ក្រោយតឹងសរសៃកដាក់គ្នានៅឯមន្ទីរពេទ្យ ពេលនេះ ចន ជុងហ្គុក និង គីម សុងហុីវ ក៏បានសម្រេចចិត្តចាប់ដៃគ្នាវែកមុខឃាតករ ព្រមទាំងធ្វេីដំណេីរតាមឧទ្ធម្ភាគចក្រ ទៅកាន់ទឹកដីដ៏ល្បីល្បាញមួយប្រចាំប្រទេសកូរ៉េខាងត្បូង ដេីម្បីបញ្ជាក់
ការពិតគ្រប់យ៉ាង គឺ៖
ខេត្តប៊ូសាន...
ជេីងមាំទាំងគូ បោះជំហានមួយៗសំដៅទៅកាន់មណ្ឌល
កុមារកំព្រាស្នាមញញឹម ដែលមេីលថែ និង គ្រប់គ្រងដោយ
សុីរីកា មនុស្សស្រីតែម្នាក់ដែលពង្រាត់ គីម សារ៉ារាហ្វៀ
ចេញពីដេីមទ្រូងឪពុកម្ដាយ លោកយាយ និងលោកពូបង្កេីត។
«សួស្ដីអ្នកគ្រូរីកា»សំឡេងគ្រលរមាំរបស់ សុងហុីវ បាន
ធ្វេីឲ្យអ្នកគ្រូឫអ្នកម៉ែរបស់ក្មេងកំព្រាទាំងអស់ដែលរស់នៅនិង
សិក្សានៅទីនេះ ងាកទៅមេីលព្រមគ្នា។
«លោកសុងហុីវ?លោកមកទីនេះបានដោយរបៀបណា?»នាងខំរត់គេចមកនៅទីនេះ ព្រោះសង្ឃឹមថាគ្មានអ្នក
ណារកឃេីញ ទីបំផុតគ្រួសារគីម ក៏រកនាងឃេីញ។ គេមក
ចាប់នាងបញ្ចូលគុកមែនទេ?
«ខ្ញុំជាអ្នកនាំមក!»សំឡេងកំណាចហាកាត់ផ្ដាច់ឆ្លេីយ
ជំនួស ហុចផលឲ្យអ្នកគ្រូក្រមុំចាស់ ឃេីញហេីយ ស្ទុះរត់
គេចយ៉ាងលឿន តែក៏ត្រូវ សុងហុីវ តាមចាប់យកមកវិញទាល់តែបាន និង ដាក់ឲ្យអង្គុយទល់មុខ រៀបរាប់ សារភាពរឿងរ៉ាវ
ទាំងដែលអម្បាលម៉ានដែលនាងបានប្រព្រឹត្តិ។
«ខ្ញុំគ្រាន់តែចង់ដឹងការពិត ចង់ដឹងថានាងមែនទេដែល
ជាអ្នកលួចយកក្មួយខ្ញុំមក?ខ្ញុំចង់ដឹងថាសព្វថ្ងៃនេះ ហ្វៀ រស់នៅឯណា?សុខទុក្ខយ៉ាងណា?នាងមេីលថែក្មួយខ្ញុំបានល្អ
ឫអត់តែប៉ុណ្ណឹងទេ!»មកទល់ពេលនេះ គេនៅតែសង្ឃឹមថា
ចម្លេីយដែលនាងផ្ដល់ឲ្យខុសពីអ្វីដែល សុងហុីវ ព្យាយាម
អះអាង នៅតែលួចបន់ស្រន់ លួចមានក្ដីសង្ឃឹមថា ហ្វៀ គេង
នៅមន្ទីរពេទ្យ និង ហ្វៀ ក្មួយបង្កេីតរបស់គេគឺជាមនុស្សពីរ
នាក់ផ្សេងគ្នា។
