💜យានអវកាសស្នេហ៍✨

3.2K 335 1
                                    

Episode 4 : តាមញ៉ែរ.!

បន្ទាប់ពីមកដល់បន្ទប់ជួលដ៏តូចរបស់ជុងហ្គុករួចនាយក៏បាននិយាយរៀបរាប់រឿងរ៉ាវទាំងប៉ុន្មានប្រាប់ទៅកាន់ជីមីនគ្មានចន្លោះ ចំណែកឯងជីមីនវិញនាយសឹងតែមិនជឿរនូវត្រចៀករបស់ខ្លួនឯង។

« ពិតជាមិនគួរអោយជឿរ.! »Jiminលេបទឹកមាត់ស្អិតបំពង់កសម្លឹងមុខជុងហ្គុកទាំងទឹកមុខស្មុកស្មាញ។

« មិនគួរអោយជឿរក៏វាបានកើតឡើងបាត់ទៅហើយ.! ប្រហែលជាវាសនាកំណត់មកបែបនេះហើយ »Jungkookដកដង្ហើមធំនិយាយខ្សាវៗទៅកាន់ជីមីន នាយមិនដឹងថារស់នៅដោយបែបណានោះទេ ធ្លាប់តែអង្ករក្សជុំវិញខ្លួនប្តូរមករស់នៅបន្ទប់ជួលតូចចង្អៀតហើយថែមទាំងជាសិស្សសាលាថែមទៀត។

« អញ្ចឹងឯងគិតចង់យ៉ាងមិចទៀត? »Jiminក៏ជឿរព្រោះនាយនិយាយសមហេតុសមផល ណាមួយមិត្តរបស់គេឡប់ៗមិនមែនត្រឹមត្រូវនិងឈ្លើយដូចពេលនេះឡើយ។

« យើងគិតចង់ឈប់រៀនហើយ.! យើងគួរតែរកការងារធ្វើវិញប្រសើរជាង ណាមួយឯងក៏ឃើញស្រាប់ថាមិត្តរបស់ឯងស្មោកគ្រោកកម្រិតណា បន្ទប់រញេរញៃជាងសម្បុកកណ្តុលទៅទៀត »Jungkookនិយាយខណៈពេលដែលភ្នែកសម្លឹងទៅជុំវិញបន្ទប់ដ៏តូចចង្អៀត។

« ឯងកុំឈប់រៀនអី.! ឯងរៀនផងធ្វើការផងក៏បានព្រោះយើងមានមិត្តជិតស្និតតែឯងម្នាក់ប៉ុណ្ណោះ ចាត់ទុកថាទៅជួយបង្រៀនយើងក៏បាន »Jiminចាប់ដៃជុងហ្គុកទាំងទឹកមុខអង្វរក។

« អញ្ចឹងក៏បាន.! »Jungkookយល់ព្រមទាំងមិនស្ទាក់ស្ទើរច្រើនព្រោះណាមួយនាយក៏មិនទាន់រកការងារបានដែរ។

« ចុះសាងហ៊ុនម្នាក់នោះឯងប្រុងបំភ្លេចគេចោលឬ? »Jiminនៅតែបន្តសួរដេញដោលព្រោះមិនទាន់អស់ចម្ងល់នៅឡើយទេ។

« យើងគិតថាថេយ៉ុងជាសាងហ៊ុន.! ប៉ុន្តែបើសិនជាមិនមែនជាគេទេប្រហែលយើងត្រូវទុកគេមួយឡែកសិនហើយ »Jungkookនិយាយខណៈពេលដែលដៃដោះខោរអាវឆ្វាច់ៗ ផ្លាស់សម្លៀកបំពាក់នៅខាងមុខជីមីនតែម្តង។

« ឯងមានន័យថាមិច.! »Jiminសួរទាំងងាកមុខចេញ ជុងហ្គុកលេងមកផ្លាស់សម្លៀកបំពាក់ខាងមុខគ្នាបែបនេះប្រុសដូចគ្នាក៏មិនហ៊ានមើលដែរ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now