💜យានអវកាសស្នេហ៍✨( ចប់✔️)

By JuXiu_Writer

212K 20.1K 162

បាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែ... More

💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨

💜យានអវកាសស្នេហ៍✨

2K 216 5
By JuXiu_Writer

Episode 67 : ហេតុអ្វីក៏Appaទៅចោលពួកយើង?

ព្រឹកថ្ងៃថ្មីឈានមកដល់Jungkookបានងើបពីប្រលឹមដើម្បីមើលកូនព្រោះរាល់ដងមានថេយ៉ុងជាអ្នកងើបលួងលោមប៉ុន្តែពេលនេះគ្មានថេយ៉ុងទៀតនោះទេទើបនាយត្រូវងើបមើលកូនដោយខ្លួនឯង។

« អូនដាច់ចិត្តណាស់ថេយ៍.! សូម្បីក្នុងសុបិនក៏អូនមិនព្រមអោយបងជួបដែរ »Jungkookងើបអង្គុយអន់ចិត្តនឹងប្រពន្ធ បើមិនបានជួបក្រៅហើយហេតុអ្វីក្នុងសុបិនក៏មិនអោយជួបទៀត? ឬក៏ចង់ពង្រាត់ពួកគេដល់ក្នុងសុបិនទៀត។

« ឈប់យំទៅកូនឆ្លាត.! ចាំប៉ាងូតទឹកអោយនឹងបានចុះទៅលេងជាមួយនឹងលោកតាណា »Jungkook ថាហើយក៏លើកពរកូនឡើងយកទៅបន្ទប់ទឹកជាមួយខ្លួនដើម្បីងូតទឹករួមគ្នាតែម្តង បន្ទាប់ពីរួចរាល់អស់ ហើយជុងហ្គុកក៏បានបីGuguចុះទៅខាងក្រោមទាំងមុខមិនរីកសូម្បីបន្តិច បើនិយាយពីភ្នែករបស់នាយវិញមិនបាច់មើលនោះទេ គឺហើមដូចឃ្មុំទិចអញ្ចឹង។

« មកហើយឬកូន? យប់មិញមានគេឬអត់នឹង? មុខឡើងស្លក់អស់ហើយ »អ្នកស្រីKimដងដង្ហើមធំហៅជុងហ្គុកអោយអង្គុយជិតខ្លួនមុននឹងលើកដៃរបស់គាត់ទៅអង្អែលមុខជុងហ្គុកថ្នាក់ថ្នមដូចកូនបង្កើត ពេលនេះគាត់សល់តែកូនប្រសារស្វាមីនិងចៅប៉ុណ្ណោះ គាត់មានតែព្យាយាមមើលថែរទាំពួកគេអោយបានល្អបំផុតតាមដែលអាចធ្វើបាន ធ្វើយ៉ាងមិចទៅបើថេយ៉ុងគ្មានវាសនាអាចរស់បានយូរទៅហើយនោះ។

« ខ្ញុំមិនអីទេអ្នកម៉ាក់.! ខ្ញុំនឹងរឹងមាំ ខ្ញុំមិនអោយថេយ៉ុងខកបំណងដោយសារតែកូនឡើយ »Jungkook និយាយទាំងញញឹមស្ងួតដាក់ម្តាយក្មេក គេក៏រាងសប្បាយចិត្តបន្តិចដែរ ដែលលោកKimនិងភរិយាមិនប្រកាន់គេដែលជាកូនប្រសារហើយថែមទាំងស្រឡាញ់គេដូចកូនបង្កើតថែមទៀត។

« ហឹម.! ប៉ាបានអោយគេធ្វើផ្នូររបស់កូនថេយ៍នៅខាងក្រោយភូមិគ្រិះរួចហើយ »លោកKimនិយាយប្រាប់ជុងហ្គុកខណៈពេលដែលលើកពរចៅលេង គាត់បានធ្វើវាតាមសំណូមពររបស់ជុងហ្គុក។

