«ម៉េចក៏ម៉ាក់បណ្ដោយឲ្យហ្វៀដួល?ម៉ាក់មេីលថែគេ
របៀបនេះមែនទេ?ម៉េចមិនលេីកគេយកទៅបន្ទប់វិញ!!?»
សន្យាគ្នាហេីយថា មេីលថែ សារ៉ារាហ្វៀ ឲ្យល្អបំផុត ចុះ
មុនហ្នឹងជាស្អីវិញ?ហ្វៀយំក៏មិនលួង?ដួលក៏មិនលេីក?ទុក
ឲ្យមនុស្សដេកលេីដីអ៊ីចឹង! គិតថាសមណាស់ឫ?
"ឯងគិតថាម៉ាក់ចាប់គេឈ្នះហ្ហេស?ឯងដឹងហេីយថា
ចរិត ហ្វៀ បែបណា កុំមកច្រឡោតដាក់ម៉ាក់ឲ្យសោះ!"
ទោះបីចាប់ ក៏ចាប់មិនឈ្នះដែរ គាត់ហ៊ានធានា។ ដោយសារ
តែមូលហេតុនេះហេីយ ទេីបគាត់បណ្ដោយឲ្យទៅមួយខ្យល់។ ចាំអស់ចិត្ត ចាំលេីក ចាំលួងតាមក្រោយ។
«ចាប់មិនឈ្នះឫម៉ាក់មិនចង់ចាប់? ហ្វៀ ទន់ភ្លន់ណាស់
ចិត្តត្រជាក់ស្រួលលួងជាទីបំផុត! ឲ្យតែចេះនិយាយផ្អែមល្ហែម
ជាមួយដឹងតែទប់ឈ្នះហេីយ តែមកពីម៉ាក់មិនធ្វេី! ម៉ាក់មិន
បន្ទាបខ្លួន ម៉ាក់ខ្លាចខូចឈ្មោះជំទាវរបស់ម៉ាក់!»មិនបាច់ឆ្ងល់ទេថាហេតុអ្វីបានជាគេមិនសូវស្និទ្ធស្នាលជាមួយម្ដាយ! ក៏មិនបាច់ឆ្ងល់ដែរ ថាហេតុអ្វីបានជា ចន ជុងហ្គុក ទៅរស់នៅចក្រភពអង់គ្លេស តាំងពីតូច មិនរស់នៅប្រទេសកូរ៉េខាងត្បូងជាមួយគ្រួសារ! នេះហេីយគឺជាមូលហេតុ!។
"ជុងហ្គុក!!!"ឈឺណាស់ ពេលឮពាក្យនេះ ពាក្យពេចន៍ដ៏
មុតស្រួចដូចជាបន្លាចាក់ចូលទៅក្នុងបេះដូងអ្នកជាម្ដាយ។ គ្រប់
យ៉ាងម្ដាយធ្វេីទៅ ព្រោះចង់ឲ្យកូនបានល្អ ចង់ឲ្យចៅបានល្អ
តែក្រឡេកមេីលលទ្ធផលចុះ? តេីគាត់សមនឹងទទួលហេីយ
មែនទេ?
«គ្រប់តាមកិច្ចសន្យាពេលណា ខ្ញុំយកហ្វៀមកនៅចក្រភព
អង់គ្លេស មិនឲ្យទៅជួបមុខម៉ាក់ទៀតទេ! ម៉ាក់ទុកទ្រព្យ
សម្បត្តិដ៏ច្រេីនមហាសាលតែម្នាក់ឯងចុះ! វិមានក្រហម យកទុកខ្លួនឯងទៅ! ទុកសាងមុខមាត់ កត្តិយសម៉ាក់ឲ្យកាន់តែរីកធំ ប្រពន្ធខ្ញុំម្នាក់ ខ្ញុំចេះចាត់ចែងហេីយ! ខ្ញុំហ៊ានយកជីវិតមកធានាអះអាងថាចិញ្ចឹមមិនឲ្យហ្វៀលំបាកទេ!»បញ្ចេញកំហឹងរួច ក៏ទម្លាក់ទូរស័ព្ទចោល ទាញបារីមកជក់រំសាយអារម្មណ៍ស្មុគស្មាញ។
Ep52:អូនឆ្កួតហេីយមែនទេ?សារ៉ារាហ្វៀ ឆ្កួតហេីយ?
Start from the beginning
