ថេយ៉ុង ខ្ទប់មាត់ ហួសចិត្តកាន់ខ្លាំង ពេលអានចប់ប្រយោគ ដែលសង្សារផ្ញេីមក។ មិនធម្មតាទេលោកអេីយ សុទ្ធ
តែចង់វ៉ៃគ្នាមួយស្មេី សំខាន់ហៅលោកពូខ្លួន "អា"ដាច់សាច់ទៀតផង។ ពិតជាឈ្លេីយខ្លាំងណាស់ អនាគតសង្សារអ្នកណា
ទេនៀក តែថា...
«រាងកាយគេពិតជាHotខ្លាំងណាស់»ម្រាមដៃស្រឡូន
ត្រូវបានខាំជាប់នឹងធ្មេញ កែវភ្នែកសម្លឹងមេីលរូបភាពសុិចសុី
នៅក្នុងទូរស័ព្ទដោយមានរោលរាល ស្រេីបស្រាល។ គ្រាន់
តែរូបភាពសោះ ក៏អាចធ្វេីឲ្យក្មេងប្រុសម្នាក់នេះ រមួលពោះ
នៅមិនសុខ ចង់កេីតខ្យល់ដែរ។
រីងៗ រីងៗ...
សំឡេងទូរស័ព្ទបន្លឺឡេីង ពញ្ញាក់អារម្មណ៍ភ្លឹកភាំងឲ្យវិល
ត្រលប់មករកសភាពដេីមវិញ លាយឡំជាមួយអារម្មណ៍ភ័យ
តក់ស្លុត ឥតស្រណុកចិន្ដា ក្រោយពេលនេត្រា ចោលប៉ះចំ
ឈ្មោះដែលSavedទុកនៅក្នុងទូរស័ព្ទប៉ុនៗណាណី៖
"ពូហ្គុករបស់ហ្វៀ" ថេយ៉ុង ដកដង្ហេីមវែងៗ ប្រេីប្រអប់ដៃខាងស្ដាំរឹតដេីមទ្រូង ដៃខាងឆ្វេងដែលទំនេរ ចុចលេីក
ទូរស័ព្ទមកដាក់ជិតត្រចៀក រង់ចាំស្ដាប់៖
"ពេលណាគេង?យប់ជ្រៅហេីយណា"អ្នកខាងនេះ ស្ដាប់
ឮហេីយ អស់វាចា ទេីបតបវិញ៖
«បេីដឹងថាយប់ជ្រៅហេីយ ពូខំខលមកធ្វេីស្អី?»ជុងហ្គុក
អស់សំណេីចនឹងពាក្យផ្ចាញ់ផ្ចាលរបស់ក្មួយ តែក៏ទទួល
ស្គាល់ថាហ្វៀ និយាយមិនខុស ព្រោះការពិត ខ្លួនគឺជាអ្នករំខានដំណេកយ៉ាងពិតប្រាកដ។
«ចុះហ្វៀវិញ បេីដឹងថាយប់ជ្រៅហេីយ ហេតុអ្វីមិនព្រម
គេង?នៅនិយាយជាមួយអ្នកណា?សង្សារមែនទេ?មិនទាន់
សុំគេបែកទៀត?»សំណួរជាច្រេីនសន្ធឹកសន្ធាប់មកជាបន្ត
បន្ទាប់តកន្ទុយគ្នារដឹក រហូតថេយ៉ុង ខាំបបូរមាត់ មិនដឹងគួរ
ឆ្លេីយតបបែបណា។ បេីប្រាប់ថា សុំបែកហេីយ តែខេមិនព្រម
ក៏មិនកេីត បេីប្រាប់ថា ខេចង់បបួលលោកពូវ៉ៃគ្នាមួយស្មេីទៀតក៏រឹតតែមិនកេីត។ ណ្ហេីយចុះ!កុហកយករួចខ្លួនមួយពេល
សិន៖
