សម្រាប់អ្នកអានមួយចំនួនតូច

2.4K 254 13
                                        

ដំបូង​ខ្ញុំ​មិនចង់​និយាយ​ទេ​ ព្យាយាម​ទប់​អារម្មណ៍​ណាស់​ តែពេលនេះ​ភាព​អត់ធ្មត់​របស់​ខ្ញុំ​បានបាត់បងអស់​ហេីយ​។ សំណេរនេះ​ ខ្ញុំ​សូម​ផ្ញេី​ជូនទៅកាន់​អ្នក​អានមួយ​ចំនួន​តូច​ ដែលមិនចេះយល់ពីទុក្ខលំបាក​ ភាព​ហត់នឿយ​របស់​អ្នក​សរសេរ​ទាល់តែសោះ!។ ខ្ញុំ​ដឹងថាមកពីចូល​ចិត្ត​ ទេីបទាមទាររក​ច្រេីន​ភាគ​ តែសូម​មេត្តា​​ ធ្វេី​អ្វីឲ្យព្រំដែនផង​ កុំហួសហេតុខ្លាំងពេក។

អ្នក​ខ្លះ​ មិនដែលឡាច​ មិនដែល​ខមិន​ មិនដែលស៊ែរ​ ដេីម្បី​ជា​កម្លាំង​ចិត្ត​ដល់ខ្ញុំ​សូម្បីតែ​ម្ដង​ តែពេលមានម្ដង​ ក៏​ស្រែកទាមទារ​យក​ច្រេីនភាគ។ អានហេីយ​ ក៏អូសចោល! ស្អីបន្តិចក៏មិនខ្វល់! ចំណាយពេលអានមិនដល់៥នាទីផង​ រឿងអីត្រូវខ្វល់?

សម្រាប់​ខ្ញុំ​ រឿងមួយភាគ​ខ្ញុំ​មិនមែន​ចំណាយពេល​សរសេរ​១០នាទី២០នាទី​ ឫកន្លះម៉ោងទេ​ ខ្ញុំ​ចំណាយពេល​ពីមួយម៉ោងទៅពីរម៉ោងដេីម្បី​សរសេរ​ វាលេីសពីមួយរយនាទីទៅទៀត!។

ខ្ញុំ​សរសេរ​រឿង​ ព្រោះ​ខ្ញុំ​ស្រឡាញ់​ ខ្ញុំ​ចូល​ចិត្ត​ តែវាហត់​ណាស់​! ជាពិសេស​គឺហត់នឹង​អ្នក​អានមួយចំនួនដែលមិនយល់ពីភាព
ទុក្ខ​លំបាក​របស់​ខ្ញុំ​ក៏ដូច​ជា​អ្នក​សរសេរ​គ្រប់​រូបតែម្ដង!។

និយាយ​នេះមិនទាមទារ​ឲ្យ​យល់​ តែសូម​ប្រាប់​ឲ្យ​ដឹង! រាល់ថ្ងៃនេះខ្ញុំ​ហត់ណាស់! រវល់​ណាស់​! គ្មាន​ពេល​ទំនេរ​រាប់សិបម៉ោងចាំតែសំកុក​សរសេរ​រឿង​ឲ្យ​ខូចភ្នែកទេ។ ខ្ញុំ​ត្រូវរៀន​ ខ្ញុំ​មាន​ការងារ​ត្រូវធ្វេីខ្ញុំ​មាន​បន្ទុក​ត្រូវដោះស្រាយ​ ខ្ញុំ​មាន​រឿង​ជាច្រេីន​នៅ​ក្នុង​ជីវិត​ខ្ញុំ​!។

ខំ​ឆ្លៀតណាស់​ សរសេរ​លែងដេកពួន​ យូរៗកេីត​ជំងឺដេកមិនលក់អាលាក់ហ្សុី​កម្រិតធ្ងន់​ ពេលខ្លះគ្រាន់តែ​អង្គុយ​សុខ​ៗទឹកភ្នែកក៏ហូរព្រោះ​វាទ្រាំតទៀតលែងបាន។ ភ្នែក​ខ្ញុំ​ឈឺ​ សឹងតែប្រែពណ៌ទៅជា​ក្រហមបែកលឿងទៅហេីយ​ មានដឹងអត់?

ខ្ញុំ​សរសេរ​រឿងឲ្យអាន​ ដោយ​មិនគិតលុយ​សូម្បីតែ​មួយរៀល! ដូច្នេះ​ សូមមេត្តា​ កុំបញ្ជាខ្ញុំ​ ឲ្យ​ធ្វេី​នេះ​ ឲ្យ​ធ្វេី​នេះ​ ចង់បានប៉ុណ្ណេះចង់បាន​ប៉ុណ្ណោះ​ទេីបគ្រប់គ្រាន់។

ខ្ញុំ​ចង់ឲ្យ​អ្នក​ដែលតែងតែមាន​សកម្មភាពដូចខាងលេី​នេះ​ សាកល្បងយកពេលមួយម៉ោងទៅ​សរសេរ​រឿង​។ តេីពេលមួយម៉ោង​សរសេរ​បានប៉ុនណា?បានមួយភាគអត់?បានមួយពាន់ពាក្យអត់?បេីបានហេីយ​ តេីអាន​ខ្លួន​ឯងយល់ទេ?

ខ្ញុំបញ្ចេញ​អារម្មណ៍​អស់​ហេីយ​ ក៏មាន​អារម្មណ៍​ថា​ធូរស្រាល​ចិត្ត​ខ្លះដែរ។ ឆ្លៀត​ពេលនេះ​ ក៏​សូម​អរគុណ​ទៅកាន់​អ្នក​អានទាំងអស់ដែល​ស្រឡាញ់គាំទ្រ​ខ្ញុំ​ តែងតែ​ជួយ​ឡាច​ ខមិន​ ស៊ែរ​ ផ្ដល់កម្លាំងចិត្ត​មក​ជារឿយៗ​ និង​ តែងតែ​យល់​ពី​ខ្ញុំ​ មិនទាមទារ​ មិនដាក់​សម្ពាធមិន​ធ្វេី​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រូវបានគេ​បញ្ជាក្បាលពីលេី។ អរគុណ​ខ្លាំង​ណាស់​សម្រាប់​ការ​ស្រឡាញ់​ អរគុណ​ម្ដងទៀត​។

កែវភ្នែក​ ចន​ ជុងហ្គុក​ វគ្គ២Onde histórias criam vida. Descubra agora