💜យានអវកាសស្នេហ៍✨

2.3K 279 5
                                    

Episode 70 : ញ៉ែរប្រពន្ធម្តងទៀត.!

   Taehyungសម្លឹងមុខជុងហ្គុកភ្លឹសៗមួយសន្ទុះមុននឹងពរTaewanប្រុងដើរចូលទៅខាងក្នុងវិញព្រោះគិតថាជុងហ្គុកជាមនុស្សឆ្កួត ខណៈនោះGugu ស្រាប់តែរត់មកអោបជើងថេយ៉ុងពីខាងក្រោយ ដោយសារតែមាឌគេតូចទើបមនុស្សចាស់មិនបានចាប់អារម្មណ៍ថាGuguលួចរត់ចូលទៅតាមថេយ៉ុង។

« Appa.! »Guguហៅថេយ៉ុងខណៈដែលមុខងើយឡើងទៅសម្លឹងមុខAppaទាំងរលីងរលោង ខណៈនោះថេយ៉ុងក៏បានផ្ញើរTaewanអោយក្រុមការងាររបស់គេមើលថែរជំនួសសិនមុននឹងត្រឡប់មកលើកពរGuguឡើងតែម្តង។

« ប្រុសម្នាក់នោះជាប៉ាៗកូនតូចមែនទេ? »Taehyungសួរទៅកាន់Guguទាំងញញឹមតិចៗព្រោះឃើញGuguតោង.កគេយ៉ាងជាប់ នាយស្រាប់តែមានអារម្មណ៍ថាធ្លាប់ពររាងកាយមួយនេះពីមុនមកប៉ុន្តែនាយមិនចាំនោះទេ។

« បាទ.! ប៉ាៗមកយកAppaទៅផ្ទះយើងវិញ »Guguនិយាយទាំងដៃឆ្កិះខ្សែរ.កថេយ៉ុងលេងរបៀបកូនក្មេងរពិសអីបែបនេះ។

« ហេតុអ្វីក៏កូនតូចហៅពូថាAppa? អាចប្រាប់បានទេ? »Taehyungសាកសួរក្រែងលោរGuguនិង Jungkookគឺជាគ្រួសាររបស់គេពិតមែន។

« Guguមិនដឹងទេ.! ប៉ុន្តែGuguប្រាកដចិត្តណាស់ថាAppaជាAppaរបស់កូន »Guguមិនដឹងឆ្លើយប្រាប់ថេយ៉ុងថាមិចនោះទេ ដឹងត្រឹមថាគេឃើញថេយ៉ុងមុខដូចហើយមានអារម្មណ៍ថាថេយ៉ុងជាAppaរបស់ខ្លួនតែម្តង។

« ហឹម.! មិនអីទេ តោះចាំពូនាំទៅរកប៉ាៗវិញ »Taehyungថាហើយក៏បានពរGuguចេញទៅខាងក្រៅវិញប៉ុន្តែមកដល់ក៏បាត់JungkookនិងDo-hunឆឹងទៅហើយ។

« បាត់ទៅណាអស់ហើយ? »Taehyungឈរធ្វើមុខឡេឡឺនូវពេលដែលមកដល់បាត់អ្នកទាំងពីរឆឹង នៅសល់តែអង្គរក្សដែលនៅឈរខាងមុននោះ។

« គឺលោកប្រុសទាំងពីរទៅនិយាយគ្នានៅខាងក្រៅបាត់ហើយ »អង្គរក្សឆ្លើយប្រាប់កុំអោយថេយ៉ុងឆ្ងល់ ខណៈនោះថេយ៉ុងក៏បានងក់ក្បាលទទួលដឹងឮបន្តិចមុននឹងនាំGuguចូលទៅលេងជាក្នុងជាមួយនឹងខ្លួនសិនរងចាំDo-hunនិងJungkookត្រឡប់មកវិញ។

   ងាកមកមើលJungkookនិងDo-hunឯណ្ណេះវិញ ពួកគេបានមកនិយាយគ្នាតែពីរអ្នកព្រោះជុងហ្គុកស្រែកអុកឡុកតែមួយភ្លែតប៉ុណ្ណោះហើយក៏ត្រូវDo-hunនិយាយសម្រួលជាមួយទើបនាយព្រមទៅនិយាយតែពីរអ្នកDo-hunណាមួយជុងហ្គុកក៏មិនមែនជាមនុស្សគ្មានហេតុផលដែរ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now