Ep38:ឈឺចាប់​មិនចាញ់គ្នា

1.8K 195 6
                                        

     ប្រអប់ដៃ​មាំទាញ​ទ្វារ​បេីក​ថ្នមៗ​ ឲ្យ​សំឡេង​ឮតិចបំផុតតាម
អ្វីដែលអាច​ធ្វេី​បាន​ រួច​បោះជំហានឈានទៅរក​កាយតូចគេង
នៅលេី​គ្រែ​ បែរមុខ​សម្លឹង​ទៅកាន់​បង្អួច​ មិន​ខ្វល់ពី​វត្តមាន​
មនុស្ស​ចំណូលថ្មី។

    «ហ្ហឹម...»ជុងហ្គុក​ ដក​ដង្ហេីម​ធំ​ ស្មុគស្មាញ​ក្នុង​ចិត្ត​។ ឲ្យ​តែ
ក្រឡេក​ឃេីញ​សភាព​ ទ្រុឌទ្រោម​ យ៉ាប់យឺន​របស់​ ហ្វៀ​ ពេលណា​ ដេីមទ្រូង​ចេះតែរក​ស្ទះ​ បំពង់កក៏អួលណែន​ នឹក
អាណិត​ក្មួយ​ជាពន់ពេក។

      ហ្វៀ​ ទេីបតែ​អាយុ​១៨ឆ្នាំ​សោះ​ មិនគួរ​មក​ជួបរឿង​អកុសល​បែបនេះទេ។ កំហុស​គ្រប់​យ៉ាង​មកពីគេ​ បេីគេមិន
យក​ ហ្វៀ​ មកនៅ​ជាមួយ​ រឿងរ៉ាវ​គ្រប់​យ៉ាង​ក៏មិនក្លាយជា
បែបនេះដែរ​ កំហុស​គ្រប់​យ៉ាង​ មកពី​ ចន​ ជុងហ្គុក​ ម្នាក់​គត់! ។

      «ផ្លាច់ៗ»នឹក​ឃេីញ​ហេីយ​ ក៏ទះ​កំផ្លៀង​ខ្លួន​ឯងពីរដៃ​ ពី
ទោស​ដែលនាំ​ ហ្វៀ​ មក​ធ្លាក់​ក្នុង​ជ្រោះជ្រៅ​ ពាក់​កណ្ដាល
រស់​ ពាក់កណ្ដាល​ស្លាប់​។ អនាគតក៏សឹងតែ​រលាយអស់​ ក្ដី
ស្រមៃចង់បន្តការ​សិក្ស​នៅ​សកល​វិទ្យាល័យ​ក៏ត្រូវផ្អាក​ មិន
ដឹងថាថ្ងៃណានឹងបានបន្ត។

      មុខតូច​ច្រមិច​ បង្វែរ​សន្សឹមៗ​សម្លឹង​រក​ប្រភព​សំឡេង​
ប្លែក​ប៉ុន្មាន​វិនាទី​មុននេះ​ រួចក៏​ភ្ញាក់ព្រេីត​ ញញឹមទាំង​ទឹកភ្នែក
ព្រោះតែរំភេីប​ចិត្ត​ មិននឹកស្មានថាលោកពូ​ នឹង​ត្រលប់មករក
ក្មេង​ប្រុសត្រងោលដ៏សែន​អាក្រក់​ម្នាក់នេះវិញ។

     «ពូ...»
     «ញ៉ាំបាយឫនៅ?»កំលោះ​តូចមិនតប​ តែ​គ្រវី​ក្បាល​បដិសេដ។
     «កេីតអី?»ឮសំណួរដ៏សែន​ផ្អែមល្ហែម​ហេីយ​ ហ្វៀ​ អត់មិន
បាន​ នឹងពេបមាត់យំ​ខ្លាំងៗ៖

     «អ្ហឹក​ៗៗ​ ហ្វៀ​ ស្មានតែពូឈប់មក​វិញ​ហេីយ​ អ្ហឹក​ ស្មានតែ
ពូ​ ស្អប់​ខ្ពេីម​ ហ្វៀ​ ហេីយ​»ពេញមួយ​ថ្ងៃ​ មិនបាន​គេង​លក់ឫ
សម្រាក​ស្កប់ស្កល់ឡេីយ​។ អារម្មណ៍​ចេះតែ​រវេីរវាយ​ នៅមិន
សុខ​ បារម្ភ​ ភ័យ​ ខ្លាច​ ខ្លាច​លោកពូលែង​ស្រឡាញ់​ ហ្វៀ​ ។

កែវភ្នែក​ ចន​ ជុងហ្គុក​ វគ្គ២Tempat di mana cerita hidup. Terokai sekarang