីបន្ទោសរបស់
នាងឡេីយ ខួរក្បាលនៅពេលនេះ កំពុងតែនឹកគិតដល់ពាក្យថាប្រទេសកូរ៉េខាងត្បូង។ ចន ជុងហ្គុក ទៅប្រទេសកូរ៉េខាងត្បូងហ្ហេស?បេីពិតមែន ច្បាស់ជាទៅមកបញ្ច្រាសគ្នាមិនខាន។
