💜យានអវកាសស្នេហ៍✨

2.3K 198 0
                                    

Episode 40 : សុំរបប.!

ព្រឹកថ្ងៃថ្មីក៏បានមកដល់ Taehyungលូកដៃរាវលើពូកប៉ុន្តែមិនបានប៉ះរាងកាយក្រាស់ដែលធ្លាប់គេងអោបរាល់យប់នោះទៀតទេ នាយក៏រហ័សស្រវ៉ាក្រោកឡើងទាំងទឹកមុខរកយំ។

« យប់មិញគេមិនបានមកវិញទេឬ? គេទៅណា? ហេតុអ្វីក៏មិនមកវិញ? »Taehyungអង្គុយក្តាប់ភួុយទាំងទឹកភ្នែកចាប់ផ្តើមស្រក់ចុះ នាយមិនចង់គិតឡើយថារាងក្រាស់អាចចេញទៅណាទាំងយប់បែបនេះ។ ទៅខ្លឹប? ឬទៅរកស្រី?...

« បើគ្រាន់តែរឿងប៉ុណ្ណឹងបងដាច់ចិត្តទៅរកស្រីពិតមែនបងពិតជាអស្ចារ្យណាស់.! »Taehyung លើកដៃជូតទឹកភ្នែករួចក៏ងើបឡើងទាំងធីងធោងវិលមុខខ្ញាល់មើលផ្លូវសឹងមិនឃើញ នាយតូចមូជទឹកចុះទៅខាងក្រោមដើម្បីញ៊ាំអាហារពេលព្រឹក។

« ភ្ញាក់ព្រឹកម្លេះកូន? មានចាញ់ទៀតទេថ្ងៃនេះ? »អ្នកស្រិីKimអង្គុយផឹកកាហ្វេសួរទៅកូនប្រុសរបស់គាត់ គាត់តែងតែសួរបែបនេះរាល់ពេលដែលរាងតូចងើបពីគេង គាត់ខ្លាចថាកូនចាញ់ខ្លាំងទ្រាំមិនបាន។

« ... »Taehyungក្រវីក្បាលរួចក៏ដើរអូសដៃអូសជើងទៅតុអាហារដែលមានការរៀបចំរួចជាស្រេច។

« ញញឹមបន្តិចទៅមើល.! ទឹកមុខគ្មានសិរីសួស្តីសោះហើយកូននេះ »លោកKimនិយាយបែបលេងសើចនៅពេលដែលឃើញទឹកមុខរបស់ថេយ៉ុងមិនល្អ។

« ជុង..ទៅណាលោកប៉ា? »Taehyungសួរក្រែងលោអ្នកជាឪពុកដឹងថាជុងហ្គុកបាត់ទៅណា។

« គឺថាម្សិលមិញប៉ាបានពឹងអោយគេទៅមើលក្រុមហ៊ុនបន្តិចនាពេលរសៀល.! ប៉ុន្តែមិនដឹងយ៉ាងមិចគេទៅតាំងពីព្រឹកប្រលឹមតែម្តង »លោកKimប្រាប់ព្រោះគាត់ក៏រាងឆ្ងល់ដែរថាហេតុអ្វីបានជាជុងហ្គុកទៅព្រឹកម្លេះទាំងដែលគាត់ពឹងអោយគេទៅជួយមើលនាពេលរសៀលសោះ។

« កូនចង់ទៅណា? »អ្នកស្រីKimរហ័សសួរនៅពេលដែលឃើញថេយ៉ុងដាក់ស្លាព្រាចុះរួចក្រោកឈរឡើងបម្រុងនឹងចាកចេញពីតុអាហារ។

« កូនមិនឃ្លានទេ.! »Taehyungថាហើយក៏ឡើងទៅខាងលើបន្ទប់វិញ មកដល់នាយក៏អង្គុយសង្ងំយំគៀនគ្រែម្នាក់ឯង ជុងហ្គុកមានចេតនាគេចគេច្បាស់ណាស់.! ហេតុអ្វីចាំបាច់គេចគ្នាបែបហ្នឹង?

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now