«អ្ហឹកៗៗៗ»ស្រមៃពេលណា ភ្ញាក់កាលណា គ្រប់យ៉ាង
មានតែភាពទទេស្អាត។ ប៉ុន្តែយប់នេះ ពេលនេះ វិនាទីនេះ
ភ្ញាក់ពីក្ដីស្រមៃក៏បានប្រទះនឹងទីពំនាក់ចុងក្រោយរបស់ខ្លួន។
មិនហ៊ានស្រមៃទៀតទេ ថាពេលដែលគ្មានបុរសម្នាក់ឈ្មោះ
ថា ចន ជុងហ្គុក ជីវិតក្មេងកំព្រា គ្មានផ្ទះសម្បែង គ្រួសារបង
ប្អូន ម្នាក់នេះនឹងទៅជាយ៉ាងណា។
«នៅមុខពូ មិនបាច់ខ្មាសអៀនទេ ខ្លួនឯងបែបណាក៏
បង្ហាញបែបនោះមក»ហ្វៀ អ្នកស្នងមរតកវិមានក្រហម
ត្រូវតែកាច ឆ្លាត ពូកែ ប៉ុន្តែសម្រាប់ថេយ៍ ធ្វេីបែបណាក៏បាន
ឲ្យតែជាខ្លួនឯង គេទទួលយកបានទាំងអស់។
«ថេយ៍-អ្ហឹក ថេយ៍ ទប់ទឹកភ្នែកមិនជាប់ទេពូ អ្ហឹកៗ»
«បេីទប់មិនជាប់ កុំទប់ បញ្ចេញឲ្យអស់មក»
«អ្ហឹកៗៗ»
«បេីថេយ៍ រឹងមាំ ពូនឹងសប្បាយចិត្ត ហេីយក៏មានមោទន
ភាពលេីថេយ៍»ឮហេីយ ថេយ៉ុង បានត្រឹមតែងេីបមុខសម្លឹង
មេីល ជុងហ្គុក ទាំងមិនមាត់ក។ នឹកអន់ចិត្តនឹងសម្ដីមុននេះ
ជាខ្លាំង។ ឫមួយខ្លួនជាបន្ទុករបស់គេ?
«តែបេីថេយ៍ ទន់ជ្រាយ ពូនឹងការពារ មេីលថែ មិនឲ្យ
អ្នកណាប៉ះពាល់បានជាដាច់ខាត»នាយតូច នៅសម្លឹងមេីល
មុខបុរសចំណាស់ជាពូដដែល។ តែសម្លឹងយូរៗក៏ពេបមាត់យំ
កាន់តែខ្លាំង រំជួលចិត្តដែលគេអ្នកដទៃសោះ បែរជាស្ម័គ្រធ្វេីជាខែលការពាររបស់ខ្លួន។
«អ្ហឹកៗ»
«តស់!»បញ្ចប់សម្ដី ដៃមាំលូកលេីកកាយស្ដេីងច្រកគៀវ
លេីក្បាលពោះ នាំទៅអង្គុយលេីបង់ ក្រោមដេីរផ្កាសាគូរ៉ា
ពណ៌ផ្កាឈូកស្រាល ស្ថិតនៅក្នុងទីធ្លាដ៏ធំល្វឹងល្វេីយនៃ
វិមានក្រហម។
«ម៉េចបានពូត្រលប់មកវិញ?»ក្រែងថាទៅភូមិគ្រឹះហ្ហី?
ម៉េចសុខៗ មកវិញទាំងកណ្ដាលអធ្រាត្រអ៊ីចឹង?
«ឲ្យទៅណាបាន បេីកូនយំមិនបានសោះ?»ពាក្យពិត
ចេញពីមាត់ដ៏ស្មោះត្រង់ តែអ្នកដែលស្ដាប់ឮ បែរជាខាំមាត់
ក្ដក់ចិត្ត ចង់ងរង៉ក់ទៅវិញ។
«ខ្ញុំមិនមែនកូនពូ!»
«មិនមែនកូនពូ តែចាយលុយពូ»
«មកពីពូឲ្យថេយ៍ចាយ»
«កូនចាយលុយប៉ា មានអីខុស?»
«ប្រាប់ហេីយថាមិនមែនកូនទេ!»ខឹងពេក ទ្រាំមិនបាន
ក៏ក្ដាប់មាត់ លាដៃវាយដេីមទ្រូងធំទូលាយដឹបៗ។ ប្រាប់ហេីយ
ថាមិនមែនកូនទេ។ មិនចង់ធ្វេីកូននិងឪពុក ក៏មិនចង់ធ្វេីជាពូ
ក្មួយប៉ុន្មានដែរ។
«ជូតសំបោរឲ្យជ្រះសិន ចាំប្រកែកជាមួយចាស់»ឮហេីយ រឹតតែខឹង ទេីបលាត់អាវ បញ្ចេញក្បាលពោះសខ្ចី
ល្ហក់ ជូតសំបោរខ្វាច់ៗ។ ជូតមែន តែជូតអត់ជ្រះទេ។
«ហ៊េីយ...ញីសមក ឲ្យខ្លាំងៗ»ទេីសភ្នែកពេក ជុងហ្គុក
ក៏ចូលទៅជួយ។ មិនដឹងយ៉ាងម៉េចដែរ ជួបគ្នារយៈពេលខ្លី
សោះ តែមានអារម្មណ៍ស្និទស្នាលខ្លាំង ឲ្យឱប ឲ្យថេីប ឲ្យ
លុយចាយ ឲ្យបាយញ៉ាំពេញបរិបូរណ៍ សូម្បីតែសំបោរក៏
យកដៃទៅជូតឲ្យដោយគ្មានអារម្មណ៍ខ្ពេីមរអេីមសូម្បីតែបន្តិច។
«ប៉ុណ្ណឹងហេីយ នៅប្រកែកទៀតថាមិនមែនកូន ញីសឲ្យ
ខ្លាំងៗមក»
«កូនផង ក្មួយផង បន្តិចទៀតយកធ្វេីប្រពន្ធផងក៏មិនដឹង»
To be continue...
Ep10:កូនផង ក្មួយផង ប្រពន្ធផង
Start from the beginning
