«បកក្រោយ»ពីរម៉ាត់យ៉ាងខ្លី។ គ្មានក្បាលគ្មានកន្ទុយ នាំឲ្យឃីង មិនសូវយល់ទេីបសួរបញ្ជាក់ តែបែរជាទទួលបាន
ពាក្យគំហកទៅវិញ៖
«បាទ?»
«យេីងប្រាប់ឲ្យបកក្រោយវិញ!»ត្រូវការឲ្យត្រលប់ក្រោយពេលនេះ ឲ្យលឿនបំផុតតាមអ្វីដែលអាចធ្វេីបាន។
ហេតុអ្វីក៏អន្ទះសារដ៏ម្លុឹងលោកមហាសេដ្ឋី?
ងុឺត!!!
មកដល់ប៉ុស្ដិ៍ប៉ូលិសភ្លាម មិនចាំបាច់អ្នកណាមកបេីកទ្វារ
ឡានឲ្យទេគឺបេីកខ្លួនឯងដេីរចេញទៅភ្លែតតែម្ដង។ ជេីងវែងៗ
បោះជំហានញាប់ស្មេសំដៅទៅកន្លែងដាក់អ្នកទោស ដែល
ហៀបនឹងបញ្ជូនអ្នកទោសក្មេងខ្ចីចូលកន្លែងឃុំឃាំងទៅហេីយ។
«ឈប់សិន! ឲ្យគេមកខ្ញុំ! ឃីង ចាត់ការទៅ»ចាប់ក្រសោបកដៃតូចស្ដេីងនាំដេីរចេញទៅឡាន ឥតខ្វល់ពី
មន្ទិលសង្ស័យរបស់ប៉ូលិស រឹតតែមិនខ្វល់ពីទឹកមុខរំភេីបរក
យំរលីងរលោងរបស់អ្នកក្បែរខ្លួន។
«រួចរាល់ហេីយចៅហ្វាយ»ពេលខ្លះប្រេីលុយនិយាយគ្នា
វាលឿនគ្រាន់បេីដែរ រហ័សទាន់ចិត្ត មិនចាំយូរ និង មិនចាំ
បាច់ស៊ាំញ៉ាំច្រេីន។
«ចូលទៅ»ឃេីញថាឃីង ដោះស្រាយជាមួយប៉ូលិសរួច
រាល់ កំលោះមាឌមាំក៏នាំនាយតូចឲ្យចូលអង្គុយក្នុងឡាន ទាំង
មិនខ្ចីសួរនាំសិនថាព្រមទៅជាមួយខ្លួនឫអត់។ ដាច់អលង្កាខ្លាំង
ណាស់! ចង់បានអី ត្រូវតែបានភ្លាមហ្មងហ្ន៎លោកពូ?
«ពូនាំខ្ញុំទៅណា?»ទម្រាំតែដាច់ចិត្តសួរ ដកដង្ហេីមធំចេញចូលជាងមួយរយដងទៅហេីយ។ ភ័យផង ខ្លាចផង មិន
សូវទុកចិត្តផង ព្រោះថាដឹងបុរសម្នាក់នេះកាចខ្លាំងប៉ុនណា
ថែមទាំងចិត្តដាច់ក៏មិនណយ តែសំណាងហេីយដែលបក
ឡានត្រលប់មកយកវិញ កុំអីស៊យធំ។
«......»ងាកមេីលមុខក្មេងដែលសួរ តែមិនព្រមឆ្លេីយ។
មិនមែនគ្មានចម្លេីយ តែមិនចង់ឆ្លេីយច្រេីនជាង ព្រោះតែ...
ចង់បំភ័យលេងឲ្យយំនោះអី! ដោយសារមុខក្មេងនេះពេលយំ
អង្វរក៏គួរឲ្យស្រឡាញ់ម្យ៉ាងដែរ តែគេមិនបានស្រឡាញ់ទេ
កុំច្រឡំឲ្យសោះ គ្រាន់តែចូលចិត្តញ៉ោះកម្សាន្តអារម្មណ៍ហាសហា។
