នេះជាអ្វីដែលខ្ញុំចង់និយាយនៅចុងឆ្នាំ២០២៣នេះ!
សូមអានសំណេរនេះឲ្យចប់ចុងចប់ដេីមណា ជាពិសេសគឺអ្នកដែលគាំទ្រ ស្រឡាញ់ និង ចូលចិត្តស្នាដៃរបស់ អាមី យ៉ាដា តាំងពីដេីមឡេីយ រហូតមកទល់ពេលនេះតែម្ដង។
ខ្ញុំបានដេកគិត អង្គុយគិត អស់រយៈពេលជាយូរ ហេីយនៅទីបំផុតក៏សម្រេចចិត្តបានថានឹងឈប់សរសេររឿង។ មិនមែនឈប់សរសេររហូតទេ ប៉ុន្តែគឺឈប់សរសេររឿងBL។
មូលហេតុនៃការឈប់សរសេររឿងBLគឺមានច្រេីនណាស់ ប៉ុន្តែខ្ញុំសុំមិននិយាយទេ គ្រាន់តែចង់ឲ្យអ្នកដែលកំពុងតែអានសំណេរនេះបានដឹងថា គ្រប់យ៉ាងតែងតែមានដេីមហេតុរបស់វា។ មានហេតុទេីបមានផល។ មានភ្លេីងទេីបមានផ្សែង។
ខ្ញុំបានសម្រេចចិត្តចាប់យកប្រលោមលោកបែបខ្មែរ និង បែបបរទេស ដែលជាប្រភេទរឿងប្រុសស្រីវិញម្ដង ចំណែករឿងដែលមានទាំងអស់ ខ្ញុំឥតលុបចោលឡេីយ គឺនឹងរក្សាអ្វីដែលល្អៗទុកជាមួយរឿងដែលខ្ញុំបានសរសេរជាមួយអ្នកអានជាទីស្រឡាញ់។
ចំណែករឿងដែលនឹងផុសនៅក្នុងផេក អាមី យ៉ាដា Novel គឺអាចជាប្រភេទប្រលោមលោកខាងប៉ែកអឺរ៉ុប(ប្រុសស្រីដូចគ្នា ដែលពុំទាក់ទងជាមួយBTSនោះទេ)។
ខ្ញុំសរសេររឿងBL ព្រោះខ្ញុំស្រឡាញ់គូថេហ្គុក! ស្រឡាញ់ចេញពីចិត្ត ចេញពីជម្រៅនៃបេះដូងដែលពុំអាចវាស់វែងបាន។ ដូច្នេះ បេីសម្រេចចិត្តឈប់សរសេររឿងដែលទាក់ទងនឹងថេហ្គុក គឺខ្ញុំឈប់សរសេររឿងBLតែម្ដង។
អាចថាថ្ងៃអនាគតចិត្តគំនិតខ្ញុំនឹងផ្លាស់ប្ដូរ ប៉ុន្តែពេលនេះ ចិត្តខ្ញុំគឺបែបនេះ! បេីក្រៅពីគូថេហ្គុក គឺខ្ញុំអត់សរសេររឿងBLគូផ្សេងទេ។ ប៉ុន្តែ បេីសរសេរក៏សរសេរតួអង្គដែលបង្កេីតឡេីងដោយការស្រមេីស្រមៃប៉ុណ្ណោះ។
អរគុណទៅដល់អ្នកគាំទ្រទាំងអស់ ដែលតែងតែស្រឡាញ់និងនៅក្បែរអាមី យ៉ាដា រយៈពេលប៉ុន្មានឆ្នាំមកនេះ។ អនុស្សាវរីយ៍រវាងពួកយេីងនិងតួអង្គដែលខ្ញុំបានបង្កេីតគឺមានច្រេីនណាស់។ អរគុណចំពោះទឹកចិត្តស្មោះសរ ការរង់ចាំមិនទៅណា ទោះបីជាពេលខ្លះ ខ្ញុំបាត់ទៅឈឹងអស់រយៈពេលជាច្រេីនខែឬឈានដល់កន្លះឆ្នាំក៏មាន។
អរគុណដល់អ្នកដែលស្រឡាញ់និងចាត់ទុកខ្ញុំជាអាយដលនៅ
ក្នុងដួងចិត្ត។ អរគុណទៅដល់អ្នកដែលលេីកខ្ញុំជាQueenរបស់អ្នក ហេីយក៏អរគុណដែលគោរពរាល់នូវការសម្រេចចិត្តរបស់ខ្ញុំ។
ខ្ញុំដឹងថាអ្នកគាំទ្រជាច្រេីននាក់របស់ខ្ញុំ នឹងខូចចិត្តនៅពេល
ដែលខ្ញុំចាកចេញទៅ ដ្បិតអី ខ្ញុំក៏ខូចចិត្តដូចគ្នា អាចនិយាយបានថាខូចចិត្តមិនចាញ់អ្នកទាំងអស់គ្នាទេ ហេីយក៏ខូចចិត្តអស់រយៈពេលជាយូរមកហេីយ។
ព្រោះតែបែបនេះហេីយ ទេីបខ្ញុំបន្ថែមការគិតលេីខ្លួនឯងម្ដងហេីយម្ដងទៀត រហូតនៅទីបំផុត ខ្ញុំក៏ជ្រេីសរេីសសម្រេចចិត្តម្ដងទៀត នោះគឺ សរសេររឿងBL Taekook ជាចំណងដៃចុងក្រោយសម្រាប់ហ្វេនៗទាំងអស់។ អរគុណ! ជួបនៅជាមួយរឿងថ្មីឆាប់ៗនេះណា។ គឺរឿង "រលកស្នេហ៍ចាស់! "
