"ចុះហ្វៀ?"កំលោះចាស់មិនឆ្លេីយ បែរជាសួរត្បកទៅ
វិញ។
«ហ្វៀ យ៉ាងម៉េច?»ដឹងហេីយ យល់ហេីយ តែនៅសម្ដែងធ្វេីភ្លេី។
"មានលួចទាក់មនុស្សប្រុសទេ?"
«គ្មានទេៗ»
"ប្រកែកញាប់មាត់ គួរឲ្យសង្ស័យណាស់"
«ថាគ្មានទេ! កុំមកចោទគេមេីល៍!!!»ថេយ៉ុង ចងចិញ្ចេីម
បូចមាត់ ព្យាយាមប្រកែកថាមិនបានលួចទាក់ទងអ្នកណា
ទាំងដែលធាតុពិត នៅទាក់ទងជាមួយKរាល់តែថ្ងៃសោះ។
"បេីគ្មាន ចាំបាច់ខឹង?"
«មកពីពូចោទហ្វៀហ្នឹងហាស៎!»
"អ៊ីចឹងពូខុស?"
«ហ្នឹង!»
"អូខេ! ពូសូមទោស"
«ល្អ! គួរឲ្យស្រឡាញ់បន្តិច អ្ហ៎...មួយទៀត កុំភ្លេច
បាញ់លុយឲ្យហ្វៀចាយផង ទៅរៀនអនឡាញសិនហេីយ
បាយៗ ជុប៎ៗ ស្រឡាញ់ពូហ្គុកជាងគេ Muhh muhh»ទម្លាក់បបូរមាត់ដាក់ទូរស័ព្ទរួច ក៏រត់ចូលវិមានបាត់ ទុកឲ្យ ជុងហ្គុក
អង្គុយហួសចិត្តតែម្នាក់ឯង។ ឲ្យតែចង់បានលុយ ដឹងតែមក
និយាយផ្អែមល្ហែមឲ្យស្ដាប់ហេីយ តែគេវិញ ដឹងហេីយថា
ក្មេងបោកយកលុយចាយ ប៉ុន្តែនៅតែឲ្យ ថែមទាំងឲ្យច្រេីន
ទៀតផង ឲ្យម្ដងៗសឹងតែចាយបានរាប់ឆ្នាំ។ គិតៗទៅ រាល់ថ្ងៃ
នេះ ប្រឹងរកលុយ ចិញ្ចឹមតែក្មួយក្រៅខោហ្នឹងតេី។
«ម្ចាស់តូចគួរឲ្យស្រឡាញ់ណាស់ សមណាតែនៅ
ជាមួយគ្នាឲ្យបានយូរបន្តិច»ឃីង ដកដង្ហេីមធំ នឹកស្ដាយមនុស្សគួរឲ្យស្រឡាញ់ដូចជា ថេយ៉ុង។ តែធ្វេីម៉េច បេីក្នុង
កិច្ចសន្យា ព្រមព្រៀងគ្នាហេីយ ថាចប់ការងារ ជុងហ្គុក ចាប់
បានឃាតករសម្លាប់បងស្រីនិងបងថ្លៃ ថេយ៉ុងបានលុយ គឺ
ត្រូវចែកផ្លូវគ្នារៀងៗខ្លួន។
«ចៅហ្វាយមិនស្ដាយទេហ្ហេស?»ឃីង បន្តនិយាយ
ជុងហ្គុក បន្តស្ងាត់។ ស្ងាត់មែន តែស្ងាត់គិត តែគំនិតរបស់គេ
គ្មានអ្នកណាអាចឈ្វេងយល់បានទេ។
«ចៅហ្វាយមិនប្ដូរចិត្តទេ?ខ្ញុំថា ពេលចប់ការងារ យក
ម្ចាស់តូចមកនៅទីនេះក៏ល្អ មានសុវត្ថិភាពផង ណាមួយមិនចាំបាច់បារម្ភថាមានសត្រូវមកតាមយាយីបន្ទាប់ពីការពិតបែកធ្លាយចេញទៅ»ប្រាកដណាស់ ប្រសិនជាបោសសម្អាត
មិនបានល្អ ពិតជាមានមនុស្សតាមសងសឹកមិនខាន។ គោលដៅចម្បង និង ងាយស្រួលចាត់ការគឺ ថេយ៉ុង មិនមែនជា
ជុងហ្គុក នោះទេ ព្រោះពួកគេរួមគំនិតគ្នា បំបែករឿងក្ដីឃាតរ
កម្មរបស់ប្ដីប្រពន្ធម្ចាស់វិមានក្រហម និង កុហកគ្រប់គ្នាថា
ថេយ៉ុង គឺជា គីម សារ៉ារាហ្វៀ ដែលបានបាត់ខ្លួនកាលពីជាង
១៧ឆ្នាំមុន។
Ep30:រាងកាយធ្លាប់តែស្រស់ស្អាត បែរជាស្រោចស្រពដោយឈាមក្រហមឆ្អិនឆ្អៅ
Start from the beginning