« អញ្ចឹងកូនផ្ញើរGuguផងណា.! ថេយ៉ុងកំពុងតែចាំកូនហើយមើលទៅ កូនខ្លាចគេខឹងបើសិនជាកូនយឺតយ៉ាវ »Jungkookនិយាយចេញមកដូចជាមនុស្សរវើរវាយមុននឹងក្រោកឡើងដើរចូលផ្ទះបាយយកនំដែលថេយ៉ុងចូលចិត្តបំផុតទៅជាមួយពីរបីកញ្ចប់ផងដែរ។

« ... »លោកKimនិងភរិយាបានត្រឹមមើលមុខគ្នាទាំងពិបាកចិត្តខ្លាំងមែនទែន មិនដឹងពេលណាទើបជុងហ្គុកអាចកាត់ចិត្តបាននោះទេ គាត់ជាឪពុកម្តាយកុំគិតថាគាត់មិនឈឺចាប់អោយសោះគ្រាន់តែគាត់មិនបញ្ចេញ ណាមួយគាត់គិតថាមកពីវាដល់ពេលដែលថេយ៉ុងត្រូវទៅហើយ ទោះចង់ឃាត់ក៏មិនអាចដែរ។

« ថេយ៍ហា៎.! សុំទោសដែលបងមកយឺតណា នេះបងបានយកនំដែលអូនចូលចិត្តទៀតផង បងឈប់ឃាត់អូនទៀតហើយ អូនចង់ញ៊ាំប៉ុន្មានកញ្ចប់ក្នុងមួយថ្ងៃក៏បានណា »Jungkookដើរមកញញឹមញញែមមុខផ្នូរប្រពន្ធមុននឹងលើកនំបង្ហាញមុខផ្នូររួចក៏និយាយម្នាក់ឯងដូចជាមនុស្សសតិមិនគ្រប់យ៉ាងអញ្ចឹង។

« តាមពិតបើសិនជាថ្ងៃនោះបងជូនអូនទៅ ពួកយើងនឹងបានស្លាប់ជាមួយគ្នា.! បើបងអាចស្លាប់បានវាពិតជាល្អខ្លាំងណាស់ ប៉ុន្តែពេលនេះបងមិនអាចសម្លាប់ខ្លួនឯងបានឡើយព្រោះបងមានមនុស្សម្នាក់ដែលតំណាងអោយអូននិងបងដូចដែលអូននិយាយនោះអី.! បងត្រូវមើលថែរគេ »Jungkookលត់ជង្គងមុខផ្នូរប្រពន្ធរួចក៏និយាយឡើងទាំងអួលដើម.ក អោយតែនឹកឃើញឡើងម្តងៗគេចង់តែស្លាប់តែវាមិនអាច។ យល់អារម្មណ៍នេះទេ? ចង់ស្លាប់ប៉ុន្តែមានបន្ទុកដែលត្រូវចាត់ចែកមើលថែរ ទ្រាំរស់ទាំងឈឺផ្សារ វាឈឺជាងស្លាប់ទៅទៀត។

« អូនធ្វើបាបបងណាស់.! អូនធ្វើអោយបងយំសឹងតែខ្សោះប្រាណហើយដឹងទេ? បើមិនចង់អោយបងខឹងទេឆាប់ត្រឡប់មកវិញមក.!..ហិកៗ...បើអូនមិនអាណិតបងទេអូនគួរតែអាណិតកូន គេនៅតូចខ្លាំងណាស់.! ហេតុអ្វីអូនដាច់ចិត្តខ្លាំងយ៉ាងនេះ? ហេតុអ្វី? ឆ្លើយមកថាហេតុអ្វី.!...ហ៊ឺៗ »Jungkookលើកដៃខ្ទប់ទ្រូងខាងឆ្វេងខ្លួនឯងព្រោះមានអារម្មណ៍ថាអួលណែនខ្លាំងណាស់ ហើយក៏មានអារម្មណ៍ថាថប់ៗចុងដង្ហើមផងដែរ។

« ផ្ទះនេះគ្មានរូបអូនពិតជាស្ងាត់ខ្លាំងណាស់.! គ្មានអ្នករករឿង គ្មានអ្នកទារញ៊ាំ គ្មានសម្លេងយំរបស់អូនក្នុងផ្ទះ គ្មានអ្នកអោយបងគេងអោប គ្មានអ្នកតាមការពារបងពីស្រីដែលចង់ដណ្តើមបងចេញពីអូន មនុស្សក្លាហានរបស់បងតើពេលនេះអូនទៅដល់ណាហើយ? អូនមាននឹកបងឬអត់? មាននឹកប្តីល្ងង់ៗម្នាក់នេះឬអត់? បងដឹងថាអូនចាកចេញទៅទាំងមិនស្ងប់ អូនប្រាកដជាយំឃ្លាននឹកបងនិងកូនហើយមែនទេ? »Jungkookអង្គុយយំរៀបរាប់តែម្នាក់ឯងរហូតដល់គេងលក់មុខផ្នូររបស់ថេយ៉ុងតែម្តងព្រោះយប់មិញនាយមិនបានគេងគ្រប់គ្រាន់នោះទេ។

2ឆ្នាំកន្លងផុតទៅ~

រយៈពេល2ឆ្នាំមកនេះជុងហ្គុកក្លាយជាមនុស្សឯកការ មិនសូវនិយាយស្តីរកអ្នកណាទាំងអស់ នាយតែងតែទៅនិយាយជាមួយផ្នូរថេយ៉ុងទាល់ព្រឹកមិនខានសូម្បីមួយថ្ងៃរហូតដល់2ឆ្នាំមកហើយ។

« រយៈពេល2ឆ្នាំមកហើយដែលអូនចាកចេញទៅ.! អូនពិតជាមិនត្រឡប់ពិតមែន..អូនដឹងទេថាពេលនេះ Guguកូនយើងគេធំដឹងក្តីហើយ ប៉ុន្តែរាងមុខលុយដូចដែលអូនគិតពិតមែន...ហ៊ឹស...បងបានយកនំមកអោយអូនទៀតហើយ បើអូនធុញនឹងវាប្រាប់បងណាបងរកទិញរបស់ថ្មីអោយ »Jungkookនិយាយទាំងរលីងរលោងមុខផ្នូរប្រពន្ធមិនខុសពីរាល់ដង ខណៈនោះGuguក៏រត់ចេញពីភូមិគ្រិះមកអោបជើងរបស់ជុងហ្គុកពីក្រោយខ្វាច់មុននឹងនិយាយឡើង។

« ប៉ាៗកំពុងធ្វើអ្វីនឹង? ហើយអានេះជាអ្វីនឹងប៉ាៗ? »Guguលើកដៃចង្អុលផ្នូររបស់Taehyungរួចក៏សួរទាំងឆ្ងល់ព្រោះតាំងពីគេដឹងក្តីមកជុងហ្គុកមិនដែល ប្រាប់គេនោះទេថានេះជាអ្វី ហើយទោះជាគេព្យាយា មសួរលោកតាយំបែកផ្ទះទៀតក៏គ្មានអ្នកប្រាប់ដែរ។

« ក្រោកលឿនម្លេះថ្ងៃនេះ..ហឹម? »Jungkook លើកពរកូនប្រុសឡើងរួចក៏ដើរចេញពីផ្នូររបស់ថេយ៉ុងយ៉ាងលឿនហាក់ដូចជាមិនចង់អោយGuguដឹង។

« ក្រែងប៉ាៗសន្យានោះអីថានាំGuguទៅលេងជាមួយJiyoon...ទើបGuguខំងើបពីព្រឹកដើម្បីបានទៅញ៉ែបេប៊ីប៉ាមីន »Guguរៀបរាប់ធ្វើកាយវិការផងអីផងលើដៃអ្នកជាឪពុក ដែលជាហេតុធ្វើអោយអ្នកជាឪពុកខ្នាញ់ទ្រាំមិនបានក៏ចាប់របស់កូនយកមកថើបខ្សឺតៗព្រោះឃើញគេចេះពេក។

« Okey.! ចុះកូនបានញ៊ាំអាហារពេលព្រឹកឬនៅ? »Jungkookនិយាយលេងជាមួយកូនខុសពីពេលនៅមុខផ្នូរថេយ៉ុងដាច់ព្រោះនាយមិនចង់អោយGuguឃើញភាពទន់ខ្សោយរបស់គេឡើយ។

« កូនញ៊ាំរួចហើយទើបទៅរកប៉ាៗនឹងណា ទៅដល់ក៏បានឃើញប៉ាៗកំពុងតែនិយាយជាមួយពូៗមុខខ្ជូតក្នុងរូបថតនោះដូចជាលោកតាដែរ »Guguតោង.ក ឪពុកស្អិតរួចក៏រៀបរាប់បែបក្មេងមិនដឹងអី ខណៈនោះធ្វើអោយជុងហ្គុកអស់សំណើចទៅវិញ នេះGugu ហៅAppaខ្លួនឯងថាពូមុខខ្ជូតឬ? ចេះតែមានហើយ។

« ឥឡូវចេះក្រោកខ្លួនឯងដោយមិនបាច់ប៉ាៗដាស់ទៀត រាល់ដងគេងជំទិតគូថដល់ម៉ោង12ថ្ងៃត្រង់មិនចង់ក្រោកផង »JungkookពរGuguដើរចូលទៅក្នុងផ្ទះសិនព្រោះត្រូវយកចំណីខ្លះៗទុកអោយកូនញ៊ាំមុននឹងធ្វើដំណើរទៅផ្ទះរបស់Jimin។ ( Note : បើនិយាយពីJiminវិញ2ឆ្នាំមកនេះ នាយបង្កើតបានកូនស្រីម្នាក់ឈ្មោះថាJiyoon នាយល្អិតមានអាយុមួយឆ្នាំជិតចូល2ឆ្នាំហើយ នាយមានមុខមាត់គួរអោយស្រឡាញ់ខ្លាំងណាស់ ដែលជាហេតុធ្វើអោយអាល្អិតGuguនេះទៅជួបនាងលើកណាចេញសម្តីផ្លែផ្កាលើនោះ ញ៉ែររហូតដល់Jiyoonយំក៏មានព្រោះញ៉ែរមិនបានសម្រេចខឹងចិត្តពេកក៏វៃនាងមួយដៃអីបែបនេះ ហើយGuguតែងតែហៅJimin និងYoongiថាប៉ាឡើងទម្លាប់ទៅហើយ ចំណែក Jiyoonក៏ហៅជុងហ្គុកថាប៉ាដូចគ្នា។ )

« លឿនឡើងមកប៉ាៗ កូនចង់ទៅផ្ទះប៉ាមីនណាស់ »Guguទន្រាំជើងហៅឪពុកព្រោះជុងហ្គុកអោយគេឈរចាំលើសាឡុងឡើងរោយជើងទៅហើយ គេកំពុងតែប្រញាប់ទៅញ៉ែរស្រីផង។

« មកហើយៗអាកូនកំហូច.! បង្ខំម្លឹងៗប៉ាធ្វើអ្វីចេញ? »Jungkookរអ៊ូដើរមកពរកូនប្រុសចេញដំណើរទៅផ្ទះរបស់Yoonminជាមួយគ្នា ដោយនៅតាមឡានម្នាក់ៗមិនបាននិយាយអ្វីនោះទេ ចំណែកGuguវិញគេឈរតោងកញ្ចក់ឡានមើលទៅខាងក្រៅទាំងដៃម្ខាងកតោងកៅអីខ្លាចធ្លាក់ព្រោះជិះខាងមុខជាមួយឪពុកចំណែកម្ខាងទៀតក៏កាន់នំញុកណែនមាត់ជារឿយៗ ពូកែញ៊ាំនំមិនចាញ់ថេយ៉ុងនោះទេ។

« តើកូនអាចសួរលោកប៉ាមួយសំណួរបានទេ? »Guguស្រាប់តែងាកមុខមកសួរឪពុកបន្ទាប់ពីមើលទៅខាងក្រៅអស់មួយសន្ទុះធំ។

« ប្រាកដណាស់.! »Jungkookឆ្លើយទាំងភ្នែកសម្លឹងមើលផ្លូវមិនបានចាប់អារម្មណ៍ពីទឹកមុខចង់យំរបស់Guguឡើយ។

« ប៉ាជាឪពុករបស់កូនត្រូវទេ? »Guguញញឹមសម្លឹងមុខជុងហ្គុកភ្លឹសៗរងចាំចម្លើយ ខណៈនោះជុងហ្គុករាងឆ្ងល់បន្តិចដែរព្រោះGuguមិនដែលសួរបែបនេះឡើយប៉ុន្តែនាយក៏ឆ្លើយស្រប។

« ត្រឹមត្រូវហើយកូន.! »Jungkookញញឹមលើកដៃម្ខាងទៅអង្អែលក្បាលរបស់កូនតិចៗ។

« អញ្ចឹងម៉ាក់កូននៅឯណា? »សំណួររបស់Gugu ធ្វើអោយJungkookធ្លាក់ថ្លើមក្តុកភ្លាមតែម្តង គេព្យាយាមធ្វើគ្រប់យ៉ាងដើម្បីកុំអោយGuguគិតពីវាយូរមកហើយប៉ុន្តែពេលនេះកូននៅតែសួរអោយទាល់តែបាន តើគេគួរតែឆ្លើយបែបណាសមទៅ?

« .... »ស្ងាត់។

« កូនឃើញកូនគេផ្សេងមានឪពុកនិងម្តាយនៅជាមួយគ្រប់ពេល កូនឃើញគេសប្បាយរីករាយកូនចង់បានបែបនេះដែរ..ហិកៗ..សូម្បីតែJiyoonក៏មានប៉ានិងAppaដែរ.! ចុះកូន? ឯណាទៅម៉ាក់ៗឬAppa របស់កូន? តើកូនគ្មានទេឬ? កូនកើតមកពីរុក្ខជាតិមែនទេបានជាគ្មានម៉ាក់.! ប៉ាឆ្លើយមកណាGuguចង់ដឹង កុំព្យាយាមលាក់កូនទៀតអី...Guguចង់មានម៉ាក់ដូចគេដែរ កូនចង់ឃើញមុខអ្នកដែលបង្កើតកូន.! តើកូនជាកូនដែលអាក្រក់មែនទេទើបម៉ាក់មិនចង់ជួបមុខ? មុខម៉ាក់មានទម្រង់បែបមិច? កូនមិនដែលបានឃើញនោះទេសូម្បីតែរូបក៏គ្មានអ្នកប្រាប់កូនដែរ..ហេតុអីទៅប៉ាៗ ឆ្លើយមក...ហិកៗ »Gugu ស្រែកផងយំផងលាន់ពេញឡាន ជាមនុស្សដូចគេដូចឯងដែរតែគ្មានម្តាយហៅដូចគេតើវាគួរអោយអស់សំណើចណាស់មែនទេ? គេបានឃើញកូនក្មេងជាច្រើនមានម្តាយនិងឪពុកដែលនៅជាមួយ ខុសអ្វីតែគេដែលមានតែឪពុក សូម្បីតែJiyoonក៏មានប៉ានិងAppaដែរប៉ុន្តែសម្រាប់គេវិញមិនដឹងពាក្យថាAppaនេះបែរមុខទៅខាងណាផង គេធ្លាប់ស្រមៃថានឹងមានម្តាយឬAppaហៅដូចគេដែរ គេធ្លាប់និយាយម្នាក់ឯងក្នុងបន្ទប់ទឹកធ្វើដូចជានិយាយជាមួយម្តាយអញ្ចឹង គិតទៅគេក្មេងប៉ុណ្ណឹងសោះគេគិតគូដល់ម្លឹងទៅហើយ។

« គេជាAppa.! គេជាមនុស្សតែម្នាក់ដែលកូនហៅថាពូខ្ជូតនោះហើយ...Appaកូនគេទៅចោលពួកយើងតាំងពីកូនកើតបាន2ខែមកម្លេះ.! Appaកូនទៅកន្លែងដែលស្ងប់សុខ កន្លែងដែលមនុស្សមិនអាចទៅបានកន្លែងដែលគ្មានទុក្ខកង្វល់ គេទៅចោលយើង2ឆ្នាំហើយកូន.! កូនដឹងទេថារយៈពេលពីរឆ្នាំនេះប៉ាអត់ទ្រាំដើម្បីកូនប៉ុណ្ណារ? ប៉ាលួចយំរាល់យប់.!កាលកូននៅពីតូចប៉ាតែងតែចង់ស្លាប់តែដោយសារតែកូនទើបប៉ាប្តូរចិត្តវិញ ប៉ាបីកូនឡើងទាំងទឹកភ្នែក ប៉ាឈឺចាប់2ឆ្នាំហើយដឹងទេ? ប៉ាគិតថាមិនចង់ប្រាប់កូនព្រោះគិតថាកូននៅតូចប៉ុន្តែបើជ្រុលជាកូនដឹងក្តីដល់ម្លឹងទៅហើយប៉ាក៏គ្មានអ្វីត្រូវលាក់ទៀតដែរ »Jungkookរៀបរាប់ប្រាប់កូនទាំងអួលដើម.កចំណែកទឹកភ្នែកស្រក់មកដូចជាភ្លៀងនូវពេលដែលបាននិយាយរឿងរ៉ាវក្នុងចិត្តប្រាប់កូន។

« ប៉ា.!...ហិកៗ..ហេតុអ្វីក៏Appaទៅចោលពួកយើង? »Guguយំកាន់តែខ្លាំងនូវពេលដែលគេបានដឹងថាម្នាក់ដែលនៅក្នុងរូបនោះជាAppaរបស់គេ។

« គេមិនចង់នោះទេតែព្រហ្មលិខិតជាអ្នកយកគេទៅ.! មិនអីទេណា...បន្តិចទៀតAppaមកវិញហើយកូន »Jungkookនិយាយលួងលោមកូនទាំងទឹកភ្នែកស្រក់ចុះមកឥតឈប់ នាយខ្លួនឯងគ្មានសង្ឃឹមនោះដែរថាថេយ៉ុងអាចមកវិញបាន។

« បើAppaមកវិញប៉ាៗកុំយំអីណា.! ពួកយើងនឹងរងចាំAppaជាមួយគ្នា »Guguចូលទៅជូតទឹកភ្នែកអោយឪពុកទាំងខ្លួនឯងទឹកភ្នែកឡើងរហាម សំណាងហើយដែលផ្លូវស្ទះទើបពួកគេអាចនិយាយគ្នាបានយ៉ាងស្រួលនោះ។

TO BE CONTINUED
✨Thank For Support✨

@Ju Xiu-ជូស៊ី

Continue Reading

You'll Also Like

1.3M 98.4K 147
ត្រឹមតែមួយយប់គេក៏បានឈក់យកជីវិត ក្តីស្រឡាញ់ និងអ្វីៗដែលជារបស់ខ្ញុំទៅគ្មានសល់ ។ Main Characters : ជុងហ្គុក ហ្គោលដេនហ្វៀលវីដែស x គីម ថេយ៉ុង ចាងវីន ខាសឌី...
5.7M 294K 116
Starring Kim Taehyung And Jeon Jungkook This is original by @ARTSEOULVK in twitter i just write it for the people dont have twitter and want to re...
30.2K 6.6K 38
tk sinhala