«យល់ចិត្តខ្ញុំតេីឯងនេះ»ដៃឆ្វេងលេីកជូតទឹកភ្នែក បបូរ
មាត់ញោចស្នាមញញិម ស្របដៃស្ដាំទាញមែកឈេីតូចមួយ មកគូសវាសលេីដីវាល គ្មានស្មៅ រហូតបង្កេីតបានជារូបមនុស្សប្រុសស្រីពីនាក់ ដោយមានជំនួយពីពន្លឺព្រះអាទិត្យ។
«ម៉ែមានមុខមាត់បែបនេះមែនទេ?ចុះពុកវិញ កូនគូរត្រូវ
ទេ? មិនដឹងថាខុសឫត្រូវទេ ថេយ៍ ចេះតែគូរទៅតាមបេះដូង
ដែលបញ្ជាមកប៉ុណ្ណោះ»មិនដែលឃេីញមុខពុកម៉ែផង ចេះតែ
គូរស្មានតាមអារម្មណ៍ តាមបេះដូងទៅ ខុសឫត្រូវក៏មិនដឹង
ដឹងត្រឹមតែគូរហេីយបានទឹកភ្នែក។ ទឹកភ្នែកចេញពីក្ដីរំភេីប
ចិត្ត ដែលរូបរាងអ្នកមានគុណលេចរូបរាងឡេីង ហេីយរឹត
តែខូចចិត្ត ព្រោះវាត្រឹមតែរូបរាងប្រឌិតឡេីង មិនមែនជាការពិត។
«ម៉ែ!ម៉ែឮកូនហៅទេ?កូនចង់មានម៉ែហៅដូចគេណាស់
អ្ហឹកៗ»ហេតុអ្វីទេវតាមានដួងចិត្តអប្រិយយ៉ាងនេះ។ បង្កេីតគ្នា
ហេីយ ហេតុអ្វីមិនព្រមបង្កេីតភាពកក់ក្ដៅឲ្យគ្នាផង។ កេីតជា
មនុស្ស អ្នកណាក៏ត្រូវការវា ជាពិសេសក្មេងកំព្រា រស់នៅ
ក្នុងមណ្ឌល តាំងពីទារករហូតដល់គ្រប់អាយុ១៨ឆ្នាំ អាច
ចេញក្រៅរស់តាមជីវិតដែលត្រូវការ បំពេញក្ដីប្រាថ្នាដែល
បានប៉ង។
«ពុក! ពុកឮកូនហៅទេ?អ្ហឹកៗ ឮទេពុក?»ពាក្យពុក បាន
បង្ខំជេីងបុរសម្នាក់ឲ្យដេីរកាន់តែលឿន រួចលូកដៃអង្អែល
សរសៃសក់រលេីបរលោងជះក្លិនក្រអូបឈ្ងុយឈ្ងប់លេងថ្នមៗ
ផ្ដល់ភាពកក់ក្ដៅទៅឲ្យ។
«ពុក?ពូ?»ថេយ៉ុង លួចសេីចក្នុងចិត្ត ងាកសម្លឹងមេីល
ម្ចាស់ដៃយ៉ាងលឿន ព្រោះស្រមៃថាទេវតាប្រទានលោកប៉ា
មកឲ្យខ្លួនវិញហេីយ ប៉ុន្តែអ្នកដែលឃេីញ បែរជាមនុស្សម្នាក់
ផ្សេងទៅវិញ។
«គឺពូ»ប្រអប់ដៃមាំទាញក្បាលនាយតូច ឲ្យផ្ទប់នឹង
ក្បាលពោះ ខណៈដៃតូចៗលូកឱបចង្កេះ ស្រែកយំខ្លាំងៗ
តាមអារម្មណ៍ត្រូវការ។
Ep10:កូនផង ក្មួយផង ប្រពន្ធផង
Start from the beginning
