💜យានអវកាសស្នេហ៍✨

2.7K 258 0
                                    

Episode 26 : ការពិត.!

Taehyungព្រមដើរតាមជុងហ្គុកមួយសន្ទុះធំទៅហើយប៉ុន្តែនៅតែមិនទាន់ដល់ទីតាំងទៀតទើបនាយដាច់ចិត្តហារមាត់សួរនាយក្រាស់ទាំងចម្ងល់។

« បងនាំអូនទៅណា? »Taehyungលើកចញ្ចើមឈរស្ងៀមមិនព្រមដើរទៅមុខបន្តព្រោះសុខៗនាយស្រាប់តែមានអារម្មណ៍ថាខ្លាចជុងហ្គុក។

« ទៅកន្លែងដែលបងស្នាក់នៅកាលពីម្សិលមិញ.! កុំខ្លាចបងអី បងមិនមែនជាខ្មោចទេ.! »Jungkook ញញឹមអង្អែលក្បាលនាយតូចតិចៗរួចនិយាយបែបលេងសើចព្រោះឃើញចរឹករបស់រាងតូចដូចជាខ្លាចគេយ៉ាងមិចមិនដឹង។

« ថាមិនត្រូវ.! បងអាចមកលងអូនក៏ថាបាន »Taehyungពេបមាត់សម្លឹងមុខនាយក្រាស់មឹសៗបែបកូនក្មេង ចំណែកជុងហ្គុកក៏លើកដៃទៅច្បិចថ្ពាល់របស់គេបន្តិចរួចនិយាយ៖

« ក្មេងចម្កួតឯងនេះ.! សាច់បងនៅក្តៅៗនៅឡើយទេខ្មោចឯណាសង្ហារដូចបងនោះ? »Jungkook និយាយទាំងវៃចញ្ចើមបែបជឿជាក់ដាក់នាយតូច។

« ច្រលឺម.! »Taehyungញញឹមក្បួចទាំងអៀនរួចក៏បន្តដំណើរទៅមុខបន្ត ពួកគេដើរបណ្តើរនិយាយគ្នាលេងបណ្តើរមិនអោយស្ថានភាពស្ងាត់។

« អ្នកវិទ្យាសាស្រ្តដូចជាអូនមិនគួរណាជឿររឿងខ្មោចអញ្ចឹងសោះ »Jungkookនិយាយឡើងខណៈ ពេលដែលដៃរបស់នាយកំពុងតែកាន់ដៃគ្នាជាមួយនឹងដៃរបស់រាងតូចជាប់។

« មិនជឿរយ៉ាងមិចបាន.! បងក៏ឃើញស្រាប់ថាមានបាតុភូតអ្វីខ្លះបានកើតឡើងមកលើពួកយើង »Taehyungដកដង្ហើមធំរួចក៏ពេបមាត់ដាក់ជុងហ្គុកហាក់ដូចជាកំពុងតែអន់ចិត្តនឹងវាសនារបស់ខ្លួនឯង។

« ហឹម.! ច្របូកច្របល់ខ្លាំងណាស់ »Jungkookងក់ក្បាលយល់ស្រប បន្ទាប់មកពួកគេក៏បានបន្តដំណើររហូតដល់ផ្ទះធំល្មមមួុយនៅក្បែរទន្លេរតែម្តង ផ្ទះនោះមើលទៅស្ងាត់ច្រងំហាក់ដូចជាផ្ទះបោះបង់ចោល។

« ផ្ទះអ្នកណានឹងជុង? »Taehyungសម្លឹងទៅផ្ទះដែលនៅចំពោះមុខរួចក៏សួរព្រោះផ្ទះនេះមើលទៅស្អាតគួរអោយចង់រស់នៅណាស់ប៉ុន្តែបែរជាគ្មានអ្នកនៅមើលថែរទៅវិញ។

« ផ្ទះរបស់ប៉ាជុងហ្គុក.! អាចនិយាយបានថាជាផ្ទះរបស់ប៉ាបង »Jungkookញញឹមខ្សោះរួចក៏ទាញដៃនាយតូចអោយចូលទៅខាងក្នុងជាមួយខ្លួន។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now