«ងងុយគេងណាស់ លាហេីយពូ»មុខដែលឱនចុះមុននេះ
ក៏ងេីបឡេីងសន្សឹមៗ ញញឹមស្រាល និយាយលាលោកពូ មុន
នឹងដេីរចូលទៅខាងក្នុងបាត់ស្រមោល ទេីបជុងហ្គុក ព្រមបេីកឡានចេញទៅភូមិគ្រឹះវិញ។
«ខ្ញុំកាន់តែប្រាកដចិត្តហេីយថាឯងមិនមែនហ្វៀ!»
សំឡេងផ្ចាញ់ផ្ចាលបន្លឺឡេីង បញ្ឈប់ដំណេីរដែលរៀបនឹង
ឡេីងកាំជណ្ដេីរ ឲ្យឈប់ងាកទៅរកម្ចាស់សំឡេង ដែល
កំពុងតែក្រពាត់ដៃឱបដេីមទ្រូង ក្នុងឈុតគេងយប់ស្ដេីង
ល្ហៀក។
កែវភ្នែកមុតស្រួចសម្លឹងមេីលគោលដៅ រួចដកភ្នែក
ឈានជេីងចេញទៅ ព្រោះមិនចង់ឈ្លោះជាមួយមនុស្សមិន
គួរឈ្លោះទាំងកណ្ដាលយប់អធ្រាត្រ ម៉្យាងទៀតមិនចង់ខុស
ពាក្យដែលលោកពូផ្ដាំផ្ញេី។
«ខ្លាចហេីយហ្ហេស?»ខ្វាងគី សួរបណ្ដេីរ ដេីរតាមបណ្ដេីរ៖
«ឫមួយកំពុងតែភ័យខ្លួនហេីយ?»នាងគិតមិនខុសមែន
មនុស្សម្នាក់នេះ ប្រាកដជាមនុស្សក្លែងក្លាយ។
«ខ្ញុំហត់!»តបតែពីរម៉ាត់ ក៏បន្តដំណេីរទៅមុខ តែខ្វាងគី
នៅតែតាមទោងទាម ឡកឡឺយ ពាក្យសម្ដីមិនឈប់ឈរ៖
«ហត់ព្រោះទេីបតែធ្វេីរឿងលេីគ្រែជាមួយមនុស្សដែល
តាំងខ្លួនថាជាសាច់ញាតិបង្កេីតនោះមែនទេ?»នាងឃេីញផ្ទាល់ភ្នែក ឃេីញគ្រប់យ៉ាង រាល់សកម្មភាពទាំងអស់លេីក
លែងតែសំឡេង ព្រោះនៅឆ្ងាយពេកស្ដាប់មិនឮ តែបេីមេីល
តាមកាយវិការ ផ្អែមល្ហែមសម្បេីមណាស់! មានទាំងឱប មាន
ទាំងថេីប! សួរថាសាច់ញាតិឯណា គេធ្វេីចំពោះគ្នាដល់ថ្នាក់
នេះ?
«ហេីយវាយ៉ាងម៉េច?ពាក់ព័ន្ធស្អីជាមួយនឹងនាងដែរ?»
ហត់នឹងប្រកែក មានតែចាក់បណ្ដោយទៅតាមទឹកកំពុងហូរ
ព្រោះមិនចូលចិត្តយកជេីងរាទឹកស្រាប់ហេីយ៖
«ដេកមិនដេក ជារឿងខ្ញុំជាមួយលោកពូ នាងក៏ឈឺ
ឆ្អាលខ្លាំងម្ល៉េះ?ចេះហត់ខ្លះអត់?មេីល៍ ខ្ញុំសួរនាង!»ខ្វាងគី
ថយក្រោយបីជំហាន ពេលថេយ៉ុង ចេះតែដេីរចូលជិត ទេីប
បង្ខំចិត្តឲ្យនាងតបទៅវិញទាំងញ័រមាត់៖
Ep28:បែកតែឯងចុះ បងមិនបែកជាមួយអូនជាដាច់ខាត!
Magsimula sa umpisa
