Ep45: ខ្ញុំ​ ចន​ ជុងហ្គុក​ សូម​ស្បថ​ចំពោះមុខ​ផ្នូរបងស្រីនិងបងថ្លៃ

Comincia dall'inizio
                                        

មិនមែន​បន្ទោស​ តែហេតុអ្វី​មិន​យល់ពី​ចិត្ត​មនុស្ស​ឈឺផង?ហេតុ​អ្វី​ឲ្យ​ហ្វៀ​ដឹងរឿង​ក្នុង​កាលៈទេសៈបែបនេះ?ហេតុអ្វីពេលទាល់​តម្រិះ​ ធ្វេី​អ្វី​មិនបាន​ ទេីបនឹក​ឃេីញ​ស្រែកយំហៅឲ្យកូនប្រុសម្នាក់នេះជួយ?

«ហ្វៀ​ ចាំពូណា​ ពូទៅរក​ហ្វៀ​ហេីយ​ ពូមិនទុក​ហ្វៀ​ចោលឡេីយ»ជេីងរត់​ មាត់​ប្រឹងនិយាយ​ប្រណាំងជាមួយ
សំឡេង​ទឹកភ្លៀងស្រក់​ តែទឹកភ្លៀង​កំពុងតែ​ស្រក់​ មិនអាច
ស្មេីនឹងទឹកភ្នែក​ស្រក់លាយ​ឈាម​រប​ស់​អ្នក​ស្នង​មរតកវិមាន
ក្រហមឡេីយ។

«ហេតុ​អ្វី​ក៏​ក្លាយជា​បែបនេះ?អ្ហឹក​ៗ​ ហេតុ​អ្វី​ក៏រឿងនេះ
ត្រូវ​ធ្លាក់លេី​ខ្ញុំ​?អ្ហឹក​ ខ្ញុំ​ខ្វះភាពកក់​ក្ដៅតាំងពីតូចហេីយ​ ម្ដេច
ឡេីយពេលធំឡេីងឲ្យខ្ញុំបាន​ឃេីញ​ត្រឹមតែរូបថត​អ្នក​មានគុណ?ទេវតា​អាក្រក់​ណាស់​! ទេវតា​អាក្រក់​ខ្លាំង​ណាស់​!
អ្ហឹក​ៗៗ»ស្រែកយំប៉ុនណា​ ទឹកភ្នែក​ហូរច្រេីន​ប៉ុនណា​ ក៏មិន
អាច​ប្រៀប​ធៀប​ជាមួយ​ភាពឈឺផ្សាដែលកំពុងតែមានដែរ។ 

«ម៉ាក់!!!ប៉ា!!!ហេតុ​អ្វី​អ្នក​ទាំងពីរមិន​រង់ចាំកូន​បន្តិច​?ហេតុអ្វី​សាច់ឈាមឯង​អាក្រក់​យ៉ាងនេះ?អ្ហឺ...សម្លាប់បានទាំងបងឯង! សម្លាប់​បានទាំង​មនុស្ស​ដែល​ផ្ដល់ទីជម្រកឲ្យ​ខ្លួន​ឯងជ្រក
កោន!ហេតុ​អី?ខ្ញុំ​សួរថាហេតុអី?អ្ហឹកៗ»មេឃកំពុងតែយំកំដរ
ក្មេង​ប្រុស​ដ៏គួរឲ្យ​អាណិត។ ខ្យល់​កំពុងតែ​បក់​ ប្រាប់​ថានៅជិត
មិនទៅណា។ ទោះបី​គ្មាន​លោកពូនៅទីនេះ​ យ៉ាងហោច
ណាស់ក៏មាន​ខ្យល់​អាកាស​នៅ​ធ្វេី​ជាគ្នាដែរ។

ព្រូស...
កាយតូច​ស្ដេីង​ញ័រ​ញាក់​សព្វ​គ្រប់​ទីកន្លែង​ ស្រវេស្រវា
ផ្ដួល​ខ្លួន​ចុះ​ វារលេីដី​សំដៅទៅរក​ផ្នូរ​អ្នក​មានគុណ​ ទាំង​កែវភ្នែក​សម្លឹង​មេីល​ផ្លូវ​មិនចង់​ច្បាស់​។ ភ្លៀង​ផង​ ទឹកភ្នែក​ហូរ
មិនដាច់ផង​ មេីលមិន​ឃេីញ​ទេ​ ស្រវាវារគឺជា​ជម្រេីសល្អ
បំផុត​ហេីយ​។

«ម៉ាក់...អ្ហឹក​ ម៉ាក់នៅឯណា?ប៉ាហា៎...ប៉ាជួយនាំផ្លូវ
ហ្វៀ​ផងរក​ផ្នូរ​ផង​ អ្ហឹក​ ឈឺណាស់​ ងងឹត​ណាស់​ អ្ហឹក​ៗ»ក្រចក
ដៃធ្លាប់តែ​​ភ្លឺថ្លា​ ប្ដូរជាណែនបង្កប់​ដោយដី​ ខ្លួន​តូច​ប្រឡាក់
មេីលមិនយល់។ សភាពពេលនេះ​ ជា​សភាពដែល​ ជុងហ្គុក​
ឃេីញ​ហេីយ​ ទប់ទឹកភ្នែកមិនជាប់។

កែវភ្នែក​ ចន​ ជុងហ្គុក​ វគ្គ២Dove le storie prendono vita. Scoprilo ora