💜យានអវកាសស្នេហ៍✨

2.9K 318 0
                                    

Episode 5 : ចាប់ថើប.!

« យ៉ាងមិចហើយជីមីន? »Jungkookងើបចេញពីថេយ៉ុងរួចក៏ដើរមកជួយអង្អែលខ្នងមិត្តទាំងបារម្ភផងអស់សំណើចផង។

« តោះថេយ៍.! យើងទៅវិញ »Yoongiបបួលថេយ៉ុងដែលកំពុងតែអង្គុយស្ងៀមមើលមុខជីមីននោះអោយទៅវិញជាមួយនឹងគេ បើនៅទៀតមានតែអោយជីមីនច្របាច់ក។

« ចេញអោយបាត់ទៅ.! គ្រាន់តែឃើញមុខក៏ចង់ក្អួតបាត់ទៅហើយ »Jiminដេញអ្នកទាំងពីរអោយចេញទាំងមិនមើលសូម្បីតែមុខរបស់អ្នកខាងនោះ។

« ពួកយើងក៏ត្រូវទៅដូចគ្នា.! »Jungkookថាហើយក៏ងាកមកសម្លឹងមុខរបស់ថេយ៉ុងបន្តិចមុននឹងអូសដៃជីមីនអោយក្រោកទៅជាមួយនឹងគេ។

នៅតាមផ្លូវជីមីនមាត់រអ៊ូមិនឈប់ ដើរផងវាយជុងហ្គុកផងព្រោះខឹងនឹងមិត្តពេក មកញ៉ែរគ្នានៅខាងមុខយ៉ុនហ្គីនឹងហើយទើបយ៉ុនហ្គីត្រូវព្រួសបាយចូលពេញចានគេបែបហ្នឹង។

« អញ្ចឹងខុសមកពីយើងឬ? »Jungkookលើកដៃចង្អុលខ្លួនឯងទាំងទឹកមុខឡេឡឺ ស្របពេលនោះជីមីនក៏បានលើកដៃទះក្បាលជុងហ្គុកផ្លាប់ទាំងភ្លេចខ្លួនថាជុងហ្គុកពេលនេះមានអាយុច្រើនជាងគេ។

« នែៗ.! ផាក ជីមីនឯងកុំរត់អោយសោះ.! ពេលនេះយើងមិនមែនប្អូនឯងទៀតឡើយ »Jungkookស្រែករត់តាមជីមីនដែលកំពុងតែព្យាយាមរត់យ៉ាងលឿនបន្ទាប់ពីបានទះក្បាលគេមួយដៃយ៉ាងសប្បាយរីករាយហើយនោះ។

« រឿងអ្វីដែលយើងត្រូវឈប់អោយឯងវាយយើងបានវិញនោះ? »Jiminឈ្លៀតងាកមកឌឺជុងហ្គុកបន្តិចរួចក៏រត់តម្រង់ទៅកាន់អគារសាលារបស់ពួកគេវិញព្រោះពួកគេរៀននៅទីនោះមួយថ្ងៃពេញ។

« ហ៊ើយ~ រត់លឿនសម្បើមណាស់អាជើងខ្លី »Jungkookក្រោយមកដល់ក្នុងសាលាវិញនាយក៏យកដៃច្រត់ជង្គងដង្ហក់ព្រោះហត់ហើយពេលនេះក៏បាត់ស្រមោលជីមីនឆឹងទៀតមិនដឹងរត់ទៅដល់ណាហើយទេ ខណៈពេលនោះជុងហ្គុកក៏បានប្រទាក់ភ្នែកនឹងថេយ៉ុងដែលកំពុងតែដើរអោបសៀវភៅតម្រង់ទៅកាំជណ្តើរសាលាតែម្នាក់ឯង។

« អេស៎.! ថេយ៍ »Jungkookរត់ទៅរកថេយ៉ុងស្របជាមួយស្រដីដែលកំពុងតែស្រែកហៅ ស្របពេលនោះថេយ៉ុងក៏ឈប់ងាករកម្ចាស់សម្លេងបន្តិចប៉ុន្តែបន្ទាប់ពីដឹងថាម្ចាស់សម្លេងជាអ្នកណាហើយ នាយបែរជាចង់រត់ទៅវិញប៉ុន្តែជុងហ្គុកក៏មកស្ទាក់ពីខាងមុខមិនអោយគេគេចខ្លួនបាន។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now