Ep58 ជាកូនរបស់ចន​ ជុងហ្គុក​ និង​ គីម​ សារ៉ារាហ្វៀ​!

1.8K 234 14
                                        

      «មា-មានកូន?អ្នកណាមានកូនហា៎ហ្វៀ?»អណ្ដាតរឹង
គ្រលាស់មិនចេញ​ចេញ​ ស្រប​ដេីមទ្រូងប្រែជាណែនស្ទះ
​ស្ទេីរថប់​ម្ដងៗ។ អ្នក​ណាមានកូន?អ្នកណាទៅចោលអ្នកណា?
គេវង្វេង​វង្វាន់​អស់​ហេីយ​។

     «ហ្វៀ​»មួយម៉ាត់យ៉ាង​ខ្លី​ តែ​ធ្វេី​ឲ្យ​ផែនដីទាំងមូល​ ប្រែជាគាំង​ស្កប់។ សារ៉ារាហ្វៀ​ មានកូនមែនទេ?ចុះការខិតខំរបស់
គេកន្លងមក​ ក្លាយជា​អាសាបង់ឫ?

      «បង-បងមិនសួរថាអូនមាន​កូន​ជាមួយ​អ្នក​ណាទេ​ បង
គ្រាន់តែចង់ដឹង​សុខទុក្ខអូន! តេី​រយៈ​ពេល៤ឆ្នាំ​នេះ​ អូនសុខ
សប្បាយ​ទេ?គេ-គេមេីលថែអូនបានល្អអត់?»មិន​បន្ទោស​
គ្រាន់​តែខូច​ចិត្ត​ ដ្បិត​មនុស្ស​ជាទីស្រឡាញ់​បានទៅ​អ្នក​ដទៃ។
គេ​ធ្លាប់​និយាយ​ហេីយ​ ឲ្យ​តែ​ធ្វេី​ហេីយ​ ហ្វៀ​ សប្បាយ​ចិត្ត​
រីករាយ​ គេក៏​ព្រម​លះបង់​កែវភ្នែក​ឲ្យ​ទៅ​មនុស្ស​ប្រុស
ផ្សេងថែរក្សា​ ប៉ុន្តែ​ ប្រសិនជា​ធ្វេី​ឲ្យ​ កែវភ្នែក​ ចន​ ជុងហ្គុក​
មានរបួស​ គេនឹង​សម្លាប់​បុរស​ម្នាក់​នោះ​ ដណ្ដេីម​ សារ៉ារាហ្វៀ​ត្រលប់មកវិញ។

      «ពេលដំបូងៗដែលបងទេីបតែ​ចាកចេញ​ទៅ​ អូនពិតជា
លំបាក​ណាស់​ អូនយំស្ទេីរតែរាល់​ថ្ងៃ​ អូនតែងតែសួរ​ខ្លួន​ឯងថាអូនបាន​ធ្វេី​អ្វី​ខុសទេីបបងដាច់​ចិត្ត​ចាកចេញ​ចោលអូន?មកពីអូនមិនស្អាត​មែនទេ?ឫមកពីខ្លួនអូនមានស្នាមដេរ​?ឫក៏មកពីក្បាលអូនត្រងោលគ្មានសក់?​ អូន​ប្រេីពេល៤ឆ្នាំ​ ដេីម្បី​ស្វែងរកចម្លេីយ​ តែ​គ្មាន​បាន​ប្រយោជន៍សោះ! តែម្សិលមិញអូន
ក៏បានដឹងការពិតចេញពី​មាត់លោកយាយ​ ស្របពេលដែលអូនធំជាងមុន​ រឹងមាំជាមុនបន្តិច​ យល់ហេតុផលបាន​ជាងមុន​បន្តិច​!  ទេីបអូន​មកកាន់ទីនេះ​ ហេីយ​អូនក៏មិន​បន្ទោស​បងដែរ​ ដែលបងទុកអូនចោលឲ្យនៅរងា​ឯកា​អស់​រយៈ​ពេលជាងមួយពាន់ប្រាំរយថ្ងៃ»៤ឆ្នាំ​ហេីយ​ ល្មម​ធំធាត់​​ អាចយល់ទុក្ខលំបាកអំពី​អត្ថន័យ​នៃ​ជីវិត​។ ៤ឆ្នាំ​មកនេះ​ ស្វែងយល់បានច្រេីន​ ហេីយ​ក៏យល់​ហេតុ​ផលបាន​ច្រេីន​ មិន​ឆេវឆាវ​ មិន​រឹងរុសដូចកាលពី
មុន​ គ្រាន់​តែភ្នែកនៅតែទន់ងាយយំដដែល។

កែវភ្នែក​ ចន​ ជុងហ្គុក​ វគ្គ២Where stories live. Discover now