💜យានអវកាសស្នេហ៍✨

2.3K 267 2
                                    

Episode 72 : គម្រាម.!

« ខ្ញុំច្បាស់ជាឆ្កួតដោយសារតែគេមិនខាន.! ហ៊ើយ...ចំមែនហើយ »Taehyungរអ៊ូម្នាក់ឯងតិចៗមុននឹងដើរទៅលើកពរTaewanឡើងដើម្បីយកកូនទៅសម្អាតខ្លួនព្រោះមុននេះជុងហ្គុកបានធ្វើអោយTaewanភ្ញាក់បាត់ទៅហើយ។

« ម៉ាៗ »TaewanហៅAppaរបស់ខ្លួនបន្ទាប់ពីត្រូវថេយ៉ុងលើកពរគេឡើង គេចេះហៅតែម៉ាៗនិងប៉ាៗប៉ុណ្ណឹងហើយក៏ចេះដើរបានតិចៗដែរ។

« មិនមែនម៉ាៗទេកូនគឺអាប់ប៉ា »Taehyungសើចព្យាយាមបង្រៀនTaewanហៅខ្លួនថាAppaប៉ុន្តែ Taewanមិនចេះនិយាយទាល់តែសោះ។

« ... »Taewanនិយាយមិនចេញប៉ុន្តែមើលទៅទឹកមុខរបស់គេដូចជាកំពុងព្យាយាមនិយាយតាមថេយ៉ុងប៉ុន្តែនិយាយមិនចេញបានត្រឹមធ្វើមុខប្រឹងៗ។

« អា៎ៗ...កូនមិនបាច់បង្ខំដល់ថ្នាក់នេះនោះទេកូនសម្លាញ់.! Appaមានបានបន្ទោសកូនឯណា »Taehyungសើចចាប់ថើបកូនខ្សឺតៗព្រោះឃើញកូនឆ្លាតពេកមុននឹងយកគេចូលបន្ទប់ទឹកបាត់។

ចំណែកឯជុងហ្គុកវិញចុះមកដល់ខាងក្រោមវិញនាយក៏បានឃើញDo-hunកំពុងតែឈរដាក់ដៃក្នុងហោប៉ៅនៅខាងមុខផ្ទះ គ្រាន់តែឃើញគេភ្លាមDo-hunក៏ប្រញាប់សួរភ្លែត។

« យ៉ាងមិចហើយ? »Do-hunសួរទៅកាន់ជុងហ្គុកដែលកំពុងធ្វើមុខស្អុយ មិនបាច់ប្រាប់ក៏គេអាចដឹងមុនបាត់ទៅហើយដោយសង្កេតតាមទឹកមុខរបស់ជុងហ្គុក។

« គេមិនព្រមទៅវិញនោះទេ.! ប៉ុន្តែគេអនុញ្ញាតអោយយើងមកលេងគេនិងកូនបានតាមចិត្ត »Jungkookយកដៃលើកសក់ទៅក្រោយបន្តិចទាំងតានតឹងក្នុងចិត្តព្រោះGuguនិងអ្នកផ្ទះកំពុងតែរៀបចំការស្វាគមណ៍ថេយ៉ុង បើមិនឃើញថេយ៉ុងទៅវិញគ្រប់គ្នាច្បាស់ជាខកបំណងពុំខាន។

« មិនអីទេ.! យ៉ាងណាក៏គេនៅតែទទួលស្គាល់ឯងជាប្តីគេដែរ...ទុកពេលអោយគេបន្តិចសិនទៅយើងនឹងព្យាយាមជួយឯង »Do-hunញញឹមស្ងួតដាក់ដៃលើស្មាររបស់ជុងហ្គុកបែបលួងលោម។

« យើងមិនដឹងគួរអរគុណឯងប៉ុន្មានដងទើបគ្រប់គ្រាន់នោះទេ.! យើងជំពាក់គុណឯងច្រើនពេកហើយ »Jungkookអោនមុខចុះ នាយមិនដឹងគួរសងគុណDo-hunដោយរបៀបណានោះទេព្រោះDo-hunជួយគេលើសលុបពេកហើយ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now