«ឈប់ខឹងពូបានហេីយឫនៅ?»ជុងហ្គុក លេីកទូរស័ព្ទមក
និយាយវិញ ក្រោយពេលបាញ់លុយលួងកូនមនុស្សរួចរាល់។
ចំណែកអ្នកម្ខាងទៀត ឮហេីយបានត្រឹមតែញញិម តែមិន
មាត់។ ថីមិនញញិម បេីគ្រាន់តែធ្វេីខឹងបន្តិច បានលុយចាយ
ទាំងមុឺនៗ។
«មានបានខឹងឯណា?»
«ពិតមែន?»
«អឹម...ពូគិតច្រេីនតែខ្លួនឯង រាត្រីសួស្ដី ជុប៎ៗ»រកតែ
និយាយស្អីមិនទាន់។ គ្រាន់តែបានលុយភ្លាម ក៏ឈប់ភ្លែត
តែម្ដង ទុកឲ្យ ជុងហ្គុក បានត្រឹមតែហួសចិត្ត។
«រាត្រីសួស្ដី»កំលោះវ័យ៣២ឆ្នាំ បន្លឺសំឡេងស្រាល
ស្រទន់ដាក់ទូរស័ព្ទ ស្របស្នាមញញិមស្រស់សង្ហាលេច
ចេញមក មុននឹងចូលសម្រាកយកកម្លាំងធ្វេីការថ្ងៃស្អែក។
មួយថ្ងៃទៅមួយថ្ងៃ រំលងផុតយ៉ាងឆាប់រហ័ស ទីបំផុត
ថ្ងៃបេីកបវេសនកាលថ្មីក៏បានមកដល់។ កំលោះតូច ហក់
លោតពេញពូក រួចស្ទុះទៅឆ្លុះកញ្ចក់មេីលសម្លៀកបំពាក់
ថ្មីក្នុងឯកសណ្ឋាននិស្សិតក្នុងសាកលវិទ្យាល័យ ដោយ
អារម្មណ៍រីករាយ ហាប្រាប់មិនត្រូវ។ ទីបំផុតក៏មានថ្ងៃនេះ
ថ្ងៃដែលក្មេងកំព្រាម្នាក់នេះតស៊ូរៀននៅមហាវិទ្យាល័យដែល
ខ្លួនប៉ងប្រាថ្នាទាល់តែបាន។
«ថ្ងៃនេះមានអ្នកណាចង់ជូន ហ្វៀ ទៅចុះឈ្មោះចូលរៀន
ទេ?»កំលោះតូចងេីបមុខសួរទៅសមាជិកគ្រួសារទាំងអស់ដែលកំពុងរួមតុ ញ៉ាំអាហារពេលព្រឹកជាមួយគ្នា តែគ្មានអ្នក
ណាអេីពេីសោះ ម្នាក់ៗគិតតែឈ្ងោកមុខទទួលទានអាហារ
រៀងៗខ្លួន។
«ធំហេីយ ចាំបាច់អ្នកណាជូន! កុំមកធ្វេីចរិតក្មេងអត់ម៉ែ
មិនបាននៅទីនេះ គ្មានអ្នកណាចាំទ្រឯងដូច ជុងហ្គុក ទេ!
ត្រូវចាំ!»លោកស្រីធំ ចាប់ផ្ដេីមបង្ហេីបសំឡេងមុនគេ។ ប៉ុន្តែ
ពាក្យសម្ដីតិចតួចរបស់គាត់ ពិតជាប៉ះពាល់អារម្មណ៍ក្មេង
ដែលត្រូវឪពុកម្ដាយបោះបង់ចោលតាំងពីតូចក្រូចឆ្មាខ្លាំង
ណាស់។
