ម៉ោង៧:០០នាទីយប់
នៅខាងឆ្វេងដៃមានប្រពន្ធ ខាងស្ដាំដៃមានកូន ប៉ុន្តែបែរ
ជាមិនឃេីញវត្តមានអ្នកជាម្ដាយ មកទទួលទានអាហារទៅ
វិញ។ ទោះបីខឹង មិនពេញចិត្ត នៅអន់ចិត្តនឹងទង្វេីពីមុន តែក៏
ព្រួយបារម្ភ ពេលដែលបាត់វត្តមានម្ដាយ។
«មានឃេីញអ្នកម៉ាក់ទេ?»ជុងហ្គុក ងេីបមុខសួរអ្នកបម្រេី
ខណៈ សារ៉ារាហ្វៀ និង ហ្វីតូ ក៏បញ្ឈប់ការញ៉ាំ ខំងាកមេីល
ស្វះស្វែងរកដូចគ្នា។
«លោកជំទាវថាមិនទាន់ឃ្លានទេ ឲ្យលោកម្ចាស់និងម្ចាស់តូច ពិសាមុនចុះ»ស្ដាប់ឮហេីយ អ្នកជាកូនក៏ដកដង្ហេីមធំ។
កុហកមិនសមសោះ! ទោះបីមិនបាននៅជាមួយគ្នាច្រេីន តែគេក៏ដឹងថាអ្នកម៉ាក់ស្រឡាញ់សុខភាព និង សម្រស់ណាស់
ញ៉ាំអាហារទៀងពេល មិនឲ្យចន្លោះសូម្បីតែមួយនាទី។ ប្រាប់
ថាមិនឃ្លាន គេមិនជឿទេ។
កាយក្រាស់ងេីបចេញពីកៅអី ដេីរសំដៅទៅកាន់ផ្ទះបាយ ហេីយក៏ប្រទះម្ដាយនៅទីនោះពិតមែន។ គេមិនទាន់ចូល គេឈរយ៉ាងស្ងៀមស្ងាត់ ចាំសង្កេតមេីលសកម្មភាព
គ្រប់យ៉ាងនៅមាត់ទ្វារ។
ដៃជ្រីវជ្រួញ ចាប់កាន់ស្លាបព្រាដួសបាយមកញ៉ាំលាយ
ជាមួយតំណក់ទឹកភ្នែកដែលហូរស្រក់ចុះឥតឈប់ឈរ ហូរ
ដោយគ្មានសំឡេង ហូរដោយភាពឈឺចាប់។
ឃេីញកូននិងចៅរស់នៅជួបជុំគ្នា មានសុភមង្គល គាត់
មិនហ៊ានចូលទៅជិតទេ ខ្លាចនាំភាពព្រាត់ប្រាស់ឲ្យកូនចៅទៀត រឹតតែខ្លាចកូនប្រុសមិនស្វាគមន៍ មិនទទួលស្គាល់ មិនសប្បាយចិត្តនឹងវត្តមានរបស់ខ្លួន។ មិនអីទេ! មិនយូរទេម្ដាយនឹងស្លាប់ហេីយ ហេីយក៏មិននៅទីនេះយូរដែរ ម្ដាយខ្លាចចិត្តកូនប្រុសណាស់។
«ម៉ាក់!»សំឡេងគ្រលរមាំបន្លឺឡេីង ពញ្ញាក់ស្ត្រីចំណាស់
ក៏ភ្ញាក់ព្រេីត ងេីបមុខសម្លឹងមេីលទៅកាន់កូនប្រុស ដែល
កំពុងតែស្ទុះចូលមកទាំងកំហឹង។
