«ក្មួយស្អី?ពូស្អី?រឿងនេះ វាយ៉ាងម៉េច ជុងហ្គុក ម៉ាក់វាមិន
យល់!»ក្មួយស្អី?ពូស្អី?កូនអ្នកណា ចៅអ្នកណា មកពីណា
ម្ដេចក៏គាត់មិនដឹង? គិតចង់បន្លំខ្លួនធ្វេី រាហ្វៀ ដេីម្បីស្រវាឱប
ទ្រព្យសម្បត្តិរបស់វិមានក្រហមឫ? វាមិនងាយដល់ថ្នាក់ហ្នឹង
ទេ កុំស្រមៃខ្ពស់ពេក។
«លោកយាយ...លោកយាយ មានចៅតែម្នាក់ទេណា
ហេតុអ្វីក៏មិនចាំហ្វៀរបស់លោកយាយអ៊ីចឹង?ហ្វៀអន់ចិត្ត
ណាស់ណា»ថេយ៉ុង ធ្វេីជាដេីរចូលទៅឱបដៃលោកស្រីធំ
បញ្ចេញចរិតម្ញិកម្ញក់ ធ្វេីដូចមនុស្សស្និតស្នាលគ្នា គួរឲ្យស្អប់
ខ្ពេីមចេញមក ទេីបគាត់អត់មិនបាននឹងរុញច្រានពេញទំហឹង៖
«អ្ហូយ...លោកយាយ ម្ដេចក៏រុញហ្វៀអ៊ីចឹង?»កំលោះតូច
ធ្វេីមុខចង់យំ ពេលត្រូវលោកស្រីធំច្រានឲ្យដួលអុកគូទ
នឹងឥដ្ឋការ៉ូ តែក៏យំមែនទែនពេលបុរសនាមជាពូក្លែងក្លាយ
ចូលទៅគ្រា។
«កុំហៅយេីងថាយាយ! កុំយកឈ្មោះចៅយេីងមក
លេងសេីច!យេីងមានចៅតែម្នាក់គឺសារ៉ារាហ្វៀ មិនមែនឯង
ឯងជាក្មេងខិលខូចបន្លំខ្លួនចូលគ្រួសារយេីងដេីម្បីទ្រព្យ
សម្បត្តិ»គាត់គ្មានថ្ងៃទទួលយកក្មេងម្នាក់នេះជាចៅ ជាដាច់
ខាត ដរាបណាគ្មានភស្ដុតាងបញ្ជាក់។
«លោកយាយហា៎ រឿងទ្រព្យសម្បតិ្តអ្នកណាក៏ចង់
បាន តែថា បេីបានទៅសាច់ឯងវាគ្រាន់ជាងបានទៅពពួក
បញ្ញេីក្អែករស់ដោយសារគេដែរតេីហ្អី»ស្របសម្ដី ក្រសែភ្នែកមុតស្រួចបាញ់សម្លឹងទៅកាន់ សាច់ញាតិខាងឪពុក ដែលចោមរោមមេីលខ្លួនព្រាត។ ហាក់ដូចខ្លាចរបូតទ្រព្យសម្បត្តិខ្លាំងណាស់អ៊ីចឹង ទាំងដែលរបស់ហ្នឹង មិនមែនជារបស់ខ្លួនឯងផង។ មនុស្សនេះ ចង់បានខុសទំនង។
«កុំបានសម្ដីពេក! អ្នកយាម! ឆាប់ចាប់ក្មេងនេះបោះ
ចេញឲ្យឆ្ងាយ! យកទៅចោលកន្លែងណាក៏បាន កាន់តែ
ឆ្ងាញ កាន់តែល្អ! ហុឹស!»ខឹងណាស់ ខឹងរហូតមាត់ញ័រ
ទទ្រេីក និយាយមិនចង់កេីត។ ក្មេងនេះហ៊ានណាស់ ថែម
ទាំងចិត្តខ្លាំង តមាត់មិនបាត់មួយម៉ាត់។គួរឲ្យស្អប់ពិតមែន!
