💜យានអវកាសស្នេហ៍✨

2.4K 196 0
                                    

Episode 41 : ឈប់ឌឺអូនឬនៅ?

Taehyungមិននិយាយអ្វីប៉ុន្តែភ្នែកក៏សម្លក់មុខរាងក្រាស់ថ្មែរ មិនធ្វើអ្វីយ៉ាងមិច?បើដៃរវាមមិនទាន់ឈប់ស្ទាបរាងកាយគេផងហ្នឹង? បោកច្បាស់ណាស់.!!!

« សម្លក់បងធ្វើអ្វី? »Jungkookអោនថើបលើចុងច្រមុះស្រួចដូចម្ចុលនោះបន្តិចមុននឹងសួរបន្ទាប់ពីឃើញគេសម្លក់ខ្លួនមិនឈប់ គ្រាន់តែច្របាច់បន្តិចសោះអីក៏កំណាញ់ម្លេះ?

« លែងអូន.! »Taehyungលូកដៃទៅចាប់ទាញដៃក្រាស់ចេញពីក្នុងខោររបស់គេវិញទាំងកំណាញ់ខ្លួន។

« ប្រពន្ធអ្នកណាអីក៏គួរអោយចង់រំលោភយ៉ាងនេះ? »Jungkookប្តូរពីអង្អែលរាងកាយតូចមកជាដាក់ដៃទាំងទ្វេររបស់នាយក្រសោបចង្កេះតូចយកមកផ្អឹបជាប់ខ្លួនមុននឹងអោយទៅថើបមុខតូចច្រមិចសព្វផ្ទៃមុខទាំងក្រឺតខ្នាញ់។

« ធុញណាស់.! ថើបរហូត »Taehyungធ្វើមុខស្អុយរុញមុខក្រាស់ចេញការថើប មិនដឹងស្អីណាស់ណាទេថើបសឹងតែសឹកស្បែកមុខអស់ទៅហើយ។

« កាជ្រូក.! »Jungkookចាប់មុខតូចអោយងើយឡើងរួចក៏អោនទៅខាំថ្ពាល់ហ៊ាររបស់រាងតូចរហូតទាល់តែមានស្នាមដល់ថ្នាក់ថេយ៉ុងចង់យំ។

« ឈឺ.! »Taehyungថ្អូញថ្អែរទាំងពេបមាត់អង្អែលថ្ពាល់ខ្លួនឯងតិចៗបន្ទាប់ពីរាងក្រាស់ប្រលែងវិញ។

« អូនមិនទាន់ឆ្លើយនឹងបងនៅឡើយទេ.! ហេតុអ្វីក៏មិនញ៊ាំបាយ? »Jungkookលើកដៃអង្អែលថ្ពាល់នាយតូចតិចៗកន្លែងដែរគេខាំនោះព្រោះខាំជ្រុលចេញស្នាមធ្មេញគេលើថ្ពាល់រាងតូចយ៉ាងច្បាស់ៗ។

« គឺ..គឺមិនឃ្លាន.! »Taehyungរកនឹកលេសប្រាប់ជុងហ្គុកវិញព្រោះមិនចង់ប្រាប់ត្រង់ឡើយ បើគេប្រាប់ថាគេមិនញ៊ាំបាយព្រោះគិតថាជុងហ្គុកមានស្រីនាយច្បាស់ជាសើចគេមិនខានទេ។

« ដូចមិនសូវជឿរសោះថាកូនជ្រូកមិនចេះឃ្លានបាយ.! »Jungkookសម្លឹងភ្នែករាងតូចដោយទឹកមុខច្រឡឺមព្រោះដឹងថាថេយ៉ុងកុហក។

« ផាច់~ អូនមិនមែនជ្រូក.! ឈប់ហៅអូនបែបហ្នឹងភ្លាម »Taehyungលើកដៃទះស្មាជុងហ្គុកមួយដៃខ្លាំងគួរសមព្រោះខឹងចិត្តដែលជុងហ្គុកហៅគេជ្រូកមិនឈប់ គេឡើងខ្ចូតថាគេជ្រូក😒។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now