«អ្ហ៎...អ៊ីចឹងហ៎?អ៊ីចឹងចាំពូជូនទៅណា»ឃីង ញញិមងក់
ក្បាលលាក់គំនួច រួចចាប់កដៃស្រឡូននាំចូលក្នុងឡាន ទាំង
ម្ចាស់រាងកាយក្រាញននៀលមិនព្រមទៅ តែថា...កម្លាំងស្ដួច
ស្ដេីង ម្ដេចនឹងឈ្នះកម្លាំងគេដែលជាអង្គរក្សជំនិតរបស់មហា
សេដ្ឋីបានទៅ?
ចូលដល់ក្នុងឡាន ផែនដីទាំងមូលហាក់លែងវិល បញ្ឈប់
ត្រឹមវិនាទីនេះ។ កែវភ្នែកពីរគូសម្លឹងមេីលគ្នា បីដូចមនុស្សបែក
គ្នារាប់សិបឆ្នាំ តែទេីបនឹងបានជួបគ្នាវិញ។ ម្នាក់ៗមានអារម្មណ៍ប្លែក តែប្រឹងសម្ដែងដូចធម្មតា គ្មានរឿងអ្វីសោះជាពិសេសគឺលោកមហាសេដ្ឋីមុខមាំ កំណាច គ្មានក្ដីស្រឡាញ់ ក្នុងនាម
ជាន័យស្នេហា ចន ជុងហ្គុក តែម្ដង។
«ឫពូម្នាក់នេះជាម្ចាស់ឡាន?»ក្រោយដកអារម្មណ៍ចេញ
ពីការភ្លឹកភាំងបាន នាយតូចក៏ចាប់ផ្ដេីមសង្ស័យថាបុរសដែល
អង្គុយក្បែរខ្លួនគឺជាម្ចាស់ឡាន បេីមេីលតាមរូបរាង អត្តចរិត
មុខមាត់ និង កាយវិការ មុឺងម៉ាត់ ម៉ត់ចត់របស់គេ។
«ពូ!ពូហ្ហា៎!»ដៃតូចៗលូកកេះស្មាមាំតិចៗ ក្រោយហៅ
ច្រេីនដងហេីយបុរសចំណាស់តែល្មមសុីចុកមិនព្រមងាក
សោះ គិតតែអង្គុយគងអន្ទាក់ខ្លា អូសអាយផេតមេីលព័ត៌មាន។
«ឯងខំជួយប៉ុណ្ណឹងហេីយ នៅរត់រកសេចក្ដីស្លាប់ខ្លួនឯង
ទៀតក្មេងនេះ?»ឃីង លួចរអ៊ូក្នុងចិត្ត ពេលឃេីញសកម្មភាព
រញ៉េរញ៉ៃនៅមិនស្ងៀមរបស់កូនមនុស្ស។ ប្រាប់តាមត្រង់ទៅ
កាលដែលនាំទៅប៉ុស្ដិ៍ប៉ូលិស ព្រោះដេីម្បីកុំឲ្យមានបញ្ហា
ជាមួយចៅហ្វាយខ្លួនទាន់ ឥឡូវមកបង្កេីតបញ្ហាឲ្យខ្លួនឯងទៀតកូនមនុស្សនេះ! ។
«ពូ...ពូសង្ហា»កាយតូច សសៀរៗចូលទៅជិត រួចលេីក
ដៃសន្សឹមៗទៅបិទអាយផេតរបស់គេទាល់តែម្ចាស់គេងាក
មេីលមុខ រួចក៏ធ្វេីជាញញិមស្រាលមិចភ្នែកប្រិចៗឲ្យកំលោះ
ចាស់ភាំងមួយពេលៗ។
Ep1:ក្ដីស្រមៃត្រូវបានបញ្ចប់
Start from the beginning
