Ep62: ម៉ាក់នឹង​រៀបចំ​ពិធីមង្គលការឲ្យកូននិង​ហ្វៀ​ណា

Start from the beginning
                                        

      «ម៉ាក់សុំទោស​ៗ​ បេីកូនមិនចេញ​ចិត្ត​ ម៉ាក់​ទៅ​កូរ៉េ​វិញ​
ឥឡូវ​នេះក៏បាន»រអៀស​ចិត្ត​ណាស់​ ខ្លាច​ចិត្ត​កូនណាស់​ ដែល
មករស់នៅ​កន្លែ​របស់​កូន​ ញ៉ាំបាយម្ហូប​របស់​កូន​ ទេីប​ប្រញិប
ប្រញាប់​ក្រោកឈរ​ សុំទោសកូនប្រុសយ៉ាងលឿន​។

      «ម៉ាក់!!!»ជុងហ្គុក​ តម្លេីង​សំឡេង​ព្រោះខឹងនឹង​ម្ដាយកាន់
តែខ្លាំង។ គេខឹងណាស់! ខឹងរកពាក្យ​បរិយាយមិនបាន! ខឹងថា
ហេតុ​អ្វី​មក​បរិភោគ​អាហារ​នៅផ្ទះបាយ! ខឹង​ដែលមិនទៅរួមតុ
ជាមួយ​កូនចៅ! ខឹងដែល​សុំទោសគេជាកូន​ ទាំងដែលគាត់មិនបានសាង​កំហុស​អ្វីសោះ។

      «ម៉ាក់​សុំទោស​ៗ​ ម៉ាក់​ទៅវិញ​ឥឡូវ​ក៏បាន​ តែម៉ាក់​សុំ
ឱបចៅទួតរបស់ម៉ាក់សិនណា»
      «ឈប់និយាយទៅ! ម៉ាក់ដឹងថាម៉ាក់បាន​ធ្វេី​អ្វីទេ?»
      «ម៉ាក់សុំទោសដែលមក​កន្លែ​ងកូនដោយមិនបាន​ប្រាប់
ម៉ាក់គ្រាន់តែចង់មកមេីលកូនប្រុសតែ​ម្នាក់​គត់​របស់​ម៉ាក់​ប៉ុណ្ណោះ​  ម៉ាក់គ្រាន់​តែចង់នាំ​ ហ្វីតូ​ ឲ្យ​មកជួប​ប៉ា​របស់​គេ​ ម៉ាក់​គ្រាន់​តែចង់ឃេីញ​ថាកូននិង​ហ្វៀ​ ពិតជាមែន​សុភមង្គលពិតមែន»និយាយ​ដោយ​ស្មោះ​អស់​ពីចិត្ត។ កាល​ដឹងថា​ ហ្វៀ​ មាន​ផ្ទៃពោះ​ដំបូងៗ​ គាត់​បានចុះចាញ់ទៅហេីយ​ ហេីយ​ក៏​ចង់​ហៅ​ ជុងហ្គុក​ ឲ្យ​ត្រលប់មកកាន់​ប្រទេស​កូរ៉េ​ខាងត្បូង​វិញ​ដូចគ្នា​ តែ​ដោយ​សារតែជ្រុលទៅហេីយ​ ទេីប​បណ្ដោយ​តាម​វេលា​ ព្រមទាំងចង់ដកពិសោធន៍សេចក្ដី​ស្រឡាញ់​ និង​ ភាព​អត់ធ្មត់​របស់​ពួកគេផង។

       មាន​អ្នក​ណាខ្លះដឹង​ ថា​ស្ត្រីចំណាស់​ម្នាក់​នេះលួចយំ
ប៉ុន្មាន​ដឹង?ថ្ងៃដែល​ ហ្វៀ​ យំខ្លាំង​ព្រោះ​ ជុងហ្គុក​ ចាកចេញ
ទៅ​ គាត់​ទ្រាំមេីលមិនបាន​ ទេីប​រត់ចូល​ក្នុង​បន្ទប់​យំ​តែម្នាក់ឯង
ដោយ​គ្មាន​អ្នក​ណាម្នាក់ដឹង​សោះ។ គ្រប់​គ្នាគិតថាគាត់ចិត្ត
អាក្រក់​ គ្មាន​មេត្តា​ គ្មាន​អ្នក​ណាដឹងថា​ការពិតបែបណាទេ។

       ហេីយមាន​ឯណាដឹងអត់​ ថាការពេលគាត់បំបែកកូន
ប្រុសនិងចៅ​តែម្នាក់គត់មិនឲ្យ​ស្រឡាញ់​គ្នាព្រោះមូលហេតុអ្វី?​ ស៊ូឲ្យកូនគិតថា​ខ្លួន​ជា​លោកជំទាវ​ ស្រឡាញ់​កត្តិយស
កេរ្ដ៍​ឈ្មោះ​ ស៊ូឲ្យចៅ​ស្អប់​ព្រោះគិត​ថា​ខ្លួន​ជា​មនុស្ស​គ្មានមេត្តា
តែគ្មាន​អ្នក​ណាដឹងឡេីយថា​ គាត់​ធ្វេី​ព្រោះតែ​មនុស្ស​ទាំង
ពិសេស​ទាំងពីរនាក់​របស់​គាត់​។ ពូ​ក្មួយ​បង្កេីត​ ស្រឡាញ់​គ្នា
រួមរស់​ជាមួយ​គ្នា​ មិនមានជារឿងដែល​ត្រូវឲ្យគាត់​ខ្វល់គិតទេ
តែរឿងដែលអត់​ខ្វល់មិនបាន​ គឺពួកគេជាឈាម​ជ័រតែមួយ
គាត់​ខ្លាច​ថាពេលមានកូន​ កូនកេីតមិនមក​ប្រក្រតី​ មិនគ្រប់
លក្ខណៈដូច​ក្មេង​ដទៃ​ ខ្លាច​កេីតជា​មនុស្ស​មិនពេញ​លេញ។
ពេល​ដឹងថា​ហ្វៀ​មានផ្ទៃពោះគាត់ភ័យណាស់​ ភ័យខ្លាចថា
ចៅទួតកេីតមកដូចអ្វីដែល​ខ្លួន​គិត​ តែក៏​ប្រហែលជាសំណាង
របស់​ពួកគេ​ ដែលឲ្យ​ ជុងហ្គុក​ មាន​ឈាមប្រភេទB​ កាត់ទៅ
ប៉ា​ ចំណែក​ ហ្វៀ​ មានឈាម​ប្រភេទAB-កាត់មករកខ្លួន​ ទេីប
គ្រប់​យ៉ាង​លែងជា​បញ្ហា​ចំពោះ​ស្នេហា​ពូក្មួយទៀត។

កែវភ្នែក​ ចន​ ជុងហ្គុក​ វគ្គ២Where stories live. Discover now