💜យានអវកាសស្នេហ៍✨

2.7K 273 1
                                    

Episode 13 : ឯងសម្លក់សង្សារខ្ញុំ.!

Jungkookដកដង្ហើមធំសម្លឹងមើលដំណើររបស់រាងតូចចាកចេញទៅមុននឹងបញ្ឃប់សកម្មភាពជាមួយSallyដូចគ្នា។

« Jungkook ahh.! បងសន្យារួចហើយណាថាជូនអូនទៅញ៊ាំអីពេលម៉ោងសម្រាក »Sallyញញឹម ញញែមអោបដៃជុងហ្គុកស្អិតដូចតុកកែ នាងពិតជាត្រេកអរខ្លាំងណាស់នៅពេលដែលឃើញជុងហ្គុកយកចិត្តទុកដាក់ជាមួយនាង នាងច្បាស់ជាសប្បាយអួតស្រីៗដែលលួចមានចិត្តលើជុងហ្គុកដែរមិនខាន។

« អឹម.! នាងចូលទៅអង្គុយតុរបស់នាងវិញទៅ »Jungkookងក់ក្បាលយល់ព្រមព្រោះមិនចង់អោយនាងនៅរញេរញៃជាមួយខ្លួនយូរជាងនេះទៀតទេ។

« អូខេចា៎.! »Sallyដើរក្រលែងខ្លួនធ្វើមុខឌឺដាក់ពួកស្រីៗនៅក្នុងថ្នាក់មុននឹងចូលទៅអង្គុយកន្លែងរបស់នាងវិញ។

« អាជុង.! គិតចង់យ៉ាងមិចនឹង? »Jiminលើកដៃអេះក្បាលតិចៗទាំងឆ្ងល់ពីការប្រែប្រួលរបស់មិត្ត គេពិតជាតាមមិនទាន់យ៉ុនហូម្នាក់សោះហើយ។

ពេលវេលាចេះតែកន្លងទៅម៉ោងដែលសម្រាកក៏បានឈានមកដល់ ជុងហ្គុកក៏បានជូនSallyមកញ៊ាំអាហារក្នុងសាលាតាមសន្យាប៉ុន្តែក៏បានដោយ Jiminមកជាមួយដែរ។

« អាចង្រៃនេះតាមមកធ្វើអ្វីដែរ? ពិតជារំខានមែន »Sallyលួចរអ៊ូក្នុងចិត្ត ខណៈពេលដែលភ្នែកចេះតែលួចសម្លក់Jiminជារឿយៗ ចំណែកដៃក៏អោបដៃក្រាស់ជាប់ដូចជាសង្សារនឹងគ្នា។

« អញទ្រាំលែងបានហើយ »Jiminខាំមាត់ខឹងនឹងSallyដែលលួចសម្លក់ខ្លួន អត់មិនបាននាយក៏ឈោងដៃរំលងជុងហ្គុកទះក្បាលSallyផាច់~

« អាយ~ អាឆ្កួត »Sallyស្រែកទន្រាំជើងឈប់ដើរទៅខាងមុខបន្ត ចំណែកជុងហ្គុកក៏ត្រូវឈប់ដូចគ្នាព្រោះនាងនៅតែតោងដៃគេជាប់ដដែល។

« យ៉ាងមិច? កើតអ្វីឬ? »Jungkookធ្វើជាសួរមិនដឹងរឿងទាំងដែលគេបានឃើញសកម្មភាពJimin លួចទះក្បាលSallyយ៉ាងច្បាស់ដូចថ្ងៃ។

« មិត្តបង! វាយអូន »Sallyពេបមាត់ញិកញក់ដាក់ជុងហ្គុកព្រោះគិតថាជុងហ្គុកនឹងនៅខាងនាង។

« ហើយយ៉ាងមិច? មិនសុខចិត្ត? »Jungkookលើកចញ្ចើមសួរទាំងមុខងាប់ដាក់នាង ចំណែកជីមីនក៏លួចលានអន្តាតឌឺSallyថែមព្រោះគេដឹងថាមិត្តរបស់គេនៅខាងគេស្រាប់ទៅហើយ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now