ច្រេីនឆ្នាំមកនេះ គេមិនបានមានអ្នកណាចោលមនុស្ស
ដែលធ្លាប់ស្រឡាញ់ និង ស្រឡាញ់មកទល់សព្វថ្ងៃ រហូត
តទៅខាងមុខនោះទេ។ ទោះបីជាពេលនោះ បានត្រឹមតែចាំ មានតែពាក្យថាចាំ និង ការអត់ធ្មត់ ចាំទាំងគ្មានសង្ឃឹម តែក៏នៅតែចាំ ព្រោះនៅតែជឿជាក់ថាលោកពូ មិនដាច់ចិត្តទុកខ្លួនចោលរហូតដល់ចាស់ រឹតតែជឿថា ការដែលចាកចេញ ប្រាកដជាមានមូលហេតុអ្វីមួយនៅពីក្រោយមិនខាន។
ជុងហ្គុក ហត់ពេកហេីយ ជួបរឿងឈឺចាប់ និង រងសម្ពាធ
ជាច្រេីន គេមិនចង់ថែមបន្ទុកទៅកាន់មនុស្សប្រុសដែលមិន
ចង់បានអ្វីក្រៅពីស្រឡាញ់ខ្លួនទេ។ រយៈពេលជាងមួយពាន់
ប្រាំរយថ្ងៃមកនេះ មិនធំធាត់តែរាងកាយ ចិត្តក៏រឹងមាំ យល់
ដឹងច្រេីនដូចគ្នា។ ដឹងអ្វីគួរធ្វេី អ្វីមិនគួរធ្វេី ហេីយក៏ដឹងថាពេល
វេលាពិតជាមានតម្លៃ។ បេីមានឱកាស ក្ដោបយកឱកាស កុំ
បីរំលង ព្រោះពេលវេលាមិនរង់ចាំយេីងទេ តែហ៊ានបណ្ដោយ ដឹងតែស្ដាយក្រោយ។
បេីមានឱកាសនៅក្បែរគ្នាហេីយ កុំរវល់តែខឹង កុំចង់ឈ្នះ
ចាញ់ កុំមានះយល់តែចិត្តខ្លួនឯង កុំរែងយកភាពទុក្ខសោកមក
ដាក់ក្នុងខ្លួន។ រៀនមេីលពិភពលោកក្នុងផ្លូវល្អ ប្រកបដោយភាពវិជ្ជាមាន នោះចក្រវាលនឹងនាំភាពវិជ្ជាមានមកឲ្យយេីងមិន
ខាន! ប៉ុន្តែ ក៏កុំគួរមេីលឃេីញថា ពិភពលោកល្អខ្លាំងពេកអី។
«បងមានកូនពិតមែនឫហ្វៀ?»ជុងហ្គុក ញញឹមញញែមបិទ
មាត់មិនជិត រំភេីបផង អរផង ភ័យផង ខ្លាចប្រពន្ធក្មេងបោក
បញ្ឆោតអារម្មណ៍របស់ខ្លួនលេងជាការសងសឹក។
«អត់ដឹងផង!»មេីលធ្វេីចរិតចុះ! ប្រាប់លោកពូ ថាមានកូន
ជាមួយគ្នា ឲ្យសប្បាយចិត្តអកខិបកខុប ដល់ឥឡូវប្រាប់ថាមិន
ដឹង! មានន័យយ៉ាងម៉េចហា៎ហ្វៀ?លេងសេីចនឹងអារម្មណ៍
មនុស្សចាស់ដល់ពេលណាទៀត?
«បងក្លាយជាប៉ាគេហេីយត្រូវទេ?»
«ប្រហែលដែរ»
«កូនបងធំប៉ុនណាហេីយ?»
«ធំល្មមអាចបណ្ដេីរអូនជំនួសបងបាន»
«ហ្វៀ!!!»
«អូនប្រាប់ហេីយថា ហ្វីតូ ទេីបតែអាយុ៣ឆ្នាំទេ!»
«មុខមាត់គេកាត់មករកបងច្រេីនជាងឫកាត់ទៅអូនច្រេីន
ជាង?»
«កាត់ទៅបងទាំងអស់! គ្រប់យ៉ាងតែម្ដង»
«កុហកបងទេដឹង?»
«ប្រាប់ហេីយថាអូនមិនចេះនិយាយកុហកទេ!»
«ចុះកូនតូចណាទៅហ្ន៎ ដែលកុហកបងថាភ្លាត់ឆ្អឹងខ្នង?»
មិននិយាយតែមាត់ ដៃមាំក៏រុញកាយតូចឲ្យដេកផ្កាប់មុខលេីពូក រួចសេីយអាវពណ៌ក្រហមដល់កញ្ចឹងក ឱនថេីបឈ្មុល
ឈ្មុសពាសពេញផែនខ្នងសរលោងស្រិល ប្រកបដោយ
ក្លិនផ្កាសាគូរ៉ាក្រអូបយ៉ាងប្រហេីរពេញច្រមុះ។
