«ជេរអ្នកណាអម្បិញមិញ?»ជុងហ្គុក ទម្លាក់ស្លាបព្រាចុះ
ងេីបចេញពីកៅអី ដេីរសំដៅទៅរកក្មេងដែលគិតតែធ្វេីមុខ
ស្លេស្លេី ឡេឡឺដូចគោសារាំងទិច។
«ដឹង?»កែវភ្នែកមួយគូវិលខ្ញាល់មេីលទៅពិដាន ខណៈ
នៅលេីក្បាលលេចចេញជាសញ្ញាសួរ។ សួរអ្នកណា?គឺសួរ
ខ្លួនឯងហ្នឹងហេីយ ហិហិ។
កំលោះចំណាស់មិនមាត់ តែដៃលូកចាប់កអាវផ្នែកខាង
ក្រោយ លេីកកូនមនុស្សទាល់តែប្រផុតប្រផេីយជេីងនាំយក
ទៅដាក់ក្នុងឡាន រួចបេីកចេញទៅ សូម្បីតែឃីងក៏មិនចាំដែរ
ឲ្យគ្នារកឡានជិះទៅវិញខ្លួនឯង។
ងុឺត!!!
«អ្ហឹម...»ឡានឈប់ ស្របបបូរមាត់មានមន្តស្នេហ៍របស់
លោកមហាសេដ្ឋីឆ្មក់ផ្ដិតលេីបបូរមាត់ក្រពុំផ្អែមខ្លាំងៗ មិន
ចង់លែង។ បានហេីយ មានអារម្មណ៍ថាញៀនយ៉ាងចម្លែក
ហេីយរឹតតែប្លែកដែលគេទៅថេីបក្មេងមកពីណាមកណីមិន
ដឹង?ដឹងត្រឹមថាចង់ថេីប ចង់បំបាក់ភាពឆ្នាស់ឆ្នេីម ពូកែ
វោហា ជេរស្ដី មិនដឹងចាស់ក្មេងហ្នឹងចេញ។
«អួយ!!!ខ្ពេីមណាស់ អ៊ួកៗ»មិនខ្ពេីមតែមាត់ ដៃក៏រុញ
ច្រានដេីមទ្រូងហាប់ណែនចេញពីខ្លួន តែទម្រាំនឹងរុញចេញ
នៅសំងំឲ្យគេថេីបបឺតមួយសន្ទុះដែរ ទេីបរត់ចេញទៅខាង
ក្រៅហេីយធ្វេីជាក្អួតចង្អោរ។
«ផ្លាច់! អូយ!!!»កំលោះតូច ស្រែកភ្លាត់សំឡេង។ កំពុងតែ
សម្ដែងធ្វេីក្អួតសុខៗ បាតដៃព្រះយូឡាយវាត់ផ្លាប់លេីកំប៉េះគូទ។
«គូទធំគ្រាន់បេី ពេញដៃ ស្រួលចាប់»ទឹកមុខខិលច្រឡឺម
បូករួមនឹងការខាំសាច់បបូរមាត់ខាងក្រោមតិចៗ មិនបានធ្វេីឲ្យ
កំលោះតូចញាប់ញ័រនោះទេ បែរជាក្អួតចង្អោរមែនទែនទៅ
វិញ។
«ភ្លេចថាអត់ទាន់បានញ៉ាំអី»ពេលក្អួតមិនចេញ ទេីបនឹក
ឃេីញថាអាហារដែលកម្ម៉ង់មិនទាន់បានញ៉ាំសូម្បីតែមួយ
ម៉ាត់។ ចុមយក្សហេីយ! ស្ដាយសឹងបោកខ្លួនដូចកង្កែប។
