Ep59:លាហេីយប្រុសចាស់

Mulai dari awal
                                        

      «ទទួល​ស្គាល់​ថាអូនកុហក តែក្រោយមកបងក៏ថេីបអូនទាល់តែភ្លាត់​ឆ្អឹងដៃមែន! អាហ្នឹងម៉េចវិញ?»កុហកដឹងតែកុហកហេីយ​ ប៉ុន្តែ​ចាំបាច់អី​ គ្រាន់តែដឹងថាកុហកសោះ​ ក្នាញ់​ពេក​ ថេីប​គ្រញិចទាល់តែភ្លាត់ឆ្អឹងដៃដែលពេទ្យទេីបតែតឲ្យ?

      «ដូច​ឆ្នាសជាមុន?»ប្រុសសង្ហា​ ចាប់លេីកកាយតូច​មក
ដាក់​ក្នុង​ប្រឡោះ​ភ្លៅ​ ប្រេីដៃ​ចង្អុលនិងដៃ​កណ្ដាល​ ចាប់លេីក
មុខក្រពុំ​ឲ្យ​ងេីយ​ប្រសព្វនឹង​កែវភ្នែក​ផ្អែមល្ហែម​របស់​ខ្លួន​ ព្រម
ទាំងលេីក​ចិញ្ចេីម​សួរ​បែបលេងសេីច។

  កំលោះតូច​ញញឹមងក់​ក្បាល​ ទទួល​ស្គាល់​ថា​ខ្លួនពិតជាឆ្នាសជាងមុនមែន​ ដោយ​មិនភ្លេច​បង្ហាញ​ភាពកាចឆ្នាសដោយ​ការបោះប្រយោគប្រហារដួងចិត្ត​លោក​ស្វាមីមិនទាន់​ចូល​រោងការ​របស់​ខ្លួន​៖
​    «តែអូនថាបងដូចចាស់ជាងមុន​ឆ្ងាយណាស់!»
      «ពិតមែន?បងមិនដឹង​ខ្លួន​សោះ»
      «ពិត! ពិតមួយមុឺនភាគរយ​ បងមិនត្រឹមតែចាស់ជាងមុនទេ​ ថែមទាំងអាក្រក់​ សក់វែង​ ជក់បារីឡេីងគួរឲ្យស្អប់!»
      «ដល់ម្លុឹងឫ?»
      «អូន​ប្ដូរ​ចិត្ត​ហេីយ​»
      «ប្ដូរស្អី?»
      «ដំបូងថាមកទីនេះ​ ដេីម្បី​មកជួបបង​ ផ្សាភ្ជាប់ទំនាក់ទំនង
យេីងវិញ​ តែពេលនេះអូន​ប្ដូរចិត្តហេីយ​ បងអត់សង្ហាផង​ ខ្ជិល
ស្រឡាញ់​ណាស់​!»មិន​កុហកតែសម្ដី​ ទឹកមុខ​ កាយវិការ​ក៏
សម្ដែងមកយ៉ាងសម​ សឹងតែល្អ​ឥត​ខ្ចោះដូច​អ្នក​សម្ដែង​អាជីព
ជាហេតុ​ធ្វេី​ឲ្យ​ប្រុសចាស់​ ឃេីញ​ហេីយ​ ឮហេីយ​ ភ័យបុក
ពោះផឹបៗ​ ខ្លាចប្រពន្ធរត់ចោល។

​      «បងទទួល​ស្គាល់​ថាបង​ទុកសក់វែង​ និង​ ជក់បារីច្រេីន
តែរាងកាយបង​នៅរឹងមាំ​ល្អណាស់​ ដេីមទ្រូង​ក៏ហាប់ណែន
អាចឲ្យអូនកេីយ​បាន​ម៉ា​សប្បាយ​ចិត្ត​ណាហ្វៀ!»
      «អត់ទេ! អស់​អារម្មណ៍​ស្រឡាញ់​ហេីយ​»
      «អូនមានន័យយ៉ាងម៉េច?»ជុងហ្គុក​ កាន់តែភ័យគុណនឹង
មួយរយ​ ពេល​ សារ៉ារាហ្វៀ​ អង្គុយ​នៅ​ក្នុង​ចន្លោះភ្លៅ​ខ្លួន​សុខៗ
សោះ​ ស្រាប់តែក្រោកវឹប​ រត់វឹង​ទៅមាត់​ទ្វារ​។

កែវភ្នែក​ ចន​ ជុងហ្គុក​ វគ្គ២Tempat cerita menjadi hidup. Temukan sekarang